លោកុ‌ប្បត្តិ 21

កំណើតរបស់អ៊ីសាក 1 ព្រះ‌អម្ចាស់បានប្រោស‌ប្រណីលោកស្រីសារ៉ា ស្របតាមសេចក្ដីដែលព្រះ‌អង្គមានព្រះ‌បន្ទូលទុក គឺព្រះ‌អង្គប្រព្រឹត្តចំពោះគាត់ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។ 2 លោកស្រីសារ៉ាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកអប្រាហាំ ក្នុងពេលលោកមានវ័យចាស់ជរា ត្រូវតាមពេលកំណត់ដែលព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលប្រាប់លោក។ 3 លោកដាក់ឈ្មោះកូនដែលកើតមកនោះ គឺកូនដែលលោកស្រីសារ៉ាបានបង្កើតជូនលោកថា “អ៊ីសាក”។ 4 ពេលអ៊ីសាកជាកូនកើតបានប្រាំបីថ្ងៃ លោកអប្រាហាំធ្វើពិធីកាត់ស្បែកឲ្យ ស្របតាមព្រះ‌បញ្ជារបស់ព្រះ‌ជាម្ចាស់។ 5 ពេលអ៊ីសាកជាកូនកើតមកនោះ លោកអប្រាហាំមានអាយុមួយរយឆ្នាំហើយ។ 6 ពេលនោះ លោកស្រីសារ៉ាពោលថា៖ «ព្រះ‌ជាម្ចាស់បានធ្វើឲ្យមនុស្ស‌ម្នាអស់សំណើចពីខ្ញុំ គឺអ្នកណាដឹងរឿងខ្ញុំ គេមុខជាសើចមិនខាន»។ 7 គាត់ពោលទៀតថា៖…

លោកុ‌ប្បត្តិ 22

លោកអប្រាហាំសុខចិត្តបូជាកូនថ្វាយព្រះ‌អម្ចាស់ 1 ក្រោយហេតុ‌ការណ៍ទាំងនោះមក ព្រះ‌ជាម្ចាស់ក៏ល្បង‌លមើលចិត្តរបស់លោកអប្រាហាំ គឺព្រះ‌អង្គមានព្រះ‌បន្ទូលហៅលោកថា៖ «អប្រាហាំ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះ‌អម្ចាស់»។ 2 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរយកអ៊ីសាកកូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរី‌យ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើយញ្ញ‌បូជានៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។ 3 លោកអប្រាហាំក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាកជាកូនមកជាមួយ។ លោកក៏បានពុះអុសសម្រាប់យកទៅដុតតង្វាយដែរ រួចហើយលោកចេញដំណើរឆ្ពោះទៅកន្លែង ដែលព្រះ‌ជាម្ចាស់បានប្រាប់លោក។ 4 លុះដល់ថ្ងៃទីបី លោកអប្រាហាំងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ 5 លោកមានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់លោកថា៖…

លោកុ‌ប្បត្តិ 23

ផ្នូររបស់លោកស្រីសារ៉ា 1 លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំ‌ពីរឆ្នាំ។ 2 ក្រោយមក គាត់ក៏បានទទួលមរណ‌ភាពនៅក្រុងគារយ៉ាត់-‌អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ 3 បន្ទាប់មក លោកអប្រាហាំចាកចេញពីសាក‌សពភរិយាទៅនិយាយនឹងជន‌ជាតិហេតដូចតទៅ៖ 4 «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបង‌ប្អូន។ សូមបង‌ប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បង‌ប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។ 5 ជន‌ជាតិហេតតបមកលោកអប្រាហាំវិញថា៖ 6 «លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះ‌ជាម្ចាស់បានប្រទានឲ្យលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ…

