លូកា 1

បុព្វ‌កថា 1 សូមជម្រាបមកឯក‌ឧត្ដមថេវ‌ភីល សូមជ្រាប! មនុស្សជាច្រើនខិត‌ខំយកចិត្តទុកដាក់ កត់‌ត្រាទុកនូវហេតុ‌ការណ៍ទាំងអំបាល‌ម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។ 2 អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខ‌ងារបម្រើព្រះ‌បន្ទូល បានរៀបរាប់ហេតុ‌ការណ៍ទាំងនោះបន្តមកយើងខ្ញុំ។ 3 ខ្ញុំបានពិនិត្យហេតុ‌ការណ៍ទាំងនោះ តាំងពីដើមរៀងមកយ៉ាងហ្មត់‌ចត់ ហើយខ្ញុំក៏យល់ឃើញថា គួរតែកត់‌ត្រាទុក តាមលំដាប់‌លំដោយ ផ្ញើមកជូនលោក។ 4 ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់ឲ្យលោកជ្រាបថា សេចក្ដីប្រៀន‌ប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។ ទេវតាជូនដំណឹងអំពីកំណើតរបស់យ៉ូហាន‌បាទីស្ដ 5 នៅគ្រាដែលព្រះ‌បាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជា‌ចារ្យ*មួយរូប ឈ្មោះសាការី…

លូកា 2

កំណើតព្រះ‌យេស៊ូ 1 នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំង ព្រះ‌នាមអូគូស្ដ មានព្រះ‌រាជបញ្ជាឲ្យជំរឿនចំនួនប្រជា‌ជនទាំងអស់ ក្នុងចក្រភពរ៉ូម៉ាំងទាំងមូល ។ 2 ការជំរឿនប្រជា‌ជនលើកដំបូងនេះបានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេ‌នាសធ្វើជាទេសា‌ភិបាល នៅស្រុកស៊ីរី។ 3 អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជី តាមស្រុកកំណើតរៀងៗខ្លួន។ 4 រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសា‌រ៉ែត ក្នុងស្រុកកាលី‌ឡេ ឆ្ពោះទៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះ‌បាទដាវីឌ ព្រោះលោកជាព្រះ‌ញាតិវង្សនឹងព្រះ‌បាទដាវីឌ។ 5 លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្ដឹងដែលមានផ្ទៃពោះ។ 6 ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេ‌ហិម នាងម៉ារីគ្រប់ខែហើយ។ 7 នាងសម្រាលបានបុត្រមួយ…

លូកា 3

លោកយ៉ូហាន‌បាទីស្ដប្រៀន‌ប្រដៅបណ្ដា‌ជន 1 នៅឆ្នាំទីដប់ប្រាំ នៃរជ្ជ‌កាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះ‌នាមទីប៊ើរ លោកប៉ុនទាស-‌ពីឡាតធ្វើជាទេសា‌ភិបាលនៅស្រុកយូដា ព្រះ‌បាទហេរ៉ូដ ជាស្ដេចអនុ‌រាជ*គ្រប់‌គ្រងស្រុកកាលី‌ឡេ ព្រះ‌បាទភីលីពអនុជរបស់ព្រះ‌បាទហេរ៉ូដជាស្ដេចអនុ‌រាជគ្រប់‌គ្រងតំបន់អ៊ីទូ‌រេ និងតំបន់ត្រាខូ‌នីត ព្រះ‌បាទលីសា‌នាសជាស្ដេចអនុ‌រាជគ្រប់‌គ្រងស្រុកអាប៊ី‌ឡែន 2 លោកអាណ និងលោកកៃផាសធ្វើជាមហាបូជា‌ចារ្យ*។ ពេលនោះ ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូហាន ជាកូនរបស់លោកសាការី នៅក្នុងវាលរហោ‌ស្ថាន*។ 3 លោកយ៉ូហានធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក* ដើម្បីព្រះ‌ជាម្ចាស់លើក‌លែងទោសឲ្យរួចពីបាប។ 4 លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោ‌ស្ថានថា: ចូររៀបចំផ្លូវរបស់ព្រះ‌អម្ចាស់…

