សាស្ដា 1

អ្វីៗទាំងអស់សុទ្ធតែឥតបានការ 1 នេះជាពាក្យរបស់សាស្ដា ជាបុត្ររបស់ព្រះ‌បាទដាវីឌ និងជាព្រះ‌មហា‌ក្សត្រនៅក្រុងយេរូ‌សាឡឹម។ 2 សាស្ដាបានថ្លែងថា: អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ។ 3 មនុស្សខំប្រឹងធ្វើការយ៉ាងនឿយ‌ហត់នៅលើផែនដី តើបានប្រយោជន៍អ្វី? 4 មនុស្សមួយជំនាន់ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិត‌ស្ថេរដដែល។ 5 ព្រះ‌អាទិត្យរះឡើង រួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ 6 ខ្យល់បក់ទៅទិសខាងត្បូង ទៅទិសខាងជើង វិលទៅវិលមក បក់តាមទិសរបស់ខ្លួនវិញ។ 7 ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញឡើយ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាវិញដែរ។…

សាស្ដា 2

1 ខ្ញុំនិយាយមកខ្លួនឯងថា: «ឥឡូវនេះ មកយើង! គិតតែពីសប្បាយ ហើយផ្ដោតអារម្មណ៍លើសុភមង្គលតែប៉ុណ្ណោះ»។ សូម្បីយ៉ាងនេះក្ដី ក៏ឥតបានការដែរ។ 2 ខ្ញុំគិតថា ការសើចសប្បាយជាការលេលា រីឯអំណររីក‌រាយវិញ តើបានប្រយោជន៍អ្វី? 3 ខ្ញុំបានសម្រេចចិត្តយកសុរាជាត្រីមុខ ហើយរស់នៅដូចមនុស្សលេលា ប៉ុន្តែ ព្រមជាមួយគ្នានោះ ចិត្តគំនិតរបស់ខ្ញុំនៅតែចង់ធ្វើជាម្ចាស់លើប្រាជ្ញារបស់ខ្ញុំ ដើម្បីឲ្យបានដឹងច្បាស់ថា អ្វីទៅជាការល្អ ដែលមនុស្សត្រូវប្រព្រឹត្ត ក្នុងជីវិតដ៏ខ្លីរបស់គេនៅលើផែនដីនេះ។ 4 ខ្ញុំបានធ្វើកិច្ចការដ៏ប្រសើរជាច្រើន គឺខ្ញុំសង់ដំណាក់ផ្សេងៗ ហើយដាំចម្ការទំពាំង‌បាយជូរទុកសម្រាប់ខ្លួនឯង 5 ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន…

សាស្ដា 3

អ្វីៗទាំងអស់សុទ្ធតែមានពេលកំណត់ 1 អ្វីៗដែលមាននៅផែនដី កើតឡើងតាមពេលកំណត់របស់វា។ 2 មានពេលកើត មានពេលស្លាប់ មានពេលដាំ មានពេលដក។ 3 មានពេលសម្លាប់ មានពេលព្យាបាលរបួស មានពេលផ្ដួលរំលំ មានពេលសង់។ 4 មានពេលយំ មានពេលសើច មានពេលសោយសោក មានពេលរាំសប្បាយ។ 5 មានពេលគ្រវែងដុំថ្ម មានពេលរើសដុំថ្ម មានពេលឱបថើប មានពេលមិនព្រមឱបថើប។ 6 មានពេលស្វែងរក មានពេលបាត់បង់ មានពេលថែទាំ មានពេលបោះចោល។ 7…

សាស្ដា 4

ការជិះ‌ជាន់សង្កត់‌សង្កិន និងបញ្ហាផ្សេងៗក្នុងជីវិត 1 មួយវិញទៀត ខ្ញុំបានឃើញការសង្កត់‌សង្កិនគ្រប់យ៉ាង ដែលមនុស្សប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក នៅលើផែនដីនេះ។ ខ្ញុំឃើញទឹកភ្នែករបស់មនុស្សដែលត្រូវគេសង្កត់‌សង្កិន តែគ្មាននរណាម្នាក់សម្រាលទុក្ខពួកគេទេ ដ្បិតអំណាចស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកសង្កត់‌សង្កិន ដូច្នេះ គ្មាននរណាម្នាក់សម្រាលទុក្ខពួកគេឡើយ។ 2 ខ្ញុំយល់ថា អ្នកដែលស្លាប់ទៅហើយមានសុភមង្គលជាងអ្នកដែលនៅរស់។ 3 ក៏ប៉ុន្តែ អ្នកដែលមិនទាន់កើត ហើយមិនបានឃើញអំពើអាក្រក់ទាំងប៉ុន្មានដែលមនុស្សប្រព្រឹត្តនៅលើផែនដី ប្រសើរជាងមនុស្សដែលស្លាប់ និងមនុស្សដែលនៅរស់ទៅទៀត។ 4 ខ្ញុំយល់ឃើញថា ការនឿយ‌ហត់ដែលមនុស្សខំប្រឹង‌ប្រែងធ្វើរហូតដល់មានជោគ‌ជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។ 5 មនុស្សលេលាគិតតែពីឱបដៃ ហើយស៊ីសាច់ខ្លួនឯង។…

សាស្ដា 5

ត្រូវចេះប្រមាណពាក្យសម្ដីនៅពេលអធិស្ឋាន 1 ពេលណាអ្នកទៅព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ត្រូវពិចារណាឲ្យបានល្អិត‌ល្អន់។ ត្រូវចូលទៅជិតព្រះ‌អង្គ ដើម្បីត្រង‌ត្រាប់ស្ដាប់ ជាជាងចង់ថ្វាយយញ្ញ‌បូជាដូចមនុស្សលេលា ដ្បិតអ្នកទាំងនោះពុំដឹងថាខ្លួនប្រព្រឹត្តអំពើអាក្រក់ទេ។ 2 កុំឆាប់បើកមាត់និយាយពេក ហើយក៏មិនត្រូវប្រញាប់ពោលពាក្យសន្យានឹងព្រះ‌ជាម្ចាស់លឿនពេកដែរ ដ្បិតព្រះ‌ជាម្ចាស់គង់នៅស្ថានបរម‌សុខ រីឯអ្នកវិញ អ្នកស្ថិតនៅលើផែនដី។ ដូច្នេះ ត្រូវចេះប្រមាណពាក្យសម្ដីរបស់ខ្លួន។ 3 ការខ្វល់ខ្វាយច្រើនបណ្ដាលឲ្យយល់សប្ដិច្រើន ហើយការនិយាយច្រើនក៏បណ្ដាលឲ្យខុសច្រើនដែរ។ 4 ពេលណាអ្នកបន់ព្រះ‌ជាម្ចាស់អំពីរឿងអ្វីមួយ ត្រូវសម្រេចតាមពាក្យដែលអ្នកបន់ឲ្យបានរួស‌រាន់ ដ្បិតព្រះ‌អង្គមិនអធ្យាស្រ័យឲ្យមនុស្សលេលាឡើយ។ ត្រូវធ្វើតាមពាក្យដែលអ្នកបានបន់។ 5 បើអ្នកមិនបន់ នោះប្រសើរជាងបន់ តែមិនធ្វើតាមពាក្យដែលខ្លួនបានបន់។ 6 កុំបណ្តោយឲ្យមាត់របស់អ្នក…

សាស្ដា 6

1 ខ្ញុំសង្កេតឃើញការវេទនាមួយទៀត ដែលរមែងកើតមានដល់មនុស្សលោកនៅលើផែនដី។ 2 ព្រះ‌ជាម្ចាស់ប្រទានឲ្យមនុស្សម្នាក់មានទ្រព្យសម្បត្តិ ធន‌ធាន និងកិត្តិយស។ គេមិនខ្វះអ្វីឡើយ គឺគេទទួលអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាចង់បាន។ ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់ពុំបានទុកឲ្យគេទាញផលប្រយោជន៍ពីអ្វីៗដែលគេមាននោះឡើយ គឺមានម្នាក់ទៀតទទួលជំនួស។ ត្រង់នេះ ក៏ឥតបានការ ហើយអាក្រក់បំផុត។ 3 ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺន‌យូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។ 4 កូនរលូតនោះកកើតមក ដោយឥតបានការ ហើយបាត់សូន្យទៅវិញ ក្នុងទីងងឹត គ្មាននរណានឹកនាដល់វាទេ។ 5…

សាស្ដា 7

1 កេរ្តិ៍ឈ្មោះល្អ ប្រសើរជាងទឹកអប់ដ៏ក្រអូប ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។ 2 ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់‌លៀង ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថា សេចក្ដីស្លាប់ ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។ 3 ទុក្ខព្រួយប្រសើរជាងសើចសប្បាយ ដ្បិតទឹកមុខក្រៀម‌ក្រំអាចបង្កប់នូវ ចិត្តអរសប្បាយ។ 4 មនុស្សមានប្រាជ្ញាតែងចូលចិត្ត នៅជាមួយអ្នកមានទុក្ខ រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា ដែលមានការសប្បាយ។ 5 ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា ប្រសើរជាងស្ដាប់ពាក្យបញ្ចើច‌បញ្ចើរបស់ មនុស្សល្ងី‌ល្ងើ។ 6 សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។ ត្រង់នេះក៏ឥតបានការអ្វីដែរ។ 7 ពេលណាអ្នកប្រាជ្ញប្រើអំណាច…

សាស្ដា 8

បញ្ហាជីវិតដែលដោះស្រាយមិនរួច 1 តើនរណាដូចអ្នកប្រាជ្ញ តើនរណាអាចពន្យល់ព្រឹត្តិ‌ការណ៍ផ្សេងៗបាន? ប្រាជ្ញារបស់មនុស្សធ្វើឲ្យផ្ទៃមុខរបស់គេភ្លឺថ្លា ព្រមទាំងបំផ្លាស់‌បំប្រែទឹកមុខដ៏មួហ្មងរបស់គេផង។ 2 ចូរប្រព្រឹត្តតាមពាក្យរបស់ស្ដេច ដោយយល់ពាក្យដែលយើងបានសច្ចាចំពោះព្រះ‌ជាម្ចាស់ 3 កុំបោះបង់ចោលស្ដេចឲ្យសោះ ហើយក៏កុំតាំងចិត្តមានះប្រព្រឹត្តអំពើដែលស្ដេចមិនគាប់ព្រះ‌ហឫទ័យដែរ ដ្បិតស្ដេចអាចធ្វើអ្វីៗបានទាំងអស់តាមព្រះ‌រាជបំណង។ 4 ស្ដេចមានរាជ‌ឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះ‌ករុណាធ្វើដូច្នេះ” បានឡើយ។ 5 អ្នកធ្វើតាមបទ‌បញ្ជា មិនដែលជួបនឹងទុក្ខទោសឡើយ។ ចិត្តរបស់មនុស្សមានប្រាជ្ញាតែងតែចេះសម្គាល់មើលកាលៈ‌ទេសៈ និងការវិនិច្ឆ័យ។ 6 អ្វីៗទាំងអស់ដែលមនុស្សប្រព្រឹត្តនឹងត្រូវទទួលការវិនិច្ឆ័យ នៅពេលអំពើអាក្រក់របស់មនុស្សកើនដល់កម្រិត។ 7 មនុស្សពុំអាចដឹងហេតុ‌ការណ៍ដែលនឹងកើតមាននៅអនាគត‌កាលបានឡើយ គ្មាននរណាម្នាក់ប្រាប់ឲ្យគេដឹងទេ។…

សាស្ដា 9

អាយុជីវិតរបស់មនុស្ស 1 ខ្ញុំខិត‌ខំស្វែងយល់អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញ ហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងព្រះ‌ហស្ដរបស់ព្រះ‌ជាម្ចាស់។ មនុស្សពុំអាចដឹងជាមុនថា ខ្លួនមានចិត្តស្រឡាញ់ ឬមានចិត្តស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា 2 ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកថ្វាយយញ្ញ‌បូជា និងអ្នកមិនថ្វាយ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។ 3 អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។…

សាស្ដា 10

ផលវិបាកនៃអំពើលេលា 1 រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។ 2 ចិត្តរបស់មនុស្សមានប្រាជ្ញាលំអៀងទៅរកអ្វីៗដែលត្រឹមត្រូវ រីឯចិត្តរបស់មនុស្សល្ងី‌ល្ងើវិញ លំអៀងទៅរកអ្វីៗដែលខុសឆ្គង។ 3 ពេលមនុស្សល្ងី‌ល្ងើដើរតាមផ្លូវ ការវង្វេងស្មារតីរបស់គាត់ បង្ហាញឲ្យមនុស្ស‌ម្នាទាំងអស់ឃើញថា គាត់ពិតជាល្ងី‌ល្ងើមែន។ 4 ប្រសិនបើចៅហ្វាយនាយរបស់អ្នកខឹងនឹងអ្នក កុំបោះបង់ចោលមុខ‌ងាររបស់អ្នកឡើយ ដ្បិតការចេះទប់ចិត្តអាចចៀស‌វាងកំហុសដ៏ធ្ងន់។ 5 ខ្ញុំឃើញការអាក្រក់មួយទៀតនៅលើផែនដី គឺមេដឹកនាំក៏អាចភ្លាត់ដែរ។ 6 ជួនកាលមនុស្សល្ងី‌ល្ងើទទួលតំណែងដ៏ខ្ពង់‌ខ្ពស់ ហើយអ្នកមានទទួលតំណែងតូច‌តាច។ 7 ខ្ញុំធ្លាប់ឃើញទាសករជិះសេះ តែមន្ត្រីខ្ពង់‌ខ្ពស់បែរជាដើរជើងទទេ ដូចទាសករទៅវិញ។ 8 អ្នកជីករណ្ដៅរមែងធ្លាក់ទៅក្នុងរណ្ដៅនោះ…