លោកុ‌ប្បត្តិ 41

សុបិនរបស់ព្រះចៅផារ៉ោន 1 ពីរឆ្នាំក្រោយមក ព្រះចៅផារ៉ោនសុបិនដូចតទៅ គឺឃើញព្រះ‌អង្គឈរនៅមាត់ទន្លេនីល។ 2 មានគោញីប្រាំ‌ពីរក្បាលធាត់ៗល្អ ឡើងពីទន្លេមកស៊ីស្មៅតាមមាត់ច្រាំង។ 3 បន្ទាប់មក មានគោញីប្រាំ‌ពីរក្បាលទៀត ស្គមៗសល់តែស្បែក និងឆ្អឹង ឡើងពីទន្លេមកតាមក្រោយ ហើយឈរនៅមាត់ច្រាំងជិតគោញីធាត់ៗ។ 4 គោញីស្គមៗ សល់តែស្បែក និងឆ្អឹង បានលេបគោញីធាត់ៗល្អនោះអស់ទៅ។ ព្រះចៅផារ៉ោនក៏តើនឡើង។ 5 បន្ទាប់មក ស្ដេចផ្ទំលក់សាជាថ្មី ហើយទ្រង់សុបិនម្ដងទៀត។ ស្ដេចសុបិនឃើញស្រូវប្រាំ‌ពីរកួរធំៗល្អលូតចេញពីដើមតែមួយ 6 ហើយមានស្រូវប្រាំ‌ពីរកួរទៀត ដែលស្កក និងស្លោកដោយចំហាយខ្យល់ក្ដៅ…

លោកុ‌ប្បត្តិ 42

លោកយ៉ាកុបចាត់កូនឲ្យទៅស្រុកអេស៊ីប 1 នៅគ្រានោះ លោកយ៉ាកុបបានឮដំណឹងថាមានស្រូវនៅស្រុកអេស៊ីប លោកក៏មានប្រសាសន៍ទៅកាន់កូនៗថា៖ «ហេតុអ្វីបានជាកូនអង្គុយមើលមុខគ្នាដូច្នេះ?»។ 2 លោកមានប្រសាសន៍ទៀតថា៖ «ពុកបានឮដំណឹងថា មានស្រូវនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកូននាំគ្នាចុះទៅស្រុកអេស៊ីប រកទិញស្បៀងអាហារមក ដើម្បីយើងបានរួចជីវិត កុំឲ្យយើងអត់បាយស្លាប់ឡើយ»។ 3 បងៗរបស់លោកយ៉ូសែបទាំងដប់នាក់ក៏នាំគ្នាធ្វើដំណើរទៅរកទិញស្រូវនៅស្រុកអេស៊ីប 4 តែលោកយ៉ាកុបពុំបានចាត់បេន‌យ៉ាមីន ជាប្អូនរបស់លោកយ៉ូសែប ឲ្យទៅជាមួយបងៗឡើយ ព្រោះលោកគិតថា “ក្រែងលោមានគ្រោះថ្នាក់អ្វីកើតមានដល់វា”។ 5 កូនៗរបស់លោកអ៊ីស្រា‌អែលបាននាំគ្នាមកទិញស្រូវ ដូចអ្នកឯទៀតៗដែរ ដ្បិតមានកើតទុរ្ភិក្សនៅស្រុកកាណាន។ 6 នៅគ្រានោះ លោកយ៉ូសែបមានអំណាចគ្រប់‌គ្រងលើស្រុកអេស៊ីប…

លោកុ‌ប្បត្តិ 43

លោកបេន‌យ៉ាមីនទៅស្រុកអេស៊ីបជាមួយបងៗ 1 ទុរ្ភិក្សកើតមាននៅក្នុងស្រុកកាន់តែខ្លាំងឡើងៗ។ 2 កាលបរិភោគស្រូវដែលគេបានយកមកពីស្រុកអេស៊ីបនោះអស់ហើយ លោកយ៉ាកុបមានប្រសាសន៍ទៅកូនៗថា៖ «ចូរកូននាំគ្នាវិលទៅរកទិញស្បៀងអាហារខ្លះពីស្រុកអេស៊ីបមក»។ 3 លោកយូដាតបថា៖ «លោកនោះបានប្រាប់កូនៗយ៉ាងច្បាស់ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេ នោះកុំមកជួបមុខខ្ញុំឲ្យសោះ!”។ 4 ប្រសិនបើលោកឪពុកឲ្យប្អូនទៅជាមួយ ទើបកូនសុខចិត្តចុះទៅរកទិញស្បៀងអាហារមក។ 5 ប៉ុន្តែ បើលោកឪពុកមិនឲ្យវាទៅទេនោះ កូនក៏មិនទៅដែរ ដ្បិតលោកនោះមានប្រសាសន៍ថា “បើអ្នករាល់គ្នាមិននាំប្អូនប្រុសមកជាមួយទេនោះ កុំមកជួបមុខខ្ញុំឲ្យសោះ!”»។ 6 លោកអ៊ីស្រា‌អែលមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាកូនៗធ្វើបាបពុក ដោយជម្រាបលោកនោះថា មានប្អូនម្នាក់ទៀតដូច្នេះ?»។ 7 ពួកគេតបវិញថា៖ «លោកបានជំរិតសួរចម្លើយពួកកូន…

