លូកា 11
ព្រះយេស៊ូបង្រៀនសិស្សអំពីរបៀបអធិស្ឋាន* 1 មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ 2 ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា: ឱព្រះបិតាអើយ សូមសម្តែងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់ សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់។ 3 សូមប្រទានអាហារដែលយើងខ្ញុំត្រូវការ ជារៀងរាល់ថ្ងៃ។ 4 សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់ ការល្បួងឡើយ»។ 5 ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា…