លេវី‌វិន័យ 1

តង្វាយដុតទាំងមូល 1 ព្រះ‌អម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះ‌អម្ចាស់ ហើយមានព្រះ‌បន្ទូលមកលោកថា៖ 2 «ចូរប្រកាសប្រាប់ជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ: ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ចង់យកតង្វាយមកថ្វាយព្រះ‌អម្ចាស់គេអាចថ្វាយគោ ឬចៀមជាតង្វាយបាន។ 3 ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះ‌អម្ចាស់ ដើម្បីទូលសូមព្រះ‌អង្គទទួលយក។ 4 ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលព្រះ‌អម្ចាស់នឹងទទួលតង្វាយនោះ ហើយរំដោះគាត់ឲ្យរួចពីបាប។ 5 គេចាក់កគោនោះនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ហើយពួកបូជា‌ចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះ‌អម្ចាស់រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។ 6 គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។ 7 ពួកបូជា‌ចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈ រួចបង្គរអុសពីលើ…

លេវី‌វិន័យ 2

តង្វាយធញ្ញជាតិ 1 «ប្រសិនបើនរណាម្នាក់ចង់យកម្សៅមកថ្វាយជាតង្វាយ ចំពោះព្រះ‌អម្ចាស់គេត្រូវយកម្សៅម៉ដ្ដលាយជាមួយប្រេង ព្រមទាំងដាក់គ្រឿងក្រអូបផង 2 ហើយយកតង្វាយនោះមកជូនពួកបូជា‌ចារ្យ* ជាកូនលោកអើរ៉ុន។ គេត្រូវយកម្សៅពេញមួយក្ដាប់ ដែលលាយជាមួយប្រេង និងគ្រឿងក្រអូបទាំងអស់មក រួចបូជា‌ចារ្យម្នាក់យកតង្វាយនេះទៅដុតនៅលើអាសនៈ ដើម្បីទុកជាទីរំឭក*។ នេះជាតង្វាយដុត ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ 3 រីឯតង្វាយដែលនៅសល់ត្រូវបានទៅលោកអើរ៉ុន និងកូនរបស់លោក គឺជាចំណែកដ៏‌វិសុទ្ធបំផុតនៃយញ្ញ‌បូជាដែលគេថ្វាយចំពោះព្រះ‌អម្ចាស់។ 4 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំដុតចំអិនក្នុងឡ ត្រូវធ្វើនំពីម្សៅម៉ដ្ដ លាយជាមួយប្រេង ឥតមានមេ ឬធ្វើនំក្រៀបពីម្សៅឥតមានមេ ហើយច្រួចប្រេងពីលើ។ 5 ប្រសិនបើតង្វាយដែលអ្នកយកមកថ្វាយនោះ ជានំចំអិនដោយប្រើពុម្ព…

លេវី‌វិន័យ 3

យញ្ញ‌បូជាមេត្រី‌ភាព 1 «ប្រសិនបើនរណាម្នាក់យកគោមកថ្វាយជាយញ្ញ‌បូជាមេត្រី‌ភាព ទោះ‌បីគោនោះឈ្មោល ឬញីក្ដី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកថ្វាយព្រះ‌អម្ចាស់។ 2 គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅត្រង់មាត់ទ្វារនៃពន្លាជួបព្រះ‌អម្ចាស់។ ពួកបូជា‌ចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមគោនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3 យញ្ញ‌បូជាមេត្រី‌ភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះ‌អម្ចាស់គឺខ្លាញ់ដែលជាប់នឹងពោះ‌វៀន និងខ្លាញ់ទាំងអស់នៅលើពោះ‌វៀន 4 ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ 5 បូជា‌ចារ្យជាកូនរបស់លោកអើរ៉ុន ដុតចំណែកទាំងនោះនៅលើអាសនៈ រួមជាមួយនឹងតង្វាយដុតទាំងមូល នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាយញ្ញ‌បូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់។ 6 ប្រសិនបើតង្វាយដែលគេយកមកថ្វាយនោះជាចៀម គេត្រូវយកចៀមឈ្មោល…

លេវី‌វិន័យ 4

យញ្ញ‌បូជារំដោះបាបរបស់មហាបូជា‌ចារ្យ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 2 «ចូរប្រាប់កូនចៅអ៊ីស្រា‌អែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបទ‌បញ្ជាណាមួយដែលព្រះ‌អម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ: 3 ប្រសិនបើមហាបូជា‌ចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្ដាលឲ្យប្រជា‌ជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះ‌អម្ចាស់ជាយញ្ញ‌បូជារំដោះបាប។ 4 លោកនាំគោស្ទាវនោះមកថ្វាយព្រះ‌អម្ចាស់នៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។ 5 លោកមហាបូជា‌ចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះ‌អម្ចាស់ 6 រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំ‌ពីរដង នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ខាងមុខវាំងននទី‌សក្ការៈ។ 7 លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ក្នុងពន្លាជួបព្រះ‌អម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញ‌បូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់។…

លេវី‌វិន័យ 5

1 ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុ‌ការណ៍ដែលខ្លួនបានឃើញ និងបានឮទេនោះ គាត់មានបាប ហើយត្រូវទទួលទោស។ 2 ប្រសិនបើនរណាម្នាក់ប៉ះ‌ពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះ‌ពាល់ខ្មោច សត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវារដែលមិនបរិសុទ្ធ ទោះបីគេប៉ះ‌ពាល់ដោយអចេតនាក្ដី ក៏គេត្រូវសៅ‌ហ្មង បណ្ដាលឲ្យខ្លួនមានទោសដែរ។ 3 ប្រសិនបើនរណាម្នាក់ប៉ះ‌ពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ 4 ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។ 5 ពេលនរណាម្នាក់មានទោស…

លេវី‌វិន័យ 6

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យព្រះ‌អម្ចាស់គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន 3 ឬបានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញ ឬក៏ស្បថបំពាន ដើម្បីបិទ‌បាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត 4 មនុស្សប្រព្រឹត្តអំពើបាបបណ្ដាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។ 5 អ្នកនោះក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលគាត់ដឹងខ្លួនថាមានទោស នោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំ ពីលើតម្លៃរបស់វត្ថុនោះទៀតផង។ 6 បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន…

លេវី‌វិន័យ 7

ការថ្វាយយញ្ញ‌បូជាលោះបាប 1 «នេះជាក្រឹត្យ‌វិន័យស្ដីអំពីយញ្ញ‌បូជាលោះបាប គឺជាយញ្ញ‌បូជាដ៏‌វិសុទ្ធ*បំផុត។ 2 ចូរចាក់កសត្វ ដែលត្រូវថ្វាយជាយញ្ញ‌បូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។ 3 គេថ្វាយខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលជាប់ពោះ‌វៀន 4 ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ 5 លោកបូជា‌ចារ្យដុតចំណែកទាំងនោះលើអាសនៈ ជាតង្វាយដុត នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។ នេះជាយញ្ញ‌បូជាលោះបាប។ 6 ក្នុងក្រុមគ្រួសាររបស់បូជា‌ចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏‌វិសុទ្ធបំផុត។ 7…

