សុភាសិត 1

អារម្ភ‌កថា 1 សុភាសិតរបស់ព្រះ‌បាទសា‌ឡូម៉ូន ជាព្រះ‌រាជបុត្រព្រះ‌បាទដាវីឌ និងជាព្រះមហា‌ក្សត្រស្រុកអ៊ីស្រា‌អែល។ 2 សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យ‌ពេចន៍ប្រកបដោយអត្ថ‌ន័យជ្រៅជ្រះ 3 ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ 4 ហើយផ្ដល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្ដល់ឲ្យយុវជនចេះគិតចេះពិចារណា។ 5 សូមឲ្យអ្នកប្រាជ្ញត្រង‌ត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាស‌វៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក 6 ដូច្នេះ គេអាចយល់អំពីអត្ថ‌ន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យ‌ពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។ 7…

សុភាសិត 2

ប្រាជ្ញាការពារមនុស្សពីអំពើអាក្រក់ 1 កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ 2 ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ 3 ចូរយកតម្រិះមកធ្វើជាជំនួយ ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។ 4 ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។ 5 ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចព្រះ‌អម្ចាស់ ព្រមទាំងអាចស្គាល់ព្រះ‌អង្គបានទៀតផង។ 6 មានតែព្រះ‌អម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះ‌អង្គទាំងអស់។ 7 ព្រះ‌អង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ 8…

សុភាសិត 3

ប្រាជ្ញានាំឲ្យកោតខ្លាចព្រះ‌ជាម្ចាស់ 1 កូនអើយ ចូរកុំភ្លេចពាក្យទូន្មានរបស់ឪពុកឡើយ ចូរប្រតិបត្តិតាមពាក្យដែលឪពុកបានផ្ដែ‌ផ្ដាំជា‌និច្ច។ 2 ឱវាទរបស់ឪពុកនឹងផ្ដល់ឲ្យកូនមានអាយុយឺន‌យូរ ប្រកបដោយសេចក្ដីសុខ‌សាន្ត។ 3 ចូរកាន់ចិត្តភក្ដី និងចិត្តសច្ចៈជា‌និច្ច គឺត្រូវចារឹកគុណសម្បត្តិនេះជាប់ក្នុងចិត្ត ដូចពាក់គ្រឿងអលង្ការជាប់នៅនឹងកដែរ។ 4 ពេលនោះ កូននឹងបានគាប់ព្រះ‌ហឫទ័យព្រះ‌ជាម្ចាស់ គាប់ចិត្តមនុស្សផងទាំងពួង ហើយកូននឹងមានកេរ្តិ៍ឈ្មោះល្អ។ 5 កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះ‌អម្ចាស់ទាំងស្រុង។ 6 ចូរនឹកដល់ព្រះ‌អម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះ‌អង្គនឹងត្រួស‌ត្រាយផ្លូវរបស់កូន។ 7 កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចព្រះ‌អម្ចាស់ហើយងាកចេញពីអំពើអាក្រក់។ 8 ការប្រព្រឹត្តដូច្នេះជាឱសថព្យាបាលខ្លួនឲ្យបានជាសះ‌ស្បើយពីជំងឺ។…

សុភាសិត 4

ផលប្រយោជន៍នៃប្រាជ្ញា 1 កូនអើយ ចូរនាំគ្នាស្ដាប់ពាក្យទូន្មានរបស់ឪពុក ចូរប្រុងស្មារតី នោះកូននឹងបានយល់អំពីការចេះដឹង 2 ដ្បិតឪពុកបង្រៀនកូនអំពីគោលគំនិតដ៏ល្អ កុំបោះ‌បង់ចោលដំបូន្មានរបស់ឪពុកឡើយ។ 3 ពីដើម ឪពុកធ្លាប់ស្ដាប់ជីតារបស់ឯង ហើយឪពុកក៏ជាកូនសំណព្វរបស់ជីដូនឯងដែរ។ 4 ជីតាឯងបានបង្រៀនឪពុកថា៖ «ចូរកូនចងចាំពាក្យរបស់ឪពុកទុកក្នុងចិត្ត ចូរប្រតិបត្តិតាមដំបូន្មានរបស់ឪពុក នោះកូននឹងមានជីវិត។ 5 ចូររកប្រាជ្ញា និងការចេះដឹងឲ្យបាន។ មិនត្រូវបំភ្លេច ឬងាកចេញពីពាក្យរបស់ឪពុកឡើយ។ 6 កុំបោះ‌បង់ប្រាជ្ញាឲ្យសោះ នោះប្រាជ្ញានឹងការពារកូន ចូរស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងថែ‌រក្សាកូន។ 7 រីឯប្រភពនៃប្រាជ្ញាចាប់ផ្ដើមដូចតទៅ:…