លូកា 4

ព្រះ‌យេស៊ូឈ្នះការល្បួង 1 ព្រះ‌យេស៊ូបានពោរ‌ពេញដោយព្រះ‌វិញ្ញាណដ៏‌វិសុទ្ធ* ព្រះ‌អង្គយាងត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយព្រះ‌វិញ្ញាណនាំព្រះ‌អង្គទៅវាលរហោ‌ស្ថាន។ 2 នៅទីនោះ ព្រះ‌អង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែ‌សិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះ‌អង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបទ្រង់ឃ្លាន។ 3 មារ*ទូលព្រះ‌អង្គថា៖ «ប្រសិនបើលោកពិតជាព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មនេះទៅជានំប៉័ងមើល៍»។ 4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថាមនុស្សមិនមែនរស់ដោយ‌សារតែអាហារប៉ុណ្ណោះទេ»។ 5 មារនាំព្រះ‌អង្គទៅកន្លែងមួយដ៏ខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មាននៅលើផែន‌ដីឲ្យព្រះ‌អង្គឃើញ ក្នុងមួយរយៈពេលដ៏ខ្លី។ 6 មារសាតាំងទូលព្រះ‌អង្គថា៖ «ខ្ញុំនឹងប្រគល់អំណាច ព្រមទាំងភោគ‌ទ្រព្យរបស់នគរទាំងនោះឲ្យលោក ដ្បិតអ្វីៗទាំងអស់ជាសម្បត្តិរបស់ខ្ញុំ ខ្ញុំអាចប្រគល់ឲ្យអ្នកណាក៏បានស្រេចតែនឹងចិត្តខ្ញុំ។ 7…

លូកា 5

ព្រះ‌យេស៊ូត្រាស់ហៅសិស្សបីរូប 1 ថ្ងៃមួយ ព្រះ‌យេស៊ូគង់នៅមាត់បឹងគេនេ‌សារ៉ែត មានបណ្ដា‌ជនជាច្រើនប្រជ្រៀតគ្នានៅជុំ‌វិញព្រះ‌អង្គ ដើម្បីស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់។ 2 ព្រះ‌អង្គទតឃើញទូកពីរចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ 3 ព្រះ‌យេស៊ូយាងចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឲ្យគាត់ចេញទូក ទៅឆ្ងាយពីច្រាំងបន្តិច។ ព្រះ‌អង្គគង់បង្រៀនបណ្ដា‌ជនពីក្នុងទូកនោះ។ 4 លុះព្រះ‌អង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះ‌បន្ទូលទៅកាន់លោកស៊ីម៉ូនថា៖ «ចូរបង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ 5 លោកស៊ីម៉ូនតបទៅព្រះ‌យេស៊ូវិញថា៖ «លោកគ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីសោះ ប៉ុន្តែ បើលោកគ្រូមានប្រសាសន៍ដូច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ 6 គេក៏ទម្លាក់អួនទៅក្នុងទឹក ជាប់ត្រីយ៉ាងច្រើនស្ទើរតែធ្លាយអួន។…

លូកា 6

ព្រះ‌យេស៊ូមានអំណាចលើថ្ងៃសប្ប័ទ 1 មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះ‌យេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះ‌អង្គនាំគ្នាបូតកួរស្រូវសាលី មកឈ្លីបរិភោគ។ 2 មានពួកខាងគណៈ‌ផារីស៊ី*ខ្លះនិយាយទៅសិស្សទាំងនោះថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើការដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ*ដូច្នេះ?»។ 3 ព្រះ‌យេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថ‌បទមួយស្ដីអំពីការដែលព្រះ‌បាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន 4 គឺស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ‌ជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះ‌ជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមវិន័យ* មានតែពួកបូជា‌ចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះបាន។ តើអ្នករាល់គ្នាធ្លាប់អានអត្ថ‌បទនោះឬទេ?»។ 5 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេទៀតថា៖ បុត្រមនុស្ស*ជាម្ចាស់លើថ្ងៃសប្ប័ទ*។ ព្រះ‌យេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជានៅថ្ងៃសប្ប័ទ 6 នៅថ្ងៃសប្ប័ទ*មួយទៀត ព្រះ‌យេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយទ្រង់បង្រៀនគេ។…

