រ៉ូម 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល ជាអ្នកបម្រើ របស់ព្រះ‌គ្រិស្ដ‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*បានត្រាស់ហៅខ្ញុំឲ្យធ្វើជាសាវ័ក* និងជ្រើសរើសខ្ញុំឲ្យប្រកាសដំណឹង‌ល្អរបស់ព្រះ‌អង្គ។ 2 ដំណឹង‌ល្អនេះ ព្រះ‌ជា‌ម្ចាស់បានសន្យាទុកជាមុនក្នុងព្រះ‌គម្ពីរ តាមរយៈពួកព្យាការី*របស់ព្រះ‌អង្គ 3 ស្ដីអំពីព្រះ‌បុត្រារបស់ព្រះ‌អង្គ។ បើគិតតាមមនុស្ស ព្រះ‌បុត្រាប្រសូតមកក្នុងព្រះ‌រាជ‌វង្សរបស់ព្រះ‌បាទដាវីឌ 4 តែបើគិតតាមព្រះ‌វិញ្ញាណ ដែលផ្ដល់ឲ្យមនុស្សបានវិសុទ្ធ*វិញ ព្រះ‌ជា‌ម្ចាស់បានតែង‌តាំងព្រះ‌អង្គ ជាព្រះ‌បុត្រាប្រកបដោយឫទ្ធា‌នុភាព ដោយប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញ។ 5 តាមរយៈព្រះ‌បុត្រា គឺព្រះ‌អម្ចាស់យេស៊ូគ្រិស្ដ យើងខ្ញុំបានទទួលព្រះ‌គុណ និងមុខ‌ងារជាសាវ័ក ដើម្បីនាំជាតិសាសន៍ទាំងអស់ប្រតិបត្តិតាមជំនឿ សម្រាប់លើកតម្កើងព្រះ‌នាមព្រះ‌អង្គ។ 6…

រ៉ូម 2

ការវិនិច្ឆ័យត្រឹមត្រូវរបស់ព្រះ‌ជា‌ម្ចាស់ 1 ចំពោះអ្នក អ្នកថ្កោលទោសគេ ទោះបីអ្នកជានរណាក៏ដោយ ក៏អ្នកពុំអាចដោះ‌សាខ្លួនបានដែរ។ ពេលណាអ្នកថ្កោលទោសគេ អ្នកក៏ដាក់ទោសខ្លួនឯង ព្រោះអ្នកថ្កោលទោសគេ តែអ្នកបានប្រព្រឹត្តដូចគេដែរ។ 2 យើងដឹងថាព្រះ‌ជា‌ម្ចាស់ទ្រង់វិនិច្ឆ័យទោសអ្នកដែលប្រព្រឹត្តដូច្នេះ គឺវិនិច្ឆ័យស្របតាមសេចក្ដីពិត។ 3 រីឯអ្នក អ្នកថ្កោលទោសគេដែលប្រព្រឹត្តដូច្នេះ តែអ្នកប្រព្រឹត្តដូចគេដែរនោះ តើអ្នកនឹកស្មានថានឹងបានរួចខ្លួន ដោយព្រះ‌ជា‌ម្ចាស់មិនវិនិច្ឆ័យទោសអ្នកឬ? 4 ឬមួយអ្នកមើល‌ងាយព្រះ‌ហឫទ័យសប្បុរស ព្រះ‌ហឫទ័យយោគ‌យល់ និងព្រះ‌ហឫទ័យអត់‌ធ្មត់ដ៏ទូលំ‌ទូលាយរបស់ព្រះ‌អង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះ‌ជា‌ម្ចាស់មានព្រះ‌ហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ? 5 ក៏ប៉ុន្តែ ដោយអ្នកមានចិត្តរឹង‌រូស មិនព្រមកែប្រែចិត្តគំនិតទេនោះ…