សុភាសិត 5

ត្រូវប្រយ័ត្ននឹងស្ត្រីដែលក្បត់ប្ដី 1 កូនអើយ ចូរយកចិត្តទុកដាក់នឹងប្រាជ្ញារបស់ឪពុក ហើយចាប់អារម្មណ៍នឹងតម្រិះរបស់ឪពុកដែរ 2 ដើម្បីឲ្យកូនស្គាល់ការរិះគិត និងការនិយាយស្ដីដឹងខុសត្រូវ។ 3 ធម្មតា ស្ត្រីក្បត់ប្ដីតែងតែនិយាយមាយាផ្អែមដូចទឹកឃ្មុំ ហើយមាត់រអិលដូចប្រេង 4 តែតាមពិតស្ត្រីនោះប្រៀបបាននឹងផ្លែស្លែងដែលមានជាតិល្វីង ហើយមុតដូចដាវមុខពីរ។ 5 ស្ត្រីប្រភេទនេះបណ្ដាលឲ្យអ្នកត្រូវស្លាប់ ដ្បិតផ្លូវរបស់គេតម្រង់ទៅរកមច្ចុរាជ។ 6 ផ្លូវរបស់ស្ត្រីនេះមិននាំទៅកាន់ជីវិតទេ តែនាំឲ្យគេវង្វេងដោយមិនដឹងខ្លួន។ 7 ឥឡូវនេះ កូនអើយ ចូរនាំគ្នាស្ដាប់ឪពុក កុំងាកចេញពីឱវាទរបស់ឪពុកឡើយ។ 8 ចូរដើរវាងឲ្យឆ្ងាយពីស្ត្រីប្រភេទនេះ កុំទៅជិតមាត់ទ្វារផ្ទះរបស់គេឲ្យសោះ 9…

សុភាសិត 6

កុំធានាសងបំណុលជំនួសគេ 1 កូនអើយ ប្រសិនបើកូនធានាបង‌ប្អូនណាម្នាក់ដែលជំពាក់បំណុលគេ 2 ប្រសិនបើកូនបានសន្យាផ្ទាល់មាត់ និងជាប់សម្ដីក្នុងរឿងនេះ 3 បានសេចក្ដីថា កូនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់បង‌ប្អូននោះហើយ។ ដូច្នេះ កូនត្រូវតែទៅជួបអ្នកនោះ ហើយអង្វរករ និងរំអុកសុំរំដោះខ្លួនឲ្យរួច 4 កុំដេក កុំសម្រាកឡើយ 5 គឺខំប្រឹងរើ‌បម្រះឲ្យទាល់តែរួចខ្លួន ដូចឈ្លូស និងបក្សីខំប្រឹងរំដោះខ្លួន ឲ្យរួចពីអន្ទាក់របស់ព្រាន។ មនុស្សកំជិល 6 កូនកំជិលអើយ ចូរទៅមើលស្រមោច ហើយពិចារណាអំពីការរស់នៅរបស់វា រួចយកមេរៀនពីវាទៅ។ 7 វាគ្មានអ្នកត្រួត‌ត្រា…

សុភាសិត 7

ស្ត្រីក្បត់ប្ដី 1 កូនអើយ កុំភ្លេចពាក្យបណ្ដាំឪពុក ចូរចង‌ចាំពាក្យដែលឪពុកទូន្មាន 2 ចូររក្សាពាក្យដែលឪពុកទូន្មាននេះ ទើបកូនមានជីវិត។ ចូររក្សាពាក្យដែលឪពុកប្រៀន‌ប្រដៅទុកដូចជាកែវភ្នែក។ 3 ចូរចង‌ចាំពាក្យរបស់ឪពុកគ្រប់ពេលវេលា ហើយចារឹកទុកក្នុងដួងចិត្តជា‌និច្ច។ 4 ចូរចាត់ទុកប្រាជ្ញាដូចជាបងស្រី និងចាត់ទុកតម្រិះដូចជាមិត្ត។ 5 ធ្វើដូច្នេះ កូនអាចគេចផុតពីស្ត្រីក្បត់ប្ដី និងគេចផុតពីប្រពន្ធគេ ដែលប្រសប់លួង‌លោម។ 6 មានថ្ងៃមួយ ឪពុកមើលតាមបង្អួចផ្ទះ សម្លឹងទៅផ្លូវកែង 7 ក្នុងចំណោមយុវជនដែលមិនសូវដឹងខុសត្រូវ ឪពុកឃើញក្មេងកំលោះម្នាក់ គ្មានប្រាជ្ញាទាល់តែសោះ។ 8 ក្មេងកំលោះនោះដើរតាមផ្លូវមានផ្ទះលក់ដូរ…