លេវី‌វិន័យ 8

ពិធីតែង‌តាំងបូជា‌ចារ្យ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀក‌បំពាក់បូជា‌ចារ្យ ប្រេងសម្រាប់ធ្វើពិធីតែង‌តាំង ព្រមទាំងគោបាសម្រាប់យញ្ញ‌បូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំប៉័ងឥតមេ 3 រួចប្រមូលសហគមន៍អ៊ីស្រា‌អែលទាំងមូលឲ្យមកជួប‌ជុំគ្នា នៅត្រង់មាត់ទ្វារពន្លាជួបព្រះ‌អម្ចាស់»។ 4 លោកម៉ូសេធ្វើតាមបង្គាប់របស់ព្រះ‌អម្ចាស់គឺលោកប្រមូលជន‌ជាតិអ៊ីស្រា‌អែល ឲ្យមកជួប‌ជុំគ្នានៅត្រង់ទ្វារពន្លាជួបព្រះ‌អម្ចាស់។ 5 លោកប្រកាសប្រាប់សហគមន៍ថា៖ «នេះជាការដែលព្រះ‌អម្ចាស់បង្គាប់ឲ្យធ្វើ»។ 6 លោកនាំលោកអើរ៉ុន និងកូនៗមក ហើយយកទឹកធ្វើពិធីជម្រះកាយឲ្យពួកគេ។ 7 លោកពាក់អាវវែងជូនលោកអើរ៉ុន យកខ្សែក្រវាត់មកក្រវាត់ចង្កេះ ពាក់អាវធំ ហើយពាក់អាវអេផូដ*ពីលើ ព្រមទាំងចងខ្សែអេផូដផង។…

លេវី‌វិន័យ 9

លោកអើរ៉ុន និងកូនៗថ្វាយយញ្ញ‌បូជាលើកដំបូង 1 នៅថ្ងៃទីប្រាំ‌បី លោកម៉ូសេកោះហៅលោកអើរ៉ុន កូនប្រុសរបស់លោក និងអស់លោកព្រឹទ្ធា‌ចារ្យអ៊ីស្រា‌អែលឲ្យមក។ 2 លោកមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកកូនគោឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ធ្វើយញ្ញ‌បូជារំដោះបាប និងចៀមឈ្មោលមួយល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល ហើយនាំសត្វទាំងពីរទៅថ្វាយព្រះ‌អម្ចាស់។ 3 បន្ទាប់មក ត្រូវបង្គាប់ជន‌ជាតិអ៊ីស្រា‌អែលថា: “ចូរនាំយកពពែឈ្មោល សម្រាប់ធ្វើជាយញ្ញ‌បូជារំដោះបាប ព្រមទាំងកូនគោ និងកូនចៀមមួយ ដែលមានអាយុមួយខួប ល្អឥតខ្ចោះ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល 4 ហើយយកគោឈ្មោលមួយ និងចៀមឈ្មោលមួយថ្វាយព្រះ‌អម្ចាស់ជាយញ្ញ‌បូជាមេត្រី‌ភាព រួមជាមួយតង្វាយម្សៅលាយនឹងប្រេង ដ្បិតនៅថ្ងៃនេះព្រះ‌អម្ចាស់នឹងបង្ហាញព្រះ‌អង្គនៅចំពោះមុខអ្នករាល់គ្នា”»។ 5…

លេវី‌វិន័យ 10

លោកណាដាប់ និងលោកអប៊ី‌ហ៊ូវបាត់បង់ជីវិត ក្រឹត្យ‌វិន័យស្ដីអំពីការកាន់ទុក្ខបូជា‌ចារ្យ 1 កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប់ និងអប៊ី‌ហ៊ូវ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ផ្ទុយពីបញ្ជារបស់ព្រះ‌អង្គ។ 2 ពេលនោះ មានភ្លើងចេញពីព្រះ‌អម្ចាស់ឆេះពួកគេស្លាប់ នៅចំពោះព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។ 3 លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយឲ្យពួកគេលើកតម្កើងសិរី‌រុងរឿងរបស់យើង នៅចំពោះមុខប្រជា‌ជនទាំងមូល”»។ លោកអើរ៉ុនក៏នៅស្ងៀម។ 4 លោកម៉ូសេហៅលោកមីសា‌អែល និងលោកអែលសា‌ផាន ជាកូនរបស់លោកអ៊ូ‌ស៊ាល ដែលត្រូវជាឪពុកមាលោកអើរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាក‌សពបង‌ប្អូនរបស់អ្នកពីទី‌សក្ការៈ…