វិវរណៈ 11

ក្រុងដ៏‌វិសុទ្ធ និងបន្ទាល់ពីររូប 1 បន្ទាប់មក ទេវតា*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះ‌វិហារ*របស់ព្រះ‌ជា‌ម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយ‌បង្គំព្រះ‌អង្គនៅទីនោះផង។ 2 ក៏ប៉ុន្តែ ត្រូវទុកទី‌លានដែលនៅខាងក្រៅព្រះ‌វិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះ‌អង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏‌វិសុទ្ធអស់រយៈពេលសែ‌សិបពីរខែ។ 3 យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីររូបស្លៀកបាវ ទៅថ្លែងព្រះ‌បន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុក‌សិបថ្ងៃនោះ។ 4 អ្នកទាំងពីរនេះគឺជាដើមអូលីវទាំងពីរ និងជាជើងចង្កៀងទាំងពីរដែលស្ថិតនៅខាងមុខព្រះ‌អម្ចាស់នៃផែន‌ដី។ 5 ប្រសិនបើមាននរណាម្នាក់ចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គាត់ មកឆេះបំផ្លាញមារសត្រូវរបស់គាត់ជាមិនខាន។ ប្រាកដណាស់ ប្រសិនបើអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ អ្នកនោះពិតជាត្រូវស្លាប់បែបនេះឯង។…

វិវរណៈ 12

ស្ត្រី និងនាគ 1 ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ត្រីមួយរូបស្លៀកពាក់ព្រះ‌អាទិត្យបិទ‌បាំងកាយ មានព្រះ‌ច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់‌ពីរជាមកុដនៅលើក្បាលផង។ 2 ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ ហៀបនឹងសម្រាលបុត្រ។ 3 មានទីសម្គាល់មួយទៀត លេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិន‌ឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំ‌ពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំ‌ពីររបស់វា មានមកុដប្រាំ‌ពីរដែរ។ 4 កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែន‌ដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រ នៅពេលបុត្រនោះកើតមក។ 5 នាងសម្រាលបានបុត្រមួយដែលត្រូវកាន់ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់។…

វិវរណៈ 13

សត្វតិរច្ឆានដែលចេញពីសមុទ្រ 1 បន្ទាប់មកទៀត ខ្ញុំឃើញសត្វតិរច្ឆានមួយមានស្នែងដប់ និងក្បាលប្រាំ‌ពីរឡើងពីសមុទ្រមក នៅលើស្នែងទាំងដប់របស់វា មានមកុដដប់ ហើយនៅលើក្បាលទាំងប្រាំ‌ពីរ មានសរសេរឈ្មោះផ្សេងៗ ដែលប្រមាថព្រះ‌ជា‌ម្ចាស់។ 2 សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លា‌ឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធា‌នុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។ 3 ខ្ញុំក៏ឃើញក្បាលមួយរបស់សត្វនោះ ដូចជាត្រូវរបួសជិតស្លាប់ តែមុខរបួសដ៏ធ្ងន់ជិតស្លាប់នេះបានជាសះ‌ស្បើយឡើងវិញ។ មនុស្ស‌ម្នានៅលើផែន‌ដីទាំងមូលកោតស្ញប់‌ស្ញែងយ៉ាងខ្លាំង ហើយនាំគ្នាទៅតាមសត្វនោះ។ 4 គេនាំគ្នាក្រាបថ្វាយ‌បង្គំនាគ ព្រោះនាគបានប្រគល់អំណាចឲ្យសត្វនោះ ហើយគេក៏ក្រាបថ្វាយ‌បង្គំសត្វនោះដែរ ទាំងពោលថា៖ «តើនរណាអាចប្រៀបផ្ទឹមនឹងសត្វនេះបាន?…

វិវរណៈ 14

កូនចៀម និងអស់អ្នកដែលព្រះ‌អង្គបានលោះ 1 ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះ‌អង្គ អ្នកទាំងនេះមានព្រះ‌នាមកូនចៀម និងព្រះ‌នាមព្រះ‌បិតារបស់ព្រះ‌អង្គចារនៅលើថ្ងាស។ 2 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរ‌លាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ត្រី។ 3 អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធា‌ចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើក‌លែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះ‌ជា‌ម្ចាស់បានលោះពីផែន‌ដីមក។ 4 អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឲ្យខ្លួនសៅ‌ហ្មងនឹងស្ត្រីៗ ឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះ‌អង្គដែរ។ ព្រះ‌អង្គបានលោះគេចេញពីចំណោមមនុស្សលោកមក ទុកជាផលដំបូងថ្វាយព្រះ‌ជា‌ម្ចាស់ និងថ្វាយកូនចៀម…

វិវរណៈ 15

ទេវតាប្រាំ‌ពីររូប និងគ្រោះកាចចុងក្រោយ 1 បន្ទាប់មក ខ្ញុំឃើញទីសម្គាល់មួយទៀតនៅលើមេឃ ជាទីសម្គាល់យ៉ាងធំគួរស្ញែងខ្លាច គឺមានទេវតា*ប្រាំ‌ពីររូបកាន់គ្រោះកាចប្រាំ‌ពីរ ដែលជាគ្រោះកាចចុងក្រោយបង្អស់ ដ្បិតគ្រោះកាចទាំងនេះនឹងធ្វើឲ្យព្រះ‌ជា‌ម្ចាស់ឈប់ព្រះ‌ពិរោធ*។ 2 បន្ទាប់មកទៀត ខ្ញុំឃើញដូចជាមានសមុទ្រមួយភ្លឺដូចកែវលាយជាមួយនឹងភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វតិរច្ឆាន និងឈ្នះរូបចម្លាក់របស់វា ព្រមទាំងឈ្នះលេខឈ្មោះរបស់វា ឈរនៅលើសមុទ្រកែវនោះ។ ពួកគេកាន់ពិណរបស់ព្រះ‌ជា‌ម្ចាស់ 3 ហើយនាំគ្នាច្រៀងចម្រៀងរបស់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះ‌ជា‌ម្ចាស់ និងចម្រៀងរបស់កូនចៀមថា៖ «ឱព្រះ‌ជា‌អម្ចាស់ដ៏មានព្រះ‌ចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គប្រសើរឧត្ដមគួរឲ្យកោតស្ញប់‌ស្ញែងពន់ពេកណាស់! ឱព្រះ‌មហា‌ក្សត្រនៃប្រជា‌ជាតិទាំង‌ឡាយអើយ មាគ៌ារបស់ព្រះ‌អង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់! 4 បពិត្រព្រះ‌អម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះ‌នាមព្រះ‌អង្គ! តើនរណាមិនលើកតម្កើងសិរី‌រុងរឿងនៃព្រះ‌នាមព្រះ‌អង្គ! ដ្បិតមានតែព្រះ‌អង្គប៉ុណ្ណោះជាព្រះដ៏‌វិសុទ្ធ។…

វិវរណៈ 16

ពែងមាសទាំងប្រាំ‌ពីរ 1 ខ្ញុំបានឮសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះ‌វិហារ បន្លឺទៅកាន់ទេវតាទាំងប្រាំ‌ពីរថា៖ «ចូរនាំគ្នាទៅ ហើយយកពែងទាំងប្រាំ‌ពីរនៃព្រះ‌ពិរោធរបស់ព្រះ‌ជា‌ម្ចាស់ចាក់លើផែន‌ដីទៅ!»។ 2 ទេវតាទីមួយចេញទៅ យកពែងរបស់ខ្លួនចាក់លើផែន‌ដី ស្រាប់តែអស់អ្នកដែលមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន ហើយដែលក្រាបថ្វាយ‌បង្គំរូបចម្លាក់របស់វា កើតដំបៅរលួយ ឈឺចុកចាប់យ៉ាងខ្លាំង។ 3 ទេវតាទីពីរយកពែងរបស់ខ្លួនចាក់លើសមុទ្រ ស្រាប់តែសមុទ្រក្លាយទៅជាឈាម ដូចឈាមហូរចេញពីសាក‌សព ហើយអ្វីៗទាំងប៉ុន្មានដែលមានជីវិតក្នុងសមុទ្រក៏ស្លាប់អស់ទៅ។ 4 ទេវតាទីបីយកពែងរបស់ខ្លួនចាក់លើទន្លេ និងប្រភពទឹកនានា ស្រាប់តែទន្លេ និងប្រភពទឹកក្លាយទៅជាឈាមទាំងអស់។ 5 ខ្ញុំឮទេវតាម្ចាស់ទឹកពោលថា៖ «បពិត្រព្រះ‌អង្គដ៏មានព្រះ‌ជន្មគង់នៅសព្វថ្ងៃ និងមានព្រះ‌ជន្មគង់នៅតាំងពីដើមរៀងមក ព្រះ‌អង្គពិតជាវិសុទ្ធ ហើយទ្រង់វិនិច្ឆ័យទោសដោយយុត្តិធម៌មែន! 6…

វិវរណៈ 17

ការវិនិច្ឆ័យទោសស្ត្រីពេស្យា 1 បន្ទាប់មក ទេវតា*មួយរូបក្នុងចំណោមទេវតាទាំងប្រាំ‌ពីរ ដែលកាន់ពែងទាំងប្រាំ‌ពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «សុំអញ្ជើញមក ខ្ញុំនឹងបង្ហាញឲ្យលោកឃើញការវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលអង្គុយលើមហាសមុទ្រ។ 2 ស្ដេចនៅផែន‌ដីបាននាំគ្នាប្រាស‌ចាកសីលធម៌ជាមួយស្ត្រីនោះ ហើយមនុស្ស‌ម្នានៅលើផែន‌ដីក៏បាននាំគ្នាស្រវឹងនឹងកាម‌គុណជាមួយនាងដែរ»។ 3 ទេវតានោះបានលើកវិញ្ញាណខ្ញុំឡើងនាំទៅកាន់វាលរហោ‌ស្ថាន*។ នៅទីនោះ ខ្ញុំឃើញស្ត្រីម្នាក់អង្គុយលើសត្វមួយសម្បុរក្រហមឆ្អិន‌ឆ្អៅ ដែលមានសរសេរឈ្មោះផ្សេងៗពេញខ្លួនវា ជាឈ្មោះប្រមាថព្រះ‌ជាម្ចាស់។ សត្វនោះមានក្បាលប្រាំ‌ពីរ និងមានស្នែងដប់។ 4 ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អិនឆ្អៅ ព្រមទាំងតុប‌តែងខ្លួនដោយពាក់មាស ត្បូង និងពេជ្រទៀតផង។ នាងកាន់ពែងមាសមួយនៅដៃ ពោរ‌ពេញទៅដោយអំពើគួរឲ្យស្អប់ខ្ពើម និងកាម‌គុណដ៏ថោកទាបរបស់នាង។ 5…

វិវរណៈ 18

ក្រុងបាប៊ី‌ឡូនរលំ 1 ក្រោយមក ខ្ញុំឃើញទេវតា*មួយរូបទៀត មានអំណាចដ៏ខ្លាំងពូកែ ចុះពីលើមេឃមក ហើយសិរី‌រុងរឿងរបស់ទេវតានោះភ្លឺចាំងមកលើផែន‌ដី។ 2 លោកបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖«រលំហើយ! មហានគរបាប៊ី‌ឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំ‌នៅរបស់ពួកអារក្ស ជាជម្រករបស់វិញ្ញាណអាក្រក់ទាំងអស់ ហើយក៏ជាជម្រករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម 3 ព្រោះក្រុងនេះបាននាំសាសន៍ទាំងប៉ុន្មាន ឲ្យស្រវឹងនឹងកាម‌គុណដ៏ថោកទាបបំផុតរបស់វា ។ ពួកស្ដេចនៅលើផែន‌ដីនាំគ្នាប្រាស‌ចាកសីលធម៌ជាមួយក្រុងនេះ ហើយពួកឈ្មួញនៅលើផែន‌ដីរកស៊ីមានបាន ក៏ដោយ‌សារតែឫទ្ធា‌នុភាពនៃទ្រព្យ‌សម្បត្តិដ៏ហូរ‌ហៀររបស់ក្រុងនេះដែរ»។ 4 ខ្ញុំឮសំឡេងមួយទៀតពីលើមេឃមកថា៖ «ប្រជា‌រាស្ត្ររបស់យើងអើយ! ចូរនាំគ្នាចាកចេញពីក្រុងនេះទៅ ដើម្បីកុំឲ្យចូលរួមនឹងអំពើបាបរបស់គេ ហើយរងគ្រោះកាចជាមួយគេឡើយ 5 ដ្បិតបាបរបស់ក្រុងនេះគរឡើងខ្ពស់ដល់មេឃ ព្រះ‌ជា‌ម្ចាស់នៅតែនឹកឃើញអំពើទុច្ចរិតរបស់គេ។…

វិវរណៈ 19

ចម្រៀងជោគជ័យ និងវិវាហ‌មង្គល‌ការរបស់កូនចៀម 1 បន្ទាប់ពីហេតុ‌ការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហា‌ជនច្រើនកុះ‌ករនៅលើមេឃថា៖ «ហាលេ‌លូយ៉ា! សូមលើកតម្កើងព្រះ‌ជា‌ម្ចាស់នៃយើង ព្រះ‌អង្គសង្គ្រោះយើង ព្រះ‌អង្គប្រកបដោយសិរី‌រុងរឿង និងឫទ្ធា‌នុភាព 2 ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ ព្រះ‌អង្គបានវិនិច្ឆ័យទោសស្ត្រីពេស្យាដ៏មានឈ្មោះល្បី ដែលបានធ្វើឲ្យផែន‌ដីទៅជាសៅ‌ហ្មង ដោយកាម‌គុណរបស់នាង ព្រះ‌អង្គបានដាក់ទោសស្ត្រីពេស្យានោះ ព្រោះនាងបានបង្ហូរឈាមពួកអ្នកបម្រើរបស់ព្រះ‌អង្គ»។ 3 មហា‌ជនទាំងនោះពោលម្ដងទៀតថា៖ «ហាលេ‌លូយ៉ា! ផ្សែងនៃក្រុងនោះនឹងហុយឡើងអស់‌កល្បជាអង្វែងតរៀងទៅ»។ 4 ពួកព្រឹទ្ធា‌ចារ្យទាំងម្ភៃបួនរូប និងសត្វមានជីវិតទាំងបួន ក៏នាំគ្នាក្រាបចុះ ហើយថ្វាយ‌បង្គំព្រះ‌ជា‌ម្ចាស់ដែលគង់នៅលើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។…

វិវរណៈ 20

រាជ្យមួយពាន់ឆ្នាំ 1 បន្ទាប់មក ខ្ញុំឃើញទេវតា*មួយរូបចុះពីលើមេឃ ទាំងកាន់កូនសោស្ថាននរកអវិចី និងច្រវាក់មួយយ៉ាងធំនៅដៃផង។ 2 ទេវតានោះបានចាប់នាគមកចងទុកក្នុងរយៈពេលមួយពាន់ឆ្នាំ។ នាគនោះជាពស់ពីបុរាណ ជាមារ* និងជាសាតាំង។ 3 ទេវតាបានបោះវាទៅស្ថាននរកអវិចី ហើយចាក់សោ បិទត្រាលើទ្វារ រហូតដល់គម្រប់មួយពាន់ឆ្នាំ ដើម្បីកុំឲ្យវាល្បួងជាតិសាសន៍នានាឲ្យវង្វេងទៀត។ លុះផុតកំណត់នេះទៅ ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។ 4 ខ្ញុំឃើញបល្ល័ង្កជាច្រើន ហើយអស់អ្នកដែលអង្គុយនៅលើបល្ល័ង្កទាំងនោះ បានទទួលអំណាចនឹងវិនិច្ឆ័យទោស។ ខ្ញុំក៏ឃើញវិញ្ញាណ‌ក្ខ័ន្ធរបស់អស់អ្នកដែលស្លាប់ ដោយគេកាត់ក ព្រោះតែបានផ្ដល់សក្ខីភាពអំពីព្រះ‌យេស៊ូ និងអំពីព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។ ខ្ញុំក៏ឃើញវិញ្ញាណ‌ក្ខ័ន្ធរបស់អស់អ្នកដែលមិនបានក្រាបថ្វាយ‌បង្គំសត្វតិរច្ឆាន ឬថ្វាយ‌បង្គំរូបចម្លាក់របស់វា ហើយមិនបានទទួលសញ្ញាសម្គាល់លើថ្ងាស…