លេវី‌វិន័យ 11

ក្រឹត្យ‌វិន័យស្ដីអំពីសត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ក្នុងចំណោមសត្វដែលរស់នៅលើផែនដី សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន 3 គឺសត្វដែលមានក្រចកឆែក ហើយទំពា‌អៀងផង។ 4 ប៉ុន្តែ អ្នករាល់គ្នាមិនត្រូវបរិភោគសត្វណា ដែលគ្រាន់តែមានក្រចកឆែក ឬសត្វណាដែលគ្រាន់តែទំពា‌អៀងនោះឡើយ។ សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធមានដូចតទៅ: គឺសត្វអូដ្ឋ ដ្បិតវាទំពា‌អៀងតែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 5 ទន្សាយថ្ម ដ្បិតវាទំពា‌អៀង តែគ្មានក្រចកឆែកទេ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ។ 6 ទន្សាយព្រៃ…

លេវី‌វិន័យ 12

ពិធីជម្រះកាយស្ត្រីក្រោយពេលឆ្លងទន្លេ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសម្រាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំ‌ពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។ 3 នៅថ្ងៃទីប្រាំ‌បី គេត្រូវធ្វើពិធីកាត់ស្បែក ឲ្យកូនប្រុសនោះ។ 4 បន្ទាប់មក នាងត្រូវរង់‌ចាំអស់រយៈពេលសាម‌សិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយ‌សារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសម្រាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះ‌ពាល់អ្វីដែលវិសុទ្ធ ឬចូលទៅក្នុងទី‌សក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបរិសុទ្ធ។ 5 ប្រសិនបើនាងសម្រាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសប្ដាហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់‌ចាំអស់រយៈពេលហុក‌សិបប្រាំមួយថ្ងៃទៀត…

លេវី‌វិន័យ 13

ក្រឹត្យ‌វិន័យស្ដីអំពីជំងឺសើ‌ស្បែក 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «កាលណាមនុស្សម្នាក់មានកន្ទួលនៅលើស្បែក កើតស្រែង ឬកើតភ្លឺ ហើយក្លាយទៅជាជំងឺសើ‌ស្បែក ដូចកើតឃ្លង់ គេត្រូវនាំមនុស្សនោះមកជួបបូជា‌ចារ្យ*អើរ៉ុន ឬកូនប្រុសណាម្នាក់របស់គាត់។ 3 បូជា‌ចារ្យពិនិត្យស្នាមនៅលើស្បែក ប្រសិនបើរោមដែលដុះនៅត្រង់នោះប្រែជាមានពណ៌ស រីឯស្បែកហាក់ដូចជាស្រុតចុះ បានសេចក្ដីថា អ្នកនោះកើតឃ្លង់ហើយ។ ក្រោយពីបានពិនិត្យរួច បូជា‌ចារ្យត្រូវប្រកាសថាអ្នកនោះជាមនុស្សមិនបរិសុទ្ធ។ 4 ប្រសិនបើជំងឺនោះគ្រាន់តែជាស្នាមភ្លឺពណ៌ស ស្បែកមិនស្រុត ហើយរោមក៏មិនប្រែទៅជាពណ៌សដែរនោះ បូជា‌ចារ្យត្រូវនាំអ្នកជំងឺឲ្យទៅនៅដាច់តែឯង ក្នុងរយៈពេលប្រាំ‌ពីរថ្ងៃ។ 5 លុះគម្រប់ប្រាំ‌ពីរថ្ងៃ បូជា‌ចារ្យត្រូវពិនិត្យមើលម្ដងទៀត ប្រសិនបើសង្កេតឃើញថា…

លេវី‌វិន័យ 14

ពិធីជម្រះកាយមនុស្សឃ្លង់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «នេះជាច្បាប់សម្រាប់ពិធីជម្រះកាយមនុស្សឃ្លង់ឲ្យបរិសុទ្ធ: នៅថ្ងៃធ្វើពិធីជម្រះកាយ គេត្រូវនាំមនុស្សឃ្លង់មកជួបបូជា‌ចារ្យ។ 3 បូជា‌ចារ្យត្រូវចេញពីជំរំទៅពិនិត្យមើលមនុស្សឃ្លង់។ ប្រសិនបើឃើញមនុស្សឃ្លង់នោះបានជាហើយ 4 បូជា‌ចារ្យត្រូវបញ្ជាឲ្យគេយកសត្វស្លាបពីរក្បាលនៅរស់ ហើយបរិសុទ្ធ ព្រមទាំងយកឈើតា‌ត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ី‌សុប*។ 5 បូជា‌ចារ្យត្រូវឲ្យគេអារ-កសត្វស្លាបមួយ ពីលើផើងធ្វើអំពីដី ដែលដាក់ទឹកទើបនឹងដងមក។ 6 បូជា‌ចារ្យយកសត្វស្លាបមួយទៀត ដែលនៅរស់ ព្រមទាំងយកឈើតា‌ត្រៅ អំបោះ រោមចៀមពណ៌ក្រហមទុំ និងមែកហ៊ី‌សុប ជ្រលក់ទៅក្នុងឈាមរបស់សត្វដែលគេបានអារ-ក នៅពីលើផើងទឹកទើបនឹងដងមកនោះ។…

លេវី‌វិន័យ 15

ក្រឹត្យ‌វិន័យស្ដីអំពីភាពមិនបរិសុទ្ធផ្នែកភេទរបស់បុរស 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: កាលណាបុរសម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះហូរចេញមក បណ្ដាលឲ្យគាត់ទៅជាមិនបរិសុទ្ធ។ 3 ខ្ទុះដែលហូរចេញមក ឬក៏ស្ទះក្ដី សុទ្ធតែមិនបរិសុទ្ធ ហើយបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធដែរ។ 4 ដូច្នេះ គ្រែបុរសនោះដេក ឬកន្លែងបុរសនោះអង្គុយនឹងក្លាយទៅជាមិនបរិសុទ្ធ។ 5 អ្នកប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀក‌បំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 6 អ្នកអង្គុយលើកៅ‌អីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀក‌បំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។ 7 អ្នកដែលប៉ះអ្នកជំងឺត្រូវតែបោកសម្លៀក‌បំពាក់…

លេវី‌វិន័យ 16

ក្រឹត្យ‌វិន័យស្ដីអំពីពិធីរំដោះបាបប្រចាំឆ្នាំ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ ក្រោយគ្រាកូនប្រុសទាំងពីររបស់លោកអើរ៉ុនស្លាប់ នៅពេលចូលទៅគាល់ព្រះ‌អម្ចាស់។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់អើរ៉ុនជាបងរបស់អ្នក កុំឲ្យចូលទៅក្នុងទី‌សក្ការៈគ្រប់ពេលវេលាឡើយ ពោលគឺចូលទៅខាងក្រោយវាំងនន ដែលនៅពីមុខគម្របហិប*នៃសម្ពន្ធ‌មេត្រី* បើមិនដូច្នោះទេ ក្រែងលោគាត់ត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើគម្របហិប។ 3 ពេលអើរ៉ុនចូលទៅក្នុងទី‌សក្ការៈត្រូវធ្វើដូចតទៅ គឺយកគោឈ្មោលស្ទាវមួយសម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ 4 គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀក‌បំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ 5 គាត់ត្រូវទទួលពពែឈ្មោលពីរពីសហគមន៍អ៊ីស្រា‌អែល សម្រាប់ថ្វាយជាយញ្ញ‌បូជារំដោះបាប និងចៀមឈ្មោលមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។…

លេវី‌វិន័យ 17

កន្លែងដែលត្រូវថ្វាយយញ្ញ‌បូជា 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរប្រាប់អើរ៉ុន និងកូនប្រុសរបស់គាត់ ព្រមទាំងជន‌ជាតិអ៊ីស្រា‌អែលទាំងមូលថាព្រះ‌អម្ចាស់បានបង្គាប់ដូចតទៅ: 3 ក្នុងចំណោមកូនចៅអ៊ីស្រា‌អែល បើបុរសណាម្នាក់ចង់ចាក់កគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ 4 ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ ដើម្បីថ្វាយជាតង្វាយដល់ព្រះ‌អង្គ នៅមុខព្រះ‌ពន្លា។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជា‌ជនរបស់ខ្លួន។ 5 ធ្វើដូច្នេះ ដើម្បីឃាត់ជន‌ជាតិអ៊ីស្រា‌អែលមិនឲ្យសម្លាប់សត្វធ្វើយញ្ញ‌បូជា នៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនបូជា‌ចារ្យ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ ហើយថ្វាយដល់ព្រះ‌អម្ចាស់ទុកជាយញ្ញ‌បូជាមេត្រី‌ភាព។ 6 បូជា‌ចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះ‌អម្ចាស់នៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។ បូជា‌ចារ្យត្រូវដុតខ្លាញ់សត្វនោះ…

លេវី‌វិន័យ 18

ក្រឹត្យ‌វិន័យផ្សេងៗស្ដីអំពីភាពបរិសុទ្ធ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 3 អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តដូចជន‌ជាតិអេស៊ីបធ្លាប់ប្រព្រឹត្ត នៅក្នុងស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តដូចជន‌ជាតិកាណាននៅក្នុងស្រុក ដែលយើងនាំអ្នករាល់គ្នាចូលទៅរស់នៅដែរ។ កុំកាន់តាមច្បាប់របស់ពួកគេ។ 4 អ្នករាល់គ្នាត្រូវប្រព្រឹត្តតាមវិន័យ ហើយកាន់តាមច្បាប់របស់យើង។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 5 អ្នករាល់គ្នាត្រូវកាន់តាមច្បាប់ និងវិន័យទាំងប៉ុន្មានរបស់យើង។ អ្នកប្រតិបត្តិតាមនឹងមានជីវិត ដោយ‌សារច្បាប់ និងវិន័យទាំងនោះ។ យើងជាព្រះ‌អម្ចាស់។ 6 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់រួមរ័កជាមួយសាច់‌ញាតិរបស់ខ្លួនឡើយ។ យើងជាព្រះ‌អម្ចាស់។ 7 មិនត្រូវបន្ថោកឪពុករបស់ខ្លួន ដោយរួមរ័កជាមួយម្ដាយរបស់អ្នកឡើយ។…

លេវី‌វិន័យ 19

ក្រឹត្យ‌វិន័យផ្សេងៗ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់សហគមន៍អ៊ីស្រា‌អែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យើងជាព្រះដ៏‌វិសុទ្ធ។ 3 ក្នុងចំណោមអ្នករាល់គ្នា ម្នាក់ៗត្រូវគោរពមាតា‌បិតារបស់ខ្លួន ត្រូវគោរពថ្ងៃសប្ប័ទ*របស់យើង។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 4 អ្នករាល់គ្នាមិនត្រូវបែរទៅគោរពព្រះក្លែង‌ក្លាយ ហើយក៏មិនត្រូវសិតរូបព្រះសម្រាប់អ្នករាល់គ្នាដែរ។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 5 ពេលណាអ្នករាល់គ្នាធ្វើយញ្ញ‌បូជាមេត្រី‌ភាពថ្វាយព្រះ‌អម្ចាស់ត្រូវថ្វាយតាមរបៀបគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ។ 6 ត្រូវបរិភោគសាច់របស់សត្វ ដែលអ្នករាល់គ្នាធ្វើយញ្ញ‌បូជា នៅថ្ងៃនោះ និងថ្ងៃបន្ទាប់។ រីឯសាច់ដែលនៅសល់រហូតដល់ថ្ងៃទីបីត្រូវយកទៅដុត។ 7 ប្រសិនបើបរិភោគសាច់នេះនៅថ្ងៃទីបី មិនល្អទេ ហើយក៏មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដែរ។ 8…

លេវី‌វិន័យ 20

ទោសសម្រាប់បទ‌ឧក្រិដ្ឋផ្សេងៗ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលថា: ក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល ឬក្នុងចំណោមជនបរ‌ទេសដែលរស់នៅក្នុងស្រុកអ៊ីស្រា‌អែល បើនរណាម្នាក់ប្រគល់កូនចៅរបស់ខ្លួនទៅឲ្យគេបូជាសែនព្រះម៉ូឡុក អ្នកនោះត្រូវទទួលទោសដល់ស្លាប់ គឺប្រជា‌ជននៅក្នុងស្រុកត្រូវយកដុំថ្មគប់សម្លាប់អ្នកនោះ។ 3 រីឯយើង យើងនឹងដាក់ទោសបុរសនោះ យើងនឹងដកគេចេញពីចំណោមប្រជា‌ជនរបស់ខ្លួន ព្រោះគេបានប្រគល់កូនចៅរបស់ខ្លួនទៅឲ្យព្រះម៉ូឡុក ជាហេតុបណ្ដាលឲ្យទី‌សក្ការៈរបស់យើងទៅជាសៅ‌ហ្មង ហើយបង្អាប់‌បង្អោននាមដ៏‌វិសុទ្ធរបស់យើងទៀតផង។ 4 ប្រសិនបើប្រជា‌ជននៅក្នុងស្រុកធ្វើមិនដឹងមិនឮអំពីរឿងបុរស ដែលប្រគល់កូនចៅទៅឲ្យព្រះម៉ូឡុក គឺពួកគេមិនព្រមសម្លាប់បុរសនោះទេ 5 យើងនឹងដាក់ទោសបុរសនោះ ព្រមទាំងអំបូររបស់គេផង។ យើងនឹងដកគេចេញពីចំណោមប្រជា‌ជនរបស់ខ្លួន ហើយយើងក៏ដកអស់អ្នកដែលក្បត់យើងទៅគោរពព្រះម៉ូឡុក ដូចអ្នកនោះដែរ។ 6 ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច…