យ៉ូហាន 21

ព្រះ‌យេស៊ូបង្ហាញព្រះ‌អង្គឲ្យពួកសិស្សឃើញនៅជិតមាត់សមុទ្រទីបេ‌រាស 1 ក្រោយមក ព្រះ‌យេស៊ូបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេ‌រាស គឺព្រះ‌អង្គបង្ហាញឲ្យគេឃើញដូចតទៅ៖ 2 លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថា‌ណែលពីភូមិកាណាក្នុងស្រុកកាលី‌ឡេ កូនទាំងពីររបស់លោកសេ‌បេ‌ដេ និងសិស្សរបស់ព្រះ‌យេស៊ូពីរនាក់ទៀតនៅជុំគ្នា។ 3 លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។ 4 ព្រលឹមឡើង ព្រះ‌យេស៊ូឈរនៅមាត់ច្រាំង ប៉ុន្តែ ពួកសិស្សមិនដឹងថាជាព្រះ‌អង្គទេ។ 5 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «កូនចៅអើយ!…