រ៉ូម 3

1 ដូច្នេះ តើសាសន៍យូដាប្រសើរជាងគេយ៉ាងណា ហើយការកាត់ស្បែកមានសារ‌ប្រយោជន៍យ៉ាងណាដែរ? 2 សាសន៍យូដាពិតជាប្រសើរលើសគេបំផុត គ្រប់វិស័យទាំងអស់មែន គឺមុនដំបូង ព្រះ‌ជា‌ម្ចាស់បានប្រគល់ព្រះ‌បន្ទូលមកឲ្យសាសន៍យូដា។ 3 បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងព្រះ‌អង្គ តើចិត្តមិនស្មោះត្រង់របស់គេនឹងនាំឲ្យព្រះ‌ជា‌ម្ចាស់លែងមានព្រះ‌ហឫទ័យស្មោះត្រង់ដែរឬ? 4 មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី ក៏ព្រះ‌ជា‌ម្ចាស់នៅតែមានព្រះ‌ហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថា: «ត្រូវឲ្យគេទទួលស្គាល់ថាព្រះ‌អង្គសុចរិត ឥតល្អៀងក្នុងព្រះ‌បន្ទូលសោះឡើយ ហើយព្រះ‌អង្គនឹងមានជ័យ‌ជំនះ នៅពេលគេកាត់ក្តីព្រះ‌អង្គ»។ 5 ប្រសិនបើអំពើទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញថាព្រះ‌ជា‌ម្ចាស់សុចរិត តើឲ្យយើងថាដូចម្ដេចទៅវិញ? ប្រសិនបើព្រះ‌ជា‌ម្ចាស់ដាក់ទោសយើង តើបានសេចក្ដីថាព្រះ‌អង្គមិនសុចរិតឬ? (ខ្ញុំនិយាយដូច្នេះ គឺនិយាយតាមរបៀបមនុស្សលោក)។…

រ៉ូម 4

លោកអប្រាហាំបានសុចរិតដោយ‌សារជំនឿ 1 ដូច្នេះ តើយើងគិតដូចម្ដេចចំពោះលោកអប្រាហាំដែលជាបុព្វបុរស*របស់យើងផ្នែកខាងសាច់ឈាម តើលោកបានទទួលអ្វីខ្លះ? 2 ប្រសិនបើលោកអប្រាហាំបានសុចរិត ដោយ‌សារការប្រព្រឹត្តអំពើល្អនោះ លោកអាចនឹងអួត‌អាងខ្លួនបានមែន។ ក៏ប៉ុន្តែ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជា‌ម្ចាស់ លោកពុំអាចអួត‌អាងបានទេ 3 ដ្បិតក្នុងគម្ពីរមានចែងថា «លោកអប្រាហាំជឿលើព្រះ‌ជា‌ម្ចាស់ ហើយព្រះ‌អង្គប្រោសលោកឲ្យបានសុចរិត ដោយយល់ដល់ជំនឿនេះ»។ 4 ធម្មតា អ្នកណាធ្វើការអ្វីមួយ គេពុំចាត់ទុកប្រាក់ឈ្នួលរបស់គេថាជាអំណោយទេ គឺចាត់ទុកជាប្រាក់ដែលខ្លួនត្រូវតែបាន។ 5 ចំពោះអ្នកដែលពុំបានប្រព្រឹត្តតាមវិន័យ តែមានជំនឿលើព្រះ‌ជា‌ម្ចាស់ដែលប្រោសមនុស្សមិនគោរពប្រណិ‌ប័តន៍ព្រះ‌អង្គឲ្យបានសុចរិត ទ្រង់នឹងប្រោសអ្នកនោះឲ្យបានសុចរិត ដោយយល់ដល់ជំនឿរបស់គេ។ 6 ហេតុនេះហើយបានជាព្រះ‌បាទដាវីឌថ្លែងអំពីសុភមង្គល*របស់អ្នកដែលព្រះ‌ជា‌ម្ចាស់ប្រោសឲ្យបានសុចរិត ដោយមិនគិតដល់ការប្រព្រឹត្តអំពើល្អថា:…

