សុភាសិត 21

1 ព្រះ‌ហឫទ័យរបស់ស្ដេចប្រៀបបាននឹងទឹកនៅក្នុងព្រះ‌ហស្ដរបស់ព្រះ‌អម្ចាស់ព្រះ‌អង្គផ្អៀងព្រះ‌ហស្ដទៅខាងណា ទឹកហូរទៅខាងនោះ។ 2 មនុស្សគ្រប់ៗរូបតែងយល់ថា អំពើដែលខ្លួនប្រព្រឹត្តសុទ្ធតែត្រឹម‌ត្រូវ ក៏ប៉ុន្តែ មានតែព្រះ‌អម្ចាស់ទេ ដែលឈ្វេងយល់ចិត្តរបស់មនុស្ស។ 3 ព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យចំពោះយុត្តិធម៌ និងសេចក្ដីទៀង‌ត្រង់ ជាងការថ្វាយយញ្ញ‌បូជាទៅទៀត។ 4 ទឹកមុខក្រអឺត‌ក្រទម និងចិត្តព្រហើន បង្ហាញឲ្យឃើញនូវអំពើបាបរបស់មនុស្សអាក្រក់។ 5 អ្នកដែលធ្វើការអ្វីមួយដោយពិចារណាយ៉ាងម៉ត់‌ចត់ រមែងទទួលផលបរិបូណ៌ រីឯអ្នកដែលធ្វើអ្វីមួយដោយតក់‌ក្រហល់ តែងតែជួបអត្ត‌ខាត់។ 6 អ្នកដែលរកទ្រព្យសម្បត្តិបានដោយបោកប្រាស់គេ ជាមនុស្សបញ្ឆោតខ្លួនឯង ហើយរត់ទៅរកសេចក្ដីស្លាប់។ 7 ចិត្តឃោរ‌ឃៅរបស់មនុស្សអាក្រក់ នាំឲ្យខ្លួនគេវិនាស ដ្បិតគេមិនព្រមធ្វើអំពើយុត្តិធម៌ទេ។…

សុភាសិត 22

1 ស៊ូមានកេរ្តិ៍ឈ្មោះល្អជាជាងមានទ្រព្យសម្បត្តិស្ដុក‌ស្ដម្ភ។ មានគេរាប់អានច្រើនប្រសើរជាងមានមាសប្រាក់។ 2 អ្នកមាន និងអ្នកក្រ ជាមនុស្សដូចគ្នា ដ្បិតព្រះ‌អម្ចាស់បានបង្កើតគេមកទាំងពីរនាក់។ 3 កាលមនុស្សឆ្លាតឃើញគ្រោះកាចមកដល់ គេលាក់ខ្លួន រីឯមនុស្សឥតគំនិតអោនក្បាលដើរទៅមុខ ហើយត្រូវបង់ខាតធ្ងន់។ 4 មនុស្សរាបសាតែងតែគោរពកោតខ្លាចព្រះ‌អម្ចាស់គេនឹងទទួលទ្រព្យសម្បត្តិ កិត្តិយស និងមានអាយុវែង។ 5 ផ្លូវអសីលធម៌មានសុទ្ធតែបន្លា និងអន្ទាក់។ អ្នកស្រឡាញ់ជីវិតតែងតែដើរចៀស‌ឆ្ងាយពីផ្លូវនោះ។ 6 ចូរអប់រំកូនក្មេងឲ្យមានទម្លាប់ល្អ តាំងពីតូច គេនឹងរក្សាទម្លាប់នេះរហូតដល់ចាស់។ 7 អ្នកមានតែងតែជិះ‌ជាន់អ្នកក្រ រីឯកូនបំណុលជាទាសកររបស់ម្ចាស់ប្រាក់។ 8 អ្នកសាបព្រោះអំពើអាក្រក់តែងតែទទួលគ្រោះកាច…