សុភាសិត 8

ព្រះ‌ប្រាជ្ញាញាណប្រកាសហៅសាជាថ្មី 1 ចូរត្រង‌ត្រាប់ស្ដាប់! ព្រះ‌ប្រាជ្ញាញាណស្រែកប្រកាសហើយ! តម្រិះក៏បន្លឺសំឡេងឡើងដែរ! 2 ព្រះ‌ប្រាជ្ញាញាណឈរលើទួល ក្បែរមាត់ផ្លូវ និងនៅត្រង់ផ្លូវបំបែក 3 ក្បែរមាត់ទ្វារក្រុង នៅតាមផ្លូវចេញចូល ហើយស្រែកឡើងថា៖ 4 បណ្ដា‌ជនទាំង‌ឡាយអើយ! ខ្ញុំស្រែកហៅអ្នករាល់គ្នា ខ្ញុំចង់និយាយជាមួយមនុស្សលោកទាំងអស់។ 5 មនុស្សមិនដឹងខុសត្រូវអើយ ចូររៀនពិចារណាឡើង មនុស្សឥតប្រាជ្ញាអើយ ចូររៀនឲ្យមានតម្រិះឡើង។ 6 ចូរនាំគ្នាស្ដាប់ ដ្បិតខ្ញុំមានសេចក្ដីសំខាន់ៗប្រាប់អ្នករាល់គ្នា ខ្ញុំនិយាយទូន្មានអ្នករាល់គ្នាអំពីផ្លូវទៀង‌ត្រង់ 7 ខ្ញុំថ្លែងប្រាប់តែសេចក្ដីពិតប៉ុណ្ណោះ ខ្ញុំមិនចូលចិត្តនិយាយសេចក្ដីអាក្រក់ឡើយ។ 8…

សុភាសិត 9

ការអញ្ជើញរបស់ព្រះ‌ប្រាជ្ញាញាណ 1 ព្រះ‌ប្រាជ្ញាញាណបានរៀបចំសសរប្រាំ‌ពីរ សម្រាប់សង់ផ្ទះ។ 2 ព្រះ‌ប្រាជ្ញាញាណបានសម្លាប់សត្វ រៀបចំសុរា និងរៀបចំតុ សម្រាប់ធ្វើពិធីជប់‌លៀង។ 3 ព្រះ‌ប្រាជ្ញាញាណចាត់អ្នកបម្រើឲ្យទៅប្រកាស នៅតាមទួលខ្ពស់ៗក្នុងទីក្រុងថា: 4 «មនុស្សល្ងង់‌ខ្លៅអើយ ចូរនាំគ្នាចូលមកទីនេះ! រីឯមនុស្សដែលគ្មានប្រាជ្ញា 5 ក៏សុំអញ្ជើញចូលមកពិសាអាហារ និងពិសាស្រា ដែលខ្ញុំបានរៀបចំទុកជាស្រេច។ 6 ចូរនាំគ្នាបោះ‌បង់ចោលភាពល្ងង់‌ខ្លៅ ទើបអ្នករាល់គ្នាមានជីវិត។ ចូរដើរតាមមាគ៌ាដែលផ្ដល់ការចេះដឹងវិញ!»។ អ្នកប្រាជ្ញ និងអ្នកវាយឫកខ្ពស់ 7 អ្នកណាស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ អ្នកនោះនឹងត្រូវគេមើល‌ងាយ អ្នកណាស្ដីបន្ទោសមនុស្សពាល…

សុភាសិត 10

កំរងសុភាសិតអំពីសីលធម៌ 1 សុភាសិតរបស់ព្រះ‌បាទសា‌ឡូម៉ូន។ កូនមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយចិត្ត រីឯកូនខិល‌ខូចធ្វើឲ្យម្ដាយព្រួយបារម្ភ។ 2 ទ្រព្យដែលរកបានដោយទុច្ចរិតមិនធ្វើឲ្យចម្រុង‌ចម្រើនឡើយ មានតែទ្រព្យរកបានដោយសុចរិតប៉ុណ្ណោះ ទើបសង្គ្រោះជីវិតបាន។ 3 ព្រះ‌អម្ចាស់មិនបណ្ដោយឲ្យមនុស្សសុចរិតអត់ឃ្លានទេ តែព្រះ‌អង្គមិនបំពេញតាមការលោភ‌លន់របស់មនុស្សទុច្ចរិតឡើយ។ 4 មនុស្សខ្ជិលនាំឲ្យខ្លួនក្រ មនុស្សឧស្សាហ៍នាំឲ្យខ្លួនមាន។ 5 អ្នកណាប្រមូលស្បៀងទុកនៅរដូវចម្រូត អ្នកនោះជាមនុស្សចេះគិត‌គូរ រីឯអ្នកដែលគិតតែដេកនៅរដូវចម្រូត ជាមនុស្សគួរឲ្យមើល‌ងាយ។ 6 មនុស្សសុចរិតរមែងទទួលពរ រីឯមនុស្សពាលតែងតែនិយាយបិទ‌បាំងអំពើឃោរ‌ឃៅរបស់ខ្លួន។ 7 គេតែងតែដឹងគុណមនុស្សសុចរិតជា‌និច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។ 8 មនុស្សមានប្រាជ្ញាតែងតែយកចិត្តទុកដាក់ស្ដាប់ដំបូន្មាន រីឯមនុស្សនិយាយទទឹង‌ទទែងតែងតែរត់ទៅរកភាពអន្តរាយ។…