យ៉ូអែល 1

1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោកយ៉ូ‌អែល ជាកូនរបស់លោកពេធូ‌អែល។ សត្វកណ្ដូបស៊ីបង្ហិនភោគ‌ផល 2 ពួកព្រឹទ្ធា‌ចារ្យអើយ ចូរស្ដាប់! អ្នកទាំងអស់គ្នាដែលរស់នៅក្នុងស្រុកអើយ ចូរផ្ទៀងត្រចៀកស្ដាប់! តើហេតុ‌ការណ៍នេះធ្លាប់កើតមាន នៅជំនាន់អ្នករាល់គ្នា ឬនៅជំនាន់ដូនតារបស់អ្នករាល់គ្នា? 3 ចូររៀបរាប់ហេតុ‌ការណ៍នេះ ប្រាប់កូនចៅរបស់អ្នករាល់គ្នា ហើយឲ្យកូនចៅរបស់អ្នករាល់គ្នា រៀបរាប់ប្រាប់កូនចៅរបស់ខ្លួន រួចឲ្យអ្នកទាំងនោះរៀបរាប់ប្រាប់ជាបន្ត ទៅកូនចៅនៅជំនាន់ក្រោយៗ។ 4 អ្វីៗដែលដង្កូវទុកឲ្យនៅសល់ នោះមានកណ្ដូបស៊ីបង្ហិន អ្វីៗដែលកណ្ដូបទុកឲ្យនៅសល់ នោះមានចង្រិតស៊ីបង្ហិន ហើយអ្វីៗដែលចង្រិតទុកឲ្យនៅសល់ នោះមានក្រាស៊ីបង្ហិន។ 5 មនុស្សប្រមឹកអើយ ចូរភ្ញាក់ឡើង ហើយនាំគ្នាយំសោក!…

យ៉ូអែល 2

ថ្ងៃរបស់ព្រះ‌អម្ចាស់ 1 ចូរផ្លុំស្នែងនៅក្រុងស៊ីយ៉ូន! ចូរនាំគ្នាស្រែកហ៊ោនៅលើភ្នំដ៏‌វិសុទ្ធ របស់ព្រះ‌ជាម្ចាស់! ចូរឲ្យអ្នកស្រុកទាំងអស់ញ័ររន្ធត់! ដ្បិតថ្ងៃរបស់ព្រះ‌អម្ចាស់កំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ។ 2 ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែលមានពពក និងចុះអ័ព្ទ។ ហ្វូងកណ្ដូបដ៏ច្រើនលើស‌លប់ ប្រៀបបាននឹងកង‌ទ័ពខ្លាំងពូកែ កំពុងតែចូលមក ដូចពន្លឺនៅពេលថ្ងៃរះ ចាំងមកលើភ្នំ។ តាំងពីដើមមកមិនដែលមានដូច្នេះទេ ហើយនៅពេលខាងមុខ រហូតតរៀងទៅ ក៏មិនមានទៀតដែរ។ 3 នៅពីមុខពួកវា មានដូចជាភ្លើងឆាប‌ឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់ នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត…

យ៉ូអែល 3

ការវិនិច្ឆ័យទោសប្រជា‌ជាតិនានា 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា: «នៅគ្រានោះ គឺនៅពេលដែលយើង ស្ដារស្រុកយូដា និងក្រុងយេរូ‌សាឡឹម ដូចដើមឡើងវិញ 2 យើងនឹងប្រមូលប្រជា‌ជាតិទាំងអស់ ឲ្យមកជួប‌ជុំគ្នានៅជ្រលងភ្នំយេហូ‌សាផាត ។ នៅទីនោះ យើងនឹងវិនិច្ឆ័យទោសពួកគេ ព្រោះតែអំពើដែលពួកគេបានប្រព្រឹត្តចំពោះ អ៊ីស្រា‌អែល ជាប្រជា‌រាស្ត្រ និងជាចំណែកមត៌ករបស់យើង ដោយកំចាត់‌កំចាយឲ្យទៅនៅក្នុងចំណោម ជាតិសាសន៍ទាំង‌ឡាយ។ យើងក៏នឹងវិនិច្ឆ័យទោសពួកគេ ព្រោះគេ យកទឹកដីរបស់យើងទៅបែងចែកគ្នាដែរ។ 3 ពួកគេយកប្រជា‌រាស្ត្ររបស់យើង ទៅចាប់ឆ្នោតចែកគ្នា ពួកគេយកក្មេងប្រុសៗទៅបង់ថ្លៃស្រីពេស្យា ពួកគេលក់ក្មេងស្រីៗ ដើម្បីទិញស្រាផឹក។ 4…