លោកុ‌ប្បត្តិ 44

លោកយ៉ូសែបលមើលចិត្តបងៗ 1 បន្ទាប់មក លោកយ៉ូសែបបញ្ជាទៅអ្នកមើលខុសត្រូវលើផ្ទះថា៖ «ចូរច្រកស្រូវឲ្យពេញបាវអ្នកទាំងនេះ តាមតែគេអាចយកទៅបាន ហើយដាក់ប្រាក់របស់ម្នាក់ៗនៅមាត់បាវរបស់គេរៀងៗខ្លួនទៅ។ 2 ចូរដាក់ពែងប្រាក់របស់ខ្ញុំទៅក្នុងបាវរបស់ម្នាក់ដែលក្មេងជាងគេ រួមទាំងប្រាក់ទិញស្រូវនោះផង»។ បុរសនោះក៏ធ្វើតាមពាក្យដែលលោកយ៉ូសែបបង្គាប់។ 3 លុះភ្លឺឡើង គេអនុញ្ញាតឲ្យកូនៗរបស់លោកយ៉ាកុបដឹកលាចាកចេញទៅ តាំងពីព្រលឹម។ 4 ពេលពួកគេចេញដំណើរពីទីក្រុងទៅបានបន្តិច លោកយ៉ូសែបមានប្រសាសន៍ទៅកាន់អ្នកមើលខុសត្រូវលើផ្ទះរបស់លោកថា៖ «ចូរប្រញាប់ដេញតាមអ្នកទាំងនោះឲ្យទាន់ រួចសួរគេថា “ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អបែបនេះ? 5 ម្ចាស់របស់ខ្ញុំតែងតែប្រើពែងសម្រាប់ពិសាទឹក និងសម្រាប់ទស្សន៍‌ទាយផង ហេតុអ្វីបានជាអ្នករាល់គ្នាលួចយកមកដូច្នេះ?”»។ 6 អ្នកមើលខុសត្រូវលើផ្ទះដេញតាមពួកគេទាន់ ហើយនិយាយទៅពួកគេ តាមពាក្យលោកយ៉ូសែបបង្គាប់។…

លោកុ‌ប្បត្តិ 45

លោកយ៉ូសែបបង្ហាញខ្លួនឲ្យបង‌ប្អូនស្គាល់ 1 ដោយលោកយ៉ូសែបពុំអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជុំ‌វិញលោក លោកក៏បញ្ជាឲ្យពួកគេចេញទៅ។ ពេលលោកយ៉ូសែបបង្ហាញឲ្យបងៗស្គាល់លោកនោះ គ្មានអ្នកឯទៀតៗនៅជាមួយទេ។ 2 លោកទ្រហោយំយ៉ាងខ្លាំង រហូតដល់ជន‌ជាតិអេស៊ីបបានឮ សូម្បីតែអ្នកនៅក្នុងដំណាក់របស់ព្រះចៅផារ៉ោនក៏បានឮដែរ។ 3 លោកមានប្រសាសន៍ទៅបង‌ប្អូនលោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប! តើឪពុកយើងនៅរស់ទេឬ?»។ ប៉ុន្តែ បង‌ប្អូនរបស់លោករកឆ្លើយពុំបានទេ គេញ័ររន្ធត់យ៉ាងខ្លាំង ដោយឃើញលោកនៅនឹងមុខដូច្នេះ។ 4 លោកយ៉ូសែបមានប្រសាសន៍ថា៖ «សូមខិតចូលមកជិតខ្ញុំមក៍» ពួកគេក៏ខិតចូលទៅជិតលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែបប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនាំយកមកស្រុកអេស៊ីបនេះ។ 5 ប៉ុន្តែ ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភធ្វើអ្វី…

លោកុ‌ប្បត្តិ 46

លោកយ៉ាកុបទៅនៅប្រទេសអេស៊ីប 1 លោកអ៊ីស្រា‌អែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរ‌សេបា លោកបានធ្វើយញ្ញ‌បូជាថ្វាយព្រះ‌ជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។ 2 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលហៅលោកអ៊ីស្រា‌អែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រា‌អែលឆ្លើយថា៖ «បពិត្រព្រះ‌អម្ចាស់!»។ 3 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងជាព្រះ‌ជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជា‌ជាតិមួយដ៏ធំ។ 4 យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។ 5 លោកយ៉ាកុបចាកចេញពីបៀរ‌សេបា។…

លោកុ‌ប្បត្តិ 47

1 លោកយ៉ូសែបទៅទូលព្រះចៅផារ៉ោនថា៖ «ឪពុក និងបង‌ប្អូនរបស់ទូលបង្គំបានមកពីស្រុកកាណាន ទាំងនាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយផង ឥឡូវនេះ គេនៅតំបន់កូសែន»។ 2 លោកយ៉ូសែបបាននាំបង‌ប្អូនរបស់លោកប្រាំនាក់ ចូលទៅគាល់ព្រះចៅផារ៉ោន 3 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការទៅកាន់បង‌ប្អូនលោកយ៉ូសែបថា៖ «តើអ្នករាល់គ្នាមានមុខរបរអ្វី?»។ ពួកគេទូលស្ដេចថា៖ «ទូលបង្គំយើងខ្ញុំជាគង្វាល ដូចដូនតារបស់យើងខ្ញុំដែរ»។ 4 ពួកគេទូលស្ដេចទៀតថា៖ «ទូលបង្គំយើងខ្ញុំបានមកជ្រកកោននៅស្រុកនេះ ព្រោះនៅស្រុកកាណានកើតទុរ្ភិក្សខ្លាំងណាស់ ពុំមានស្មៅសម្រាប់ហ្វូងចៀមរបស់ទូលបង្គំយើងខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់មេត្តាប្រោសឲ្យទូលបង្គំយើងខ្ញុំ រស់នៅក្នុងតំបន់កូសែនផង»។ 5 ព្រះចៅផារ៉ោនមានរាជ‌ឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបង‌ប្អូនរបស់លោកបានមកជួប‌ជុំនឹងលោកហើយ។…

លោកុ‌ប្បត្តិ 48

លោកយ៉ាកុបឲ្យពរកូនរបស់លោកយ៉ូសែប 1 ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណា‌សេ និងអេប្រាអ៊ីមទៅជាមួយផង។ 2 គេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រា‌អែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ 3 លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះ‌ជាម្ចាស់ដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត ដែលយាងមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន បានប្រទានពរពុក។ 4 ព្រះ‌អង្គមានព្រះ‌បន្ទូលមកពុកថា “យើងនឹងធ្វើឲ្យអ្នកមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជា‌ជាតិដ៏ច្រើន។ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជ‌ពង្សរបស់អ្នក ទុកជាកម្មសិទ្ធិរហូតតទៅ”។ 5 ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់…

លោកុ‌ប្បត្តិ 49

លោកយ៉ាកុបឲ្យពរកូនៗទាំងដប់‌ពីរនាក់ 1 លោកយ៉ាកុបហៅកូនៗឲ្យមកជុំគ្នា ហើយមានប្រសាសន៍ថា៖ «ចូរមកជួប‌ជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុ‌ការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។ 2 កូនចៅរបស់យ៉ាកុបអើយ ចូរមកជួប‌ជុំគ្នា ហើយស្ដាប់! ចូរស្ដាប់អ៊ីស្រា‌អែលជាឪពុក 3 រូបេនជាកូនច្បងរបស់ពុក កូនជាផលនៃកម្លាំងរបស់ពុក ហើយពុកបានបង្កើតកូនមកមុនគេ ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។ កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។ 4 កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង តែកូនមិនអាចធ្វើជាមេគេបានទេ ព្រោះកូនបានបង្អាប់កិត្តិយសពុក ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។ 5 ស៊ីម្មាន និងលេវីជាបង‌ប្អូននឹងគ្នា គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ 6…

លោកុ‌ប្បត្តិ 50

ពិធីបញ្ចុះសពរបស់លោកយ៉ាកុប 1 លោកយ៉ូសែបឱបឪពុក ហើយយំសម្រក់ទឹកភ្នែកលើមុខឪពុក ព្រមទាំងថើបលោកទៀតផង។ 2 បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រា‌អែល។ 3 គេត្រូវចំណាយពេលទាំងអស់សែ‌សិបថ្ងៃ ដើម្បីធ្វើពិធីអប់សព។ ជន‌ជាតិអេស៊ីបនាំគ្នាកាន់ទុក្ខលោកយ៉ាកុប អស់រយៈពេលចិត‌សិបថ្ងៃ។ 4 លុះផុតកំណត់ពេលកាន់ទុក្ខហើយ លោកយ៉ូសែបមានប្រសាសន៍ទៅកាន់ក្រុមមន្ត្រីរបស់ព្រះចៅផារ៉ោនថា៖ «ប្រសិនបើអស់លោកយល់អធ្យាស្រ័យដល់ខ្ញុំមែន សូមយកពាក្យខ្ញុំទៅទូលថ្វាយព្រះ‌ករុណាដូចតទៅនេះ: 5 ឪពុកទូលបង្គំបានសុំឲ្យទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។…