រ៉ូម 5

សន្តិ‌ភាពជាមួយព្រះ‌ជា‌ម្ចាស់ 1 ដូច្នេះ ដោយព្រះ‌ជា‌ម្ចាស់ប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិ‌ភាពជាមួយនឹងព្រះ‌អង្គ តាមរយៈព្រះ‌យេស៊ូ‌គ្រិស្ដ ជាអម្ចាស់នៃយើងដែរ។ 2 ព្រោះតែព្រះ‌គ្រិស្ដ និងដោយ‌សារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរី‌រុងរឿងរបស់ព្រះ‌ជា‌ម្ចាស់។ 3 មិនតែប៉ុណ្ណោះសោត នៅពេលយើងរងទុក្ខវេទនា យើងនៅតែខ្ពស់មុខដដែល ព្រោះយើងដឹងថា ទុក្ខវេទនានឹងនាំឲ្យយើងចេះអត់‌ធ្មត់ 4 ការអត់‌ធ្មត់នាំឲ្យយើងចេះស៊ូ‌ទ្រាំ ហើយការស៊ូ‌ទ្រាំនាំឲ្យយើងមានសេចក្ដីសង្ឃឹម។ 5 សេចក្ដីសង្ឃឹមមិនធ្វើឲ្យយើងខកចិត្តឡើយ ព្រោះព្រះ‌ជា‌ម្ចាស់បានចាក់បង្ហូរព្រះ‌ហឫទ័យស្រឡាញ់របស់ព្រះ‌អង្គមកក្នុងចិត្តយើង ដោយប្រទានព្រះ‌វិញ្ញាណដ៏‌វិសុទ្ធមកយើង។ 6 កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់…

រ៉ូម 6

ព្រះ‌គុណនាំឲ្យអ្នកជឿរួចពីចំណងអំពើបាប 1 ដូច្នេះ យើងត្រូវគិតដូចម្ដេច? តើយើងត្រូវប្រព្រឹត្តអំពើបាបតទៅមុខទៀត ដើម្បីឲ្យព្រះ‌គុណរឹតតែមានចម្រើនឡើង? 2 ទេ មិនកើតទេ! យើងទាំងអស់គ្នាដែលបានរួចផុតពីអំណាចបាប ហើយ តើឲ្យយើងនៅតែប្រព្រឹត្តអំពើបាបតទៅទៀតដូចម្ដេចកើត! 3 តើបង‌ប្អូនមិនជ្រាបទេឬ យើងទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីរួមជាមួយព្រះ‌គ្រិស្ដ‌យេស៊ូនោះ គឺយើងបានជ្រមុជរួមជាមួយព្រះ‌អង្គដែលសោយទិវង្គត។ 4 ហេតុនេះ ដោយពិធីជ្រមុជទឹក ដើម្បីរួមស្លាប់ជាមួយព្រះ‌អង្គ យើងដូចជាបានចូលទៅក្នុងផ្នូររួមជាមួយព្រះ‌អង្គដែរ។ ដូច្នេះ ព្រះ‌គ្រិស្ដមានព្រះ‌ជន្មរស់ឡើងវិញ ដោយ‌សារសិរី‌រុងរឿង របស់ព្រះ‌បិតាយ៉ាងណា យើងក៏រស់នៅតាមរបៀបថ្មីយ៉ាងនោះដែរ។ 5 ប្រសិនបើយើងបានរួមស្លាប់ជាមួយព្រះ‌អង្គដែលសោយទិវង្គត យើងក៏នឹងបានរួមជាមួយព្រះ‌អង្គដែលមានព្រះ‌ជន្មរស់ឡើងវិញដែរ។…

រ៉ូម 7

គ្រិស្ដ‌បរិស័ទរួចផុតពីអំណាចរបស់ក្រឹត្យ‌វិន័យ 1 បង‌ប្អូនអើយ ខ្ញុំសូមនិយាយចំពោះបង‌ប្អូន ដែលស្ទាត់ជំនាញខាងច្បាប់ បង‌ប្អូនជ្រាបស្រាប់ហើយថា ច្បាប់មានអំណាចលើមនុស្ស តែក្នុងពេលដែលគេនៅមានជីវិតនៅឡើយ។ 2 ឧបមាថា ស្ត្រីម្នាក់មានប្ដីតាមច្បាប់ នាងនៅជាប់ជាមួយប្ដី តែក្នុងពេលដែលប្ដីមានជីវិតនៅឡើយប៉ុណ្ណោះ។ បើប្ដីស្លាប់ នាងនឹងរួចផុតពីច្បាប់ដែលចងនាងឲ្យនៅជាប់នឹងប្ដីនោះហើយ។ 3 ដូច្នេះ ពេលប្ដីនៅរស់នៅឡើយ ប្រសិនបើនាងមានប្ដីមួយទៀត នាងមានឈ្មោះថាជាស្ត្រីផិតក្បត់។ ផ្ទុយទៅវិញ បើប្ដីនាងស្លាប់ នាងមានសេរី‌ភាពរួចផុតពីច្បាប់ ហើយបើនាងមានប្ដីមួយទៀត នាងឥតមានឈ្មោះថាជាស្ត្រីផិតក្បត់ទេ។ 4 រីឯបង‌ប្អូនវិញក៏ដូច្នោះដែរ ដោយ‌សារព្រះ‌កាយរបស់ព្រះ‌គ្រិស្ដ បង‌ប្អូនបានស្លាប់ រួចផុតពីក្រឹត្យ‌វិន័យ…

រ៉ូម 8

ជីវិតរួមជាមួយព្រះ‌វិញ្ញាណ 1 ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះ‌យេស៊ូ‌គ្រិស្ដ ឥតមានទោសពៃរ៍ទៀតឡើយ 2 ដ្បិតវិន័យរបស់ព្រះ‌វិញ្ញាណដែលផ្ដល់ជីវិតក្នុងអង្គព្រះ‌គ្រិស្ដ‌យេស៊ូ បានរំដោះខ្ញុំឲ្យរួចផុតពីបាប និងពីសេចក្ដីស្លាប់។ 3 ការអ្វីដែលក្រឹត្យ‌វិន័យធ្វើពុំកើត ព្រោះនិស្ស័យលោកីយ៍បានធ្វើឲ្យក្រឹត្យ‌វិន័យនោះទៅជាអស់ឫទ្ធិ ព្រះ‌ជា‌ម្ចាស់បានសម្រេចការនោះរួចទៅហើយ គឺព្រោះតែបាប ព្រះ‌អង្គចាត់ព្រះ‌បុត្រារបស់ព្រះ‌អង្គផ្ទាល់ឲ្យយាងមក មាននិស្ស័យជាមនុស្ស ដូចមនុស្សឯទៀតៗដែលមានបាប ដើម្បីដាក់ទោសបាបក្នុងនិស្ស័យជាមនុស្សដែលជាមនុស្ស។ 4 ព្រះ‌អង្គធ្វើដូច្នេះ ដើម្បីប្រោសយើងឲ្យបានសុចរិត ស្របតាមការតម្រូវរបស់ក្រឹត្យ‌វិន័យ គឺចំពោះយើងដែលមិនរស់នៅតាមនិស្ស័យលោកីយ៍ តែរស់នៅតាមព្រះ‌វិញ្ញាណវិញ 5 ដ្បិតអ្នកដែលរស់នៅតាមនិស្ស័យលោកីយ៍ គិតតែពីអ្វីៗដែលទាក់ទងនឹងលោកីយ៍ រីឯអ្នកដែលរស់នៅតាមព្រះ‌វិញ្ញាណ គិតតែពីអ្វីៗដែលទាក់ទងនឹងព្រះ‌វិញ្ញាណ។ 6…

រ៉ូម 9

ព្រះ‌ជា‌ម្ចាស់បានជ្រើសរើសសាសន៍អ៊ីស្រា‌អែល 1 ខ្ញុំសូមនិយាយសេចក្ដីពិត ដោយរួមជាមួយព្រះ‌គ្រិស្ដ ខ្ញុំមិនកុហកទេ គឺខ្ញុំនិយាយដោយមានមន‌សិការរបស់ខ្ញុំផ្ទាល់ ជាសាក្សី និងដោយមានព្រះ‌វិញ្ញាណដ៏‌វិសុទ្ធបំភ្លឺថា 2 ខ្ញុំមានទុក្ខព្រួយជាខ្លាំង ហើយឈឺចុកចាប់ក្នុងចិត្តជា‌និច្ចផង 3 ដ្បិតខ្ញុំបន់ឲ្យតែខ្លួនខ្ញុំត្រូវបណ្ដាសា បែកចេញពីព្រះ‌គ្រិស្ដ ព្រោះតែបង‌ប្អូន និងញាតិ‌សន្ដាន ដែលជាសាច់សាលោហិតរបស់ខ្ញុំផ្ទាល់ 4 គឺសាសន៍អ៊ីស្រា‌អែល។ ព្រះ‌ជា‌ម្ចាស់បានរាប់ពួកគេទុកជាបុត្ររបស់ព្រះ‌អង្គ ពួកគេមានសិរី‌រុងរឿង មានសម្ពន្ធ‌មេត្រី*នានា មានគម្ពីរ‌វិន័យ* ស្គាល់របៀបគោរពបម្រើព្រះ‌អង្គ ទទួលព្រះ‌បន្ទូលសន្យាផ្សេងៗ 5 មានបុព្វបុរស ហើយព្រះ‌គ្រិស្ដក៏កើតមកជាមនុស្សក្នុងពូជ‌ពង្សរបស់ពួកគេថែមទៀតផង ព្រះ‌អង្គជាព្រះ‌ជា‌ម្ចាស់ដ៏ខ្ពង់‌ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងព្រះ‌អង្គអស់‌កល្បជា‌និច្ច…

រ៉ូម 10

1 បង‌ប្អូនអើយ ខ្ញុំប៉ង‌ប្រាថ្នាអស់ពីចិត្ត ចង់តែឲ្យសាសន៍អ៊ីស្រា‌អែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏ទូល‌អង្វរព្រះ‌ជា‌ម្ចាស់ឲ្យពួកគេដែរ។ 2 ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្តខ្នះ‌ខ្នែងបម្រើព្រះ‌ជា‌ម្ចាស់ខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់ ។ 3 ដោយពួកគេពុំស្គាល់របៀបដែលព្រះ‌ជា‌ម្ចាស់ប្រោសមនុស្សលោកឲ្យបានសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនបានសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះ‌ជា‌ម្ចាស់ប្រោសមនុស្សឲ្យបានសុចរិតនេះទេ។ 4 ក្រឹត្យ‌វិន័យនាំមនុស្សឆ្ពោះទៅកាន់ព្រះ‌គ្រិស្ដ ដើម្បីឲ្យអស់អ្នកដែលជឿបានសុចរិត។ ការសង្គ្រោះតាមរយៈជំនឿលើព្រះ‌អម្ចាស់ 5 លោកម៉ូសេបានសរសេរទុកអំពីសេចក្ដីសុចរិតដែលមកពីក្រឹត្យ‌វិន័យ*ថា:«អ្នកណាប្រតិបត្តិតាមអ្វីៗដែលមានចែងទុកក្នុងក្រឹត្យ‌វិន័យ អ្នកនោះនឹងមានជីវិតដោយ‌សារអំពើទាំងនោះ»។ 6 ចំពោះសេចក្ដីសុចរិតដែលមកពីជំនឿវិញ មានចែងថា«អ្នកមិនត្រូវសួរក្នុងចិត្តថា តើអ្នកណានឹងឡើងទៅស្ថានបរម‌សុខ?»គឺថា ដើម្បីនឹងនាំព្រះ‌គ្រិស្ដចុះមក 7 «តើអ្នកណានឹងចុះទៅស្ថានក្រោម?»គឺថា ដើម្បីនាំព្រះ‌គ្រិស្ដឡើងពីចំណោមមនុស្សស្លាប់មក…