លូកា 7

ព្រះ‌យេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យជា 1 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលឲ្យប្រជា‌ជនស្ដាប់ចប់សព្វគ្រប់ហើយ ព្រះ‌អង្គក៏យាងចូលទៅក្រុងកាពើ‌ណិម។ 2 នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទាហានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ជិតស្លាប់។ 3 ពេលនាយទាហាននោះឮគេនិយាយអំពីព្រះ‌យេស៊ូ គាត់ក៏ចាត់ចាស់ទុំនៃជន‌ជាតិយូដាខ្លះ ឲ្យទៅយាងព្រះ‌អង្គមកប្រោសអ្នកបម្រើរបស់គាត់។ 4 ចាស់ទុំទាំងនោះទៅគាល់ព្រះ‌យេស៊ូទទូចអង្វរព្រះ‌អង្គថា៖ «នាយទាហាននោះជាមនុស្សម្នាក់ ដែលគួរតែលោកប្រោស‌ប្រណីដល់គាត់ 5 ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសង់សាលាប្រជុំ*ឲ្យយើងផង»។ 6 ព្រះ‌យេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ។ លុះយាងជិតដល់ហើយ នាយទាហានចាត់មិត្ត‌ភក្ដិរបស់គាត់ឲ្យមកទូលថា៖ «លោកម្ចាស់! មិនបាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់‌ទាបណាស់ មិនសមនឹងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ។ 7 ហេតុនេះហើយបានជាខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់។ សូមលោកមេត្តាមានប្រសាសន៍តែមួយម៉ាត់…

លូកា 8

ស្ត្រីៗដែលបម្រើព្រះ‌យេស៊ូ 1 បន្ទាប់មកទៀត ព្រះ‌យេស៊ូយាងទៅតាមក្រុង តាមភូមិនានា ទាំងប្រកាស និងផ្សព្វ‌ផ្សាយដំណឹង‌ល្អ*អំពីព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់។ សាវ័ក*ទាំងដប់‌ពីររូបទៅជាមួយព្រះ‌អង្គ 2 ហើយមានស្ត្រីខ្លះទៀតដែលព្រះ‌អង្គបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡា ដែលព្រះ‌អង្គបានដេញអារក្សប្រាំ‌ពីរចេញពីនាង 3 នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហា‌តលិករបស់ព្រះ‌បាទហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធន‌ធានរបស់ខ្លួន ដើម្បីទំនុកបម្រុងព្រះ‌យេស៊ូ និងសិស្ស*របស់ព្រះ‌អង្គ។ ប្រស្នាអំពីគ្រាប់ពូជ 4 មានបណ្ដា‌ជនច្រើនកុះ‌ករចេញពីទីក្រុងនានា មករកព្រះ‌យេស៊ូ ព្រះ‌អង្គមានព្រះ‌បន្ទូលជាប្រស្នាដូចតទៅ៖ 5 «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។…

លូកា 9

ព្រះ‌យេស៊ូចាត់សិស្សដប់‌ពីររូបទៅប្រកាសដំណឹង‌ល្អ 1 ព្រះ‌យេស៊ូត្រាស់ហៅសិស្ស*ទាំងដប់‌ពីររូបមកជួប‌ជុំគ្នា ហើយទ្រង់ប្រទានឫទ្ធា‌នុភាព ប្រទានអំណាចឲ្យគេបណ្ដេញអារក្សទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។ 2 ព្រះ‌អង្គចាត់គេឲ្យចេញទៅប្រកាសអំពីព្រះ‌រាជ្យ*របស់ព្រះ‌ជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។ 3 ទ្រង់មានព្រះ‌បន្ទូលទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ 4 បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ 5 បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។ 6 ពួកសិស្ស*នាំគ្នាចេញទៅ…

លូកា 10

ព្រះ‌យេស៊ូចាត់សិស្ស៧២រូបទៅផ្សាយដំណឹង‌ល្អ 1 ក្រោយមក ព្រះ‌អម្ចាស់ជ្រើសយកសិស្ស*ចិត‌សិបពីររូបទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលព្រះ‌អង្គបម្រុងនឹងយាងទៅ។ 2 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឲ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ 3 ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចឲ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ 4 កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្នកណាតាមផ្លូវដែរ។ 5 ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោលថា “សូមព្រះ‌ជាម្ចាស់ប្រទានសេចក្ដីសុខ‌សាន្ត ដល់មនុស្សក្នុងផ្ទះនេះ” ។ 6 បើនៅក្នុងផ្ទះនោះមានមនុស្សណាចូលចិត្តសេចក្ដីសុខ‌សាន្ត…