រ៉ូម 11

ព្រះ‌ជា‌ម្ចាស់ពុំបោះបង់ចោលសាសន៍អ៊ីស្រា‌អែលឡើយ 1 ដូច្នេះ ខ្ញុំសូមសួរថា តើព្រះ‌ជា‌ម្ចាស់បានបោះបង់ចោលប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គហើយឬ? ទេ ព្រះ‌អង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រា‌អែលដែរ ខ្ញុំជាពូជ‌ពង្សរបស់លោកអប្រាហាំ កើតក្នុងកុល‌សម្ព័ន្ធ*បេន‌យ៉ាមីន។ 2 ព្រះ‌ជា‌ម្ចាស់ពុំបានបោះបង់ប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ ជាប្រជា‌រាស្ដ្រដែលព្រះ‌អង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបង‌ប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីយ៉ាទូលព្រះ‌ជា‌ម្ចាស់ទាស់នឹងសាសន៍អ៊ីស្រា‌អែលទេឬ? គឺលោកទូលថា: 3 «បពិត្រព្រះ‌អម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំង‌ឡាយរបស់ព្រះ‌អង្គ និងរំលំអាសនៈរបស់ព្រះ‌អង្គ។ មានតែទូល‌បង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូល‌បង្គំទៀត!»។ 4 តើព្រះ‌ជា‌ម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះ‌អង្គមានព្រះ‌បន្ទូលថា:«យើងបានបម្រុងទុកមនុស្សប្រាំ‌ពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយ‌បង្គំព្រះបាលឡើយ»។ 5 រីឯបច្ចុប្បន្ន‌កាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះ‌ជា‌ម្ចាស់បានជ្រើសរើស ដោយសារព្រះ‌គុណរបស់ព្រះ‌អង្គ។…

រ៉ូម 12

ជីវិតថ្មីស្របតាមព្រះ‌ហឫទ័យព្រះ‌អម្ចាស់ 1 ហេតុនេះ បង‌ប្អូនអើយ ខ្ញុំសូមដាស់តឿនបង‌ប្អូនថា ដោយព្រះ‌ជា‌ម្ចាស់មានព្រះ‌ហឫទ័យអាណិតអាសូរបង‌ប្អូន ចូរថ្វាយខ្លួនទៅព្រះ‌អង្គ ទុកជាយញ្ញ‌បូជាដ៏មានជីវិត ដ៏‌វិសុទ្ធ* ហើយជាទីគាប់ព្រះ‌ហឫទ័យរបស់ព្រះ‌ជា‌ម្ចាស់។ បើបង‌ប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើព្រះ‌អង្គតាមរបៀបត្រឹមត្រូវមែន ។ 2 មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះ‌ជា‌ម្ចាស់កែប្រែចិត្តគំនិតបង‌ប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបង‌ប្អូនចេះពិចារណាមើលថា ព្រះ‌ជា‌ម្ចាស់សព្វព្រះ‌ហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះ‌ហឫទ័យព្រះ‌អង្គ និងគ្រប់លក្ខណៈ។ 3 ខ្ញុំសូមជម្រាបបង‌ប្អូន តាមព្រះ‌អំណោយទានដែលព្រះ‌ជា‌ម្ចាស់បានប្រទានមកខ្ញុំថា ម្នាក់ៗមិនត្រូវលើកតម្លៃខ្លួនឯងខ្ពស់ ហួសពីគំនិតដែលត្រូវគិតនោះឡើយ តែត្រូវគិតឲ្យបានសមរម្យតាមកម្រិតនៃជំនឿ ដែលព្រះ‌ជា‌ម្ចាស់ប្រទានឲ្យម្នាក់ៗ។ 4…

រ៉ូម 13

ការស្ដាប់បង្គាប់អាជ្ញា‌ធរ 1 មនុស្សគ្រប់រូបត្រូវស្ដាប់បង្គាប់អាជ្ញា‌ធរ ដ្បិតអំណាចទាំង‌ឡាយសុទ្ធតែមកពីព្រះ‌ជា‌ម្ចាស់ គឺព្រះ‌អង្គបានតែង‌តាំងឲ្យមានអំណាចទាំងនោះឡើង។ 2 ដូច្នេះ អ្នកដែលប្រឆាំងនឹងអាជ្ញា‌ធរ ក៏ដូចជាប្រឆាំងនឹងរបៀបរៀបរយ ដែលព្រះ‌ជា‌ម្ចាស់បានចាត់ចែងនោះដែរ ហើយអ្នកដែលប្រឆាំង មុខជាធ្វើឲ្យខ្លួនមានទោសមិនខាន។ 3 អ្នកប្រព្រឹត្តអំពើល្អមិនខ្លាចអ្នកគ្រប់‌គ្រងស្រុកឡើយ មានតែអ្នកប្រព្រឹត្តអំពើអាក្រក់ប៉ុណ្ណោះដែលខ្លាច។ បើអ្នកមិនចង់ខ្លាចអាជ្ញា‌ធរទេ ចូរប្រព្រឹត្តអំពើល្អទៅ នោះអាជ្ញា‌ធរនឹងសរសើរអ្នកជាមិនខាន 4 ដ្បិតលោកទាំងនោះជាអ្នកបម្រើព្រះ‌ជា‌ម្ចាស់ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្តល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញា‌ធរមិនមែនកាន់អំណាច ជាអាសាឥតការទេ គឺគេជាអ្នកបម្រើព្រះ‌ជា‌ម្ចាស់ ដើម្បីធ្វើទណ្ឌ‌កម្ម ដាក់ទោស អ្នកដែលប្រព្រឹត្តអំពើអាក្រក់។…

រ៉ូម 14

គ្រិស្ដ‌បរិស័ទត្រូវយល់អធ្យាស្រ័យគ្នា 1 ចូរទទួលបង‌ប្អូនណាដែលមានជំនឿទន់ខ្សោយដោយរាក់‌ទាក់ មិនត្រូវរិះគន់យោបល់របស់គេឡើយ។ 2 បើមាននរណាម្នាក់ជឿថាខ្លួនមានសិទ្ធិបរិភោគអ្វីក៏បាន ហើយមានម្នាក់ទៀតដែលមានជំនឿទន់ខ្សោយ បរិភោគតែបន្លែ 3 មិនត្រូវឲ្យអ្នកបរិភោគអ្វីក៏បាន មើល‌ងាយអ្នកដែលមិនបរិភោគនោះឡើយ រីឯអ្នកដែលមិនបរិភោគ ក៏មិនត្រូវវិនិច្ឆ័យអ្នកបរិភោគ ដ្បិតព្រះ‌ជា‌ម្ចាស់ទទួលអ្នកនោះដែរ។ 4 តើអ្នកមានឋានៈអ្វីបានជាហ៊ានវិនិច្ឆ័យអ្នកបម្រើរបស់គេដូច្នេះ? អ្នកបម្រើនោះឈរក្ដី ដួលក្ដី ស្រេចតែនៅលើម្ចាស់របស់គាត់ទេ។ ក៏ប៉ុន្តែ អ្នកបម្រើនោះមុខជាឈរមាំមិនខាន ដ្បិតព្រះ‌អម្ចាស់មានអំណាចជួយគាត់ឲ្យឈរបាន។ 5 មានម្នាក់យល់ថា ថ្ងៃមួយសំខាន់ជាងថ្ងៃមួយ តែម្នាក់ទៀតយល់ថា ថ្ងៃទាំងអស់សុទ្ធតែដូចគ្នា។ ម្នាក់ៗត្រូវយល់ឃើញតាមគំនិតរបស់ខ្លួនឲ្យបានដិតដល់ទៅ!។ 6 ចំពោះអ្នកដែលប្រកាន់ថាមានថ្ងៃសំខាន់…

រ៉ូម 15

ត្រូវធ្វើឲ្យអ្នកដទៃសប្បាយចិត្ត 1 ចំពោះយើងដែលមានជំនឿមាំ‌មួន យើងមានភារ‌កិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។ 2 យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ត ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចម្រើនឡើង 3 ដ្បិតព្រះ‌គ្រិស្ដពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ព្រះ‌ហឫទ័យរបស់ព្រះ‌អង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា«ពាក្យត្មះ‌តិះ‌ដៀលរបស់អស់អ្នកដែលតិះ‌ដៀលព្រះ‌អង្គ បានធ្លាក់មកលើទូលបង្គំ»។ 4 អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូ‌ទ្រាំ យើងមានសេចក្ដីសង្ឃឹម។ 5 សូមព្រះ‌ជា‌ម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបង‌ប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះ‌គ្រិស្ដ‌យេស៊ូ 6 ដើម្បីឲ្យបង‌ប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ…

រ៉ូម 16

ពាក្យសួរសុខទុក្ខ 1 ខ្ញុំសូមផ្ដែ‌ផ្ដាំមកបង‌ប្អូនអំពីនាងភីបេ ដែលជាបង‌ប្អូនរបស់យើង គាត់បម្រើក្រុម‌ជំនុំនៅក្រុងកេង‌គ្រា 2 សូមបង‌ប្អូនទទួលគាត់ ក្នុងព្រះ‌នាមព្រះ‌អម្ចាស់ឲ្យសមជាប្រជា‌ជនដ៏‌វិសុទ្ធ។ សូមបង‌ប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបង‌ប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបង‌ប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។ 3 សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគី‌ឡាឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះ‌គ្រិស្ដ រួមជាមួយខ្ញុំ 4 គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរ‌គុណគាត់ ក្រុម‌ជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរ‌គុណគាត់ដែរ។ 5 សូមជម្រាបសួរក្រុម‌ជំនុំ ដែលជួប‌ជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃ‌ណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះ‌គ្រិស្ដមុនគេបង្អស់ នៅស្រុកអាស៊ី។ 6…