លូកា 21

តង្វាយរបស់ស្ត្រីមេ‌ម៉ាយ 1 ព្រះ‌យេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិប ថ្វាយព្រះ‌ជាម្ចាស់។ 2 ព្រះ‌អង្គទតឃើញស្ត្រីមេ‌ម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេន មកដាក់ក្នុងហិបនោះដែរ។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេ‌ម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ 4 ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេ‌ម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំ‌បាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ថ្វាយព្រះ‌ជាម្ចាស់ដែរ»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីការបំផ្លាញព្រះ‌វិហារ និងហេតុ‌ការណ៍នៅគ្រាចុងក្រោយ 5 អ្នកខ្លះកំពុងនិយាយសរសើរលំអរបស់ព្រះ‌វិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អប្រណីត និងមានតាំងវត្ថុផ្សេងៗដែលគេយកមកថ្វាយព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលថា៖ 6 «នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន…

លូកា 22

ការឃុប‌ឃិតចាប់ព្រះ‌យេស៊ូ 1 ពិធីបុណ្យនំប៉័ងឥតមេ ដែលហៅថាបុណ្យចម្លង*នោះ កាន់តែជិតដល់ហើយ 2 ពួកនាយកបូជា‌ចារ្យ និងពួកអាចារ្យ រិះរកមធ្យោ‌បាយធ្វើគុតព្រះ‌យេស៊ូ ដ្បិតគេខ្លាចប្រជា‌ជន។ 3 ពេលនោះ មារ‌សាតាំងបានចូលយូដាស ហៅអ៊ីស្កា‌រីយ៉ុត ជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់‌ពីររូប។ 4 យូដាសបានទៅពិគ្រោះជាមួយពួកនាយកបូជា‌ចារ្យ និងមេក្រុមរក្សាព្រះ‌វិហារ* អំពីឧបាយ‌កលដែលត្រូវបញ្ជូនព្រះ‌អង្គទៅក្នុងកណ្ដាប់ដៃរបស់ពួកគេ។ 5 លោកទាំងនោះសប្បាយចិត្តណាស់ ហើយព្រមព្រៀងគ្នាសន្យាថា នឹងឲ្យប្រាក់គាត់។ 6 យូដាសយល់ព្រម ហើយរកឱកាសល្អ ដើម្បីនាំគេទៅចាប់ព្រះ‌យេស៊ូ មិនឲ្យបណ្ដា‌ជនដឹងឡើយ។ ព្រះ‌យេស៊ូឲ្យគេរៀបចំធ្វើបុណ្យចម្លង*…

លូកា 23

ព្រះ‌យេស៊ូនៅមុខលោកពីឡាត 1 ក្រុមប្រឹក្សាជាន់ខ្ពស់*ក្រោកឡើងទាំងអស់គ្នា ហើយបញ្ជូនព្រះ‌យេស៊ូទៅលោកពីឡាត។ 2 គេនាំគ្នាចោទប្រកាន់ព្រះ‌អង្គថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះ‌បំបោរប្រជា‌រាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធថ្វាយព្រះចៅអធិរាជ ហើយគាត់អះ‌អាងខ្លួនថា ជាព្រះ‌គ្រិស្ដ* គឺជាស្ដេច»។ 3 លោកពីឡាតសួរព្រះ‌អង្គថា៖ «តើអ្នកជាស្ដេចសាសន៍យូដាមែនឬ?»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «លោកទេតើដែលមានប្រសាសន៍ដូច្នេះ»។ 4 លោកពីឡាតក៏ពោលទៅកាន់ពួកនាយកបូជា‌ចារ្យ* និងបណ្ដា‌ជនថា៖ «ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីឡើយ!»។ 5 ប៉ុន្តែ គេរឹតតែចោទប្រកាន់ខ្លាំងឡើងៗថា៖ «អ្នកនេះបានបំបះ‌បំបោរប្រជា‌ជន ដោយបង្រៀនគេចាប់តាំងពីស្រុកកាលី‌ឡេរហូតមកដល់ទីនេះ»។ ព្រះ‌យេស៊ូនៅមុខស្ដេចហេរ៉ូដ 6 លោកពីឡាតឮដូច្នោះក៏សួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលី‌ឡេឬ?»។ 7…

លូកា 24

ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ 1 នៅថ្ងៃអាទិត្យ ពេលព្រលឹមស្រាងៗ ស្ត្រីៗនាំគ្នាទៅផ្នូរ ដោយយកគ្រឿងក្រអូប ដែលគេបានរៀបចំទុកទៅជាមួយផង។ 2 ពួកនាងសង្កេតឃើញថា ថ្មបានរមៀលចេញពីមាត់ផ្នូរ។ 3 នាងក៏នាំគ្នាចូលទៅក្នុងផ្នូរ តែពុំឃើញព្រះ‌សពរបស់ព្រះ‌អម្ចាស់យេស៊ូទេ។ 4 ស្ត្រីទាំងនោះមិនដឹងជាត្រូវគិតយ៉ាងណា ស្រាប់តែមានបុរសពីរនាក់ ស្លៀកពាក់ភ្លឺចិញ្ចែង‌ចិញ្ចាចមកឈរជិតនាង។ 5 នាងភ័យខ្លាចជាខ្លាំង ហើយអោនមុខចុះ។ បុរសទាំងពីរនាក់នោះនិយាយមកកាន់នាងថា៖ «ហេតុអ្វីបានជានាងនាំគ្នាមករកព្រះ‌អង្គដែលមានព្រះ‌ជន្មរស់ ក្នុងចំណោមមនុស្សស្លាប់ដូច្នេះ? 6 [ទ្រង់មិនគង់នៅទីនេះទេ ព្រះ‌ជាម្ចាស់បានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញហើយ]។ ចូរនឹកចាំអំពីព្រះ‌បន្ទូល ដែលព្រះ‌អង្គបានប្រាប់អ្នករាល់គ្នា កាលនៅស្រុកកាលី‌ឡេថា 7…