លោកុ‌ប្បត្តិ 24

អាពាហ៍‌ពិពាហ៍របស់លោកអ៊ីសាក 1 លោកអប្រាហាំមានវ័យកាន់តែចាស់ណាស់ទៅហើយព្រះ‌អម្ចាស់ក៏បានប្រទានពរលោកសព្វគ្រប់ទាំងអស់។ 2 លោកអប្រាហាំមានប្រសាសន៍ទៅកាន់អ្នកបម្រើរបស់លោក ដែលមានវ័យចំណាស់ជាងគេ និងជាអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោកថា៖ «ចូរដាក់ដៃអ្នកនៅក្រោមភ្លៅខ្ញុំ 3 ហើយស្បថដោយយកព្រះ‌អម្ចាស់ជាព្រះនៃស្ថានបរម‌សុខ និងផែនដី ធ្វើជាប្រធានថា អ្នកនឹងមិនដណ្ដឹងកូនស្រីរបស់ជន‌ជាតិកាណាន ដែលខ្ញុំស្នាក់នៅជាមួយនេះ មកធ្វើជាប្រពន្ធរបស់កូនខ្ញុំឡើយ 4 គឺអ្នកត្រូវធ្វើដំណើរទៅស្រុកកំណើតខ្ញុំ ហើយដណ្ដឹងកូនស្រីក្នុងចំណោមញាតិ‌សន្ដានរបស់ខ្ញុំ មកធ្វើជាប្រពន្ធឲ្យអ៊ីសាក ជាកូនរបស់ខ្ញុំវិញ»។ 5 អ្នកបម្រើតបថា៖ «ប្រហែលជានាងនោះមិនព្រមតាមខ្ញុំប្របាទមកស្រុកនេះទេមើលទៅ ដូច្នេះ តើគួរឲ្យខ្ញុំប្របាទនាំកូនប្រុសរបស់លោក ទៅស្រុកដែលលោកបានចាកចេញមកនោះឬ?»។ 6 លោកអប្រាហាំមានប្រសាសន៍ទៅគាត់ថា៖ «កុំនាំកូនខ្ញុំទៅស្រុកនោះឲ្យសោះ! 7…

លោកុ‌ប្បត្តិ 25

លោកអប្រាហាំទទួលមរណ‌ភាព ពូជ‌ពង្សឯទៀតៗរបស់លោកអប្រាហាំ 1 លោកអប្រាហាំយកភរិយាមួយទៀត ឈ្មោះកិទូរ៉ា។ 2 គាត់បង្កើតបានកូនប្រុសជូនលោក ដែលមានឈ្មោះដូចតទៅនេះគឺ សឹម‌រ៉ាន យ៉ុក‌សាន មី‌ដាន ម៉ាឌាន អ៊ីស‌បាក់ និងស៊ូអា។ 3 យ៉ុកសានបង្កើតសេបា និងដេដាន់។ កូនចៅរបស់ដេដាន់ គឺជន‌ជាតិអាស‌ស៊ើរ លេទូស និងលេវមី។ 4 កូនចៅរបស់ម៉ាឌានមាន អេផា អេភើរ ហេណុក អប៊ីដា និងអែលដា។ គឺអ្នកទាំងនោះហើយដែលជាកូនចៅរបស់នាងកិទូរ៉ា។ 5…

លោកុ‌ប្បត្តិ 26

លោកអ៊ីសាក និងព្រះ‌បាទអប៊ីម៉ា‌ឡិច 1 នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះ‌បាទអប៊ីម៉ា‌ឡិច ជាស្ដេចនៃជន‌ជាតិភីលីស្ទីន។ 2 ព្រះ‌អម្ចាស់បានយាងមកជួបគាត់ ហើយមានព្រះ‌បន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។ 3 ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជ‌ពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។ 4 យើងនឹងធ្វើឲ្យពូជ‌ពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជ‌ពង្សរបស់អ្នក។ ប្រជា‌ជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ…

លោកុ‌ប្បត្តិ 27

លោកយ៉ាកុបលួចយកពររបស់លោកអេសាវ 1 លោកអ៊ីសាកមានវ័យចាស់ជរា ហើយភ្នែករបស់លោកចុះអន់‌ថយ រហូតមើលលែងឃើញទៀត។ ពេលនោះ លោកហៅលោកអេសាវ ជាកូនច្បង មកថា៖ «កូនអើយ!»។ លោកអេសាវតបមកវិញថា៖ «បាទ លោកឪពុក!»។ 2 លោកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ 3 ហេតុនេះ ចូរកូនយកប្រដាប់បរបាញ់ គឺព្រួញ និងធ្នូ ចេញទៅបាញ់សត្វនៅព្រៃ យកសាច់មកឲ្យឪពុក។ 4 បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន…

លោកុ‌ប្បត្តិ 28

1 លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។ 2 ចូរកូនធ្វើដំណើរទៅស្រុកជីតាខាងម្ដាយរបស់កូន នៅប៉ាដាន់-‌អើរ៉ាម ហើយរកប្រពន្ធពីចំណោមកូនស្រីរបស់លោកឡាបាន់ ដែលត្រូវជាឪពុកធំរបស់កូននោះវិញ។ 3 សូមព្រះ‌ជាម្ចាស់ដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត ប្រទានពរកូន ឲ្យមានកូនចៅជាច្រើន និងកើនចំនួនឡើងបានទៅជាប្រជា‌ជាតិមួយចំនួនធំ! 4 សូមព្រះ‌អង្គប្រទានពរកូន និងពូជ‌ពង្សកូន ដូចទ្រង់បានប្រទានដល់លោកអប្រាហាំ កាលពីមុនដែរ ដើម្បីឲ្យកូនទទួលទឹកដីដែលកូនស្នាក់អាស្រ័យនៅនេះ ទុកជាកម្មសិទ្ធិ គឺជាទឹកដីដែលព្រះ‌ជាម្ចាស់បានប្រគល់ដល់លោកអប្រាហាំ!»។ 5 បន្ទាប់មក លោកអ៊ីសាកឲ្យលោកយ៉ាកុបចេញដំណើរទៅស្រុកប៉ាដាន់-‌អើរ៉ាម គឺទៅផ្ទះលោកឡាបាន់ជាកូនរបស់លោកបេធូ‌អែល ជន‌ជាតិអារ៉ាម ដែលត្រូវជាបងប្រុសរបស់លោកស្រីរេបិកា ម្ដាយរបស់លោកយ៉ាកុប និងលោកអេសាវ។…

លោកុ‌ប្បត្តិ 29

លោកយ៉ាកុបជួបនឹងនាងរ៉ាជែល 1 លោកយ៉ាកុបចេញដំណើរតទៅមុខទៀត ឆ្ពោះទៅកាន់ស្រុកខាងកើត។ 2 លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ 3 កាលគេប្រមូលហ្វូងសត្វទាំងប៉ុន្មានមកផ្ដុំគ្នានៅទីនោះហើយ ទើបគេប្រមៀលថ្មចេញពីមាត់អណ្ដូងឲ្យហ្វូងចៀមផឹកទឹក រួចហើយគេប្រមៀលថ្មគ្របមាត់អណ្ដូងវិញ។ 4 លោកយ៉ាកុបសួរពួកគង្វាលថា៖ «បង‌ប្អូនអើយ តើបង‌ប្អូនមកពីស្រុកណា?»។ គេឆ្លើយថា៖ «យើងមកពីស្រុកខារ៉ាន»។ 5 លោកសួរគេទៀតថា៖ «តើបង‌ប្អូនស្គាល់លោកឡាបាន់ ដែលត្រូវជាកូនរបស់លោកណាឃរឬទេ?»។ គេតបថា៖ «បាទ យើងស្គាល់គាត់»។ 6 លោកយ៉ាកុបមានប្រសាសន៍ទៅគេថា៖ «គាត់សុខសប្បាយជាទេ?»។ គេឆ្លើយថា៖…

លោកុ‌ប្បត្តិ 30

1 ពេលលោកស្រីរ៉ាជែលឃើញថា គាត់មិនបានបង្កើតកូនជូនលោកយ៉ាកុបទេនោះ គាត់ក៏ច្រណែននឹងបងស្រី។ លោកស្រីរ៉ាជែលពោលទៅកាន់លោកយ៉ាកុបថា៖ «សូមឲ្យខ្ញុំមានកូនផង បើមិនដូច្នោះទេ ខ្ញុំមុខជាស្លាប់មិនខាន»។ 2 លោកយ៉ាកុបខឹងនឹងលោកស្រីរ៉ាជែលជាខ្លាំង ហើយតបថា៖ «បងជាព្រះ‌ជាម្ចាស់ឬ? គឺព្រះ‌អង្គទេតើដែលបង្ខាំងអូនឯងមិនឲ្យមានកូន!»។ 3 លោកស្រីរ៉ាជែលពោលថា៖ «នេះនែ៎ ប៊ីល‌ហា ជាស្រីបម្រើរបស់ខ្ញុំ សូមបងយកនាងទៅ នាងនឹងបង្កើតកូន ខ្ញុំនឹងយកកូននោះមកចិញ្ចឹមទុកដូចជាកូនរបស់ខ្ញុំផ្ទាល់» ។ 4 លោកស្រីរ៉ាជែលក៏យកនាងប៊ីល‌ហាមកឲ្យលោកយ៉ាកុបធ្វើជាប្រពន្ធ លោករួមដំណេកជាមួយនាង 5 នាងប៊ីល‌ហាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយជូនលោកយ៉ាកុប។ 6 លោកស្រីរ៉ាជែលពោលថា៖…