សុភាសិត 23

1 កាលណាអ្នកអង្គុយរួមតុជាមួយមួយអ្នកធំ តោងគិតថា តើនរណាអង្គុយនៅមុខអ្នក។ 2 បើដឹងខ្លួនថាអ្នកជាមនុស្សល្មោភស៊ី ចូរទប់ចំណង់ឃ្លាននោះទៅ។ 3 កុំលោភចង់បានម្ហូបឆ្ងាញ់របស់គេ ក្រែងលោម្ហូបនោះជាគ្រឿងបញ្ឆោតអ្នក។ 4 កុំខំប្រឹងស្វែងរកទ្រព្យសម្បត្តិពេក ហើយក៏កុំគិតតែពីចង់មាន ចង់បានដែរ។ 5 អ្នកតាមសម្លឹងមើលប្រាក់ តែប្រាក់នឹងហើរបាត់ទៅ ដូចឥន្ទ្រីកំពុងហើរឡើងទៅលើមេឃ។ 6 កុំរួមតុជាមួយមនុស្សដែលមានបំណងអាក្រក់ ហើយកុំចង់បរិភោគម្ហូបដ៏ឆ្ងាញ់របស់គេឲ្យសោះ។ 7 ចិត្តរបស់គេមិនដូចសម្ដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។ 8 ក្រោយមក…

សុភាសិត 24

1 កុំច្រណែននឹងមនុស្សអាក្រក់ ហើយកុំសេព‌គប់ជាមួយពួកគេឡើយ។ 2 ពួកគេគិតតែប្រព្រឹត្តអំពើឃោរ‌ឃៅ ហើយពោលពាក្យប្រទូស្ត‌រាយ។ 3 ដោយ‌សារប្រាជ្ញា គេសង់ផ្ទះបាន ដោយ‌សារការឈ្លាសវៃ គេធ្វើឲ្យផ្ទះនោះរឹង‌មាំ 4 ហើយដោយ‌សារតម្រិះ គេធ្វើឲ្យបន្ទប់មានពេញទៅដោយវត្ថុដ៏មានតម្លៃ ជាទីគាប់ចិត្ត។ 5 អ្នកប្រាជ្ញតែងតែមានកម្លាំង ហើយអ្នកចេះដឹងមានកម្លាំងកាន់តែខ្លាំងឡើងៗ។ 6 មុននឹងធ្វើសង្គ្រាម ត្រូវរិះគិតឲ្យបានដិតដល់ មានទីប្រឹក្សាច្រើននាំឲ្យមានជោគជ័យ។ 7 មនុស្សខ្លៅឈោងពុំដល់ប្រាជ្ញាទេ ពេលណាមានរឿងសំខាន់ដែលត្រូវពិភាក្សា អ្នកនោះពុំអាចហាមាត់និយាយបានឡើយ។ 8 អ្នកណាចេះតែរិះគិតប្រព្រឹត្តអាក្រក់ អ្នកនោះមានឈ្មោះថាជាមនុស្សទុយ៌ស។ 9…

សុភាសិត 25

សុភាសិតផ្សេងៗ 1 នេះជាសុភាសិតរបស់ព្រះ‌បាទសា‌ឡូម៉ូន ចងក្រងឡើងដោយមន្ត្រីរបស់ព្រះ‌បាទហេ‌សេគា ជាស្ដេចស្រុកយូដា។ 2 សិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ស្ថិតនៅលើគម្រោង‌ការដ៏លាក់កំបាំង រីឯសិរី‌រុងរឿងរបស់ស្ដេចស្ថិតនៅលើសុភ‌និច្ឆ័យ។ 3 ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះ‌ហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។ 4 បើជាងទងចង់សិតធ្វើវត្ថុសិល្បៈអ្វីមួយ តោងបន្សុទ្ធប្រាក់ជាមុនសិន។ 5 បើស្ដេចចង់ពង្រឹងរាជសម្បត្តិដោយយុត្តិធម៌ តោងដកមនុស្សអាក្រក់ចេញឲ្យឆ្ងាយពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គជាមុនសិន។ 6 កុំធ្វើព្រហើននៅចំពោះព្រះ‌ភ័ក្ត្រស្ដេច ហើយក៏កុំចង់បានកន្លែងរបស់អ្នកធំដែរ។ 7 ប្រសិនបើគេប្រាប់អ្នកថា «សូមអញ្ជើញមកអង្គុយនៅទីនេះ» ប្រសើរជាងគេបំបាក់មុខអ្នកនៅចំពោះមុខអ្នកធំ។ 8 កុំប្រញាប់យករឿង‌រ៉ាវអ្វីដែលអ្នកបានឃើញ ទៅប្ដឹងចៅ‌ក្រមឡើយ ដ្បិតប្រសិនបើចុងចោទទម្លាក់កំហុសមកលើអ្នកវិញ…

សុភាសិត 26

1 លើកមនុស្សខ្លៅឲ្យមានកិត្តិយសមិនទំនងទេ គឺប្រៀបដូចជាមេឃធ្លាក់ព្រឹល នៅរដូវក្ដៅ និងដូចភ្លៀងនៅរដូវចម្រូត។ 2 ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀក‌កាំដែលហើរ តែមិនព្រមទំ។ 3 រំពាត់ខ្សែ‌តីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។ 4 កុំឆ្លើយទៅមនុស្សខ្លៅតាមរបៀបខ្លៅ ក្រែងលោអ្នកទៅជាខ្លៅដូចគេដែរ។ 5 ចូរឆ្លើយទៅមនុស្សខ្លៅតាមគំនិតខ្លៅរបស់គេ ដើម្បីកុំឲ្យគេនឹកស្មានថាខ្លួនមានប្រាជ្ញា។ 6 អ្នកដែលប្រើមនុស្សខ្លៅឲ្យនាំសារ ប្រៀបដូចជាកាត់ជើងរបស់ខ្លួន ហើយត្រូវពិបាកចិត្ត។ 7 សុភាសិតដែលចេញពីមាត់មនុស្សខ្លៅ ពុំមានខ្លឹម‌សារអ្វីទេ គឺដូចជើងរបស់មនុស្សខ្វិនដែលប្រើការមិនកើត។ 8…

សុភាសិត 27

1 កុំអួតអំពីរឿងថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថា ថ្ងៃនេះមានរឿងអ្វីកើតឡើងផង។ 2 កុំសរសើរខ្លួនឯងឡើយ ត្រូវទុកឲ្យអ្នកដទៃសរសើរពីអ្នកវិញ គឺដាច់ខាតកុំសរសើរខ្លួនឯង។ 3 ថ្មក៏ធ្ងន់ ហើយដីខ្សាច់ក៏ធ្ងន់ដែរ ប៉ុន្តែ កំហឹងរបស់មនុស្សល្ងី‌ល្ងើរឹតតែធ្ងន់លើសនេះទៅទៀត។ 4 កំរោលរបស់មនុស្សឃោរ‌ឃៅណាស់ ហើយកំហឹងរបស់មនុស្សប្រៀបបាននឹងទឹកជន់បាក់ទំនប់ រីឯចិត្តប្រច័ណ្ឌវិញ តើនរណាអាចទប់ទល់បាន។ 5 រិះគន់ដោយចំហប្រសើរជាងលាក់សេចក្ដីស្រឡាញ់។ 6 ពាក្យស្ដីបន្ទោសរបស់មិត្តសម្លាញ់ ផុសចេញពីចិត្តភក្ដី‌ភាព រីឯពាក្យស្និទ្ធ‌ស្នាលរបស់សត្រូវ ផុសចេញពីចិត្តបោកបញ្ឆោត។ 7 អ្នកឆ្អែតឃើញទឹកឃ្មុំក៏ណាយដែរ រីឯអ្នកឃ្លាន អ្វីៗដែលល្វីងជូរចត់ក៏ផ្អែមដែរ។ 8…

សុភាសិត 28

1 អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។ 2 ពេលណាមានការរំជើប‌រំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិ‌ភាព។ 3 មនុស្សក្រីក្រសង្កត់‌សង្កិនមនុស្សទុគ៌ត ប្រៀបបាននឹងភ្លៀងធ្លាក់មកយ៉ាងខ្លាំង ជន់បំផ្លាញដំណាំអស់។ 4 អស់អ្នកដែលបោះ‌បង់ចោលក្រឹត្យ‌វិន័យរបស់ព្រះ‌ជាម្ចាស់ រមែងសរសើរមនុស្សអាក្រក់ រីឯអស់អ្នកដែលប្រតិបត្តិតាមក្រឹត្យ‌វិន័យ តែងតែប្រឆាំងនឹងមនុស្សអាក្រក់វិញ។ 5 មនុស្សទុច្ចរិតមិនយល់អំពីយុត្តិធម៌ទេ រីឯអ្នកស្វែងរកព្រះ‌អម្ចាស់យល់សព្វគ្រប់ទាំងអស់។ 6 មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងអ្នកមាន ដែលរស់នៅក្នុងផ្លូវវៀច‌វេរ។…

សុភាសិត 29

1 អ្នកដែលរឹង‌រូស មិនព្រមទទួលការស្ដីប្រដៅ នឹងត្រូវវិនាសភ្លាម គ្មានអ្វីជួយបានឡើយ។ 2 កាលណាមានមនុស្សសុចរិតច្រើនគ្រប់‌គ្រងស្រុក ប្រជា‌រាស្ត្ររមែងមានអំណរ ប៉ុន្តែ បើមនុស្សអាក្រក់កាន់កាប់អំណាចវិញ ប្រជា‌រាស្ត្រនឹងស្រែកថ្ងូរ។ 3 អ្នកដែលស្រឡាញ់ប្រាជ្ញាតែងតែធ្វើឲ្យឪពុកសប្បាយចិត្ត រីឯអ្នកដែលសេព‌គប់ជាមួយស្រីពេស្យារមែងបង្ហិនទ្រព្យសម្បត្តិ។ 4 ស្ដេចប្រកបដោយយុត្តិធម៌តែងតែធ្វើឲ្យស្រុកបានចម្រើនឡើង រីឯស្ដេចដែលទារពន្ធហួសប្រមាណ រមែងធ្វើឲ្យស្រុកហិន‌ហោច។ 5 អ្នកណាបញ្ជោរអ្នកជិតខាង អ្នកនោះដូចជាដាក់អន្ទាក់ខ្លួនឯង។ 6 មនុស្សអាក្រក់រមែងធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន រីឯមនុស្សសុចរិតតែងតែមានអំណរសប្បាយយ៉ាងខ្លាំង។ 7 មនុស្សសុចរិតតែងតែយល់អំពីសិទ្ធិរបស់ជនក្រីក្រ រីឯមនុស្សទុច្ចរិតវិញ មិនយល់អំពីសិទ្ធិទាំងនេះទេ។ 8 មនុស្សចំអកឡក‌ឡឺយរមែងបង្កឲ្យមានចលាចលពេញទីក្រុង…

សុភាសិត 30

សុភាសិតរបស់លោកអេគើរ 1 នេះជាពាក្យទូន្មានរបស់លោកអេគើរ ជាកូនរបស់លោកយ៉ាកេ គឺសេចក្ដីដែលលោកថ្លែងទៅកាន់លោកអ៊ីធាល និងលោកយូកាល 2 មែនហើយ ខ្ញុំជាមនុស្សល្ងង់ជាងគេទាំងអស់ ខ្ញុំគ្មានតម្រិះខាងលោកីយ៍នេះទេ។ 3 ខ្ញុំមិនបានរៀនអំពីប្រាជ្ញាទេ តែខ្ញុំស្គាល់វិជ្ជាស្ដីអំពីព្រះដ៏‌វិសុទ្ធ។ 4 តើមាននរណាបានឡើងទៅស្ថានបរម‌សុខ រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកម្រិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង! 5 ព្រះ‌បន្ទូលទាំងប៉ុន្មានរបស់ព្រះ‌ជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះ‌អង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះ‌អង្គ។ 6 កុំយកអ្វីមកបន្ថែមពីលើព្រះ‌បន្ទូលរបស់ព្រះ‌អង្គឡើយ ក្រែងលោព្រះ‌អង្គស្ដីបន្ទោសថា អ្នកជាមនុស្សកុហក។…