សាការី 11

ការវិនាសរបស់មហាអំណាច 1 ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាប‌ឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ! 2 ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ! 3 ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំ ដ្បិតពួកគេបាត់បង់យស‌ស័ក្ដិអស់ហើយ។ ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវ ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន ព្រៃទ្រុប‌ទ្រុល វិនាសហិន‌ហោចអស់ហើយ។ គង្វាលពីរនាក់ 4 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ មានព្រះ‌បន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ 5 អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា…

សាការី 12

ការរំដោះក្រុងយេរូ‌សាឡឹម 1 សេចក្ដីប្រកាស នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ ថ្លែងអំពីស្រុកអ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានព្រះ‌បន្ទូលថា៖ 2 «យើងធ្វើឲ្យក្រុងយេរូ‌សាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំ‌វិញ ព្រឺខ្លាច។ ពេលខ្មាំងឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម ជន‌ជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ 3 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូ‌សាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជា‌ជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។ 4 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួល‌ច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។…

សាការី 13

ព្រះ‌បន្ទូលព្រមានព្យាការីក្លែង‌ក្លាយមួយចំនួន 1 នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះ‌ញាតិវង្សព្រះ‌បាទដាវីឌ និងប្រជា‌ជននៅក្រុងយេរូ‌សាឡឹម។ 2 «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែង‌ក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែង‌ក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ 3 ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុក‌ម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះ‌នាមរបស់ព្រះ‌អម្ចាស់ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុក‌ម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ 4 នៅថ្ងៃនោះ ព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្ត‌ហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។ 5…

សាការី 14

ថ្ងៃរបស់ព្រះ‌អម្ចាស់ 1 ថ្ងៃរបស់ព្រះ‌អម្ចាស់មកជិតដល់ហើយ! ប្រជា‌ជនក្រុងយេរូ‌សាឡឹមអើយ ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។ 2 យើងនឹងប្រមូលប្រជា‌ជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូ‌សាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជា‌ជនដែលនៅសេស‌សល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។ 3 ព្រះ‌អម្ចាស់នឹងយាងចេញមក ប្រហារប្រជា‌ជាតិទាំងនោះ ដូចនៅថ្ងៃព្រះ‌អង្គធ្វើសឹកសង្គ្រាម និងថ្ងៃព្រះ‌អង្គប្រយុទ្ធនឹងគូសត្រូវ។ 4 នៅថ្ងៃនោះ ព្រះ‌អង្គដាក់ព្រះ‌បាទា លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូ‌សាឡឹម គឺនៅខាងកើតទីក្រុង។…