យ៉ូស្វេ 21

ក្រុងទាំង‌ឡាយរបស់កុល‌សម្ព័ន្ធលេវី 1 មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជា‌ចារ្យអេ‌ឡា‌សារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុល‌សម្ព័ន្ធនានានៃជន‌ជាតិអ៊ីស្រា‌អែល 2 នៅស៊ីឡូ ក្នុងស្រុកកាណានជម្រាបថា៖ «ព្រះ‌អម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ 3 ដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះ‌អម្ចាស់។ 4 គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជា‌ចារ្យអើរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធយូដា កុល‌សម្ព័ន្ធស៊ីម្មាន និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន។ 5 កូនចៅឯទៀតៗរបស់កេហាត់ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុល‌សម្ព័ន្ធអេប្រាអ៊ីម កុល‌សម្ព័ន្ធដាន់…

យ៉ូស្វេ 22

កុល‌សម្ព័ន្ធនៅខាងកើតទន្លេយ័រដាន់វិលត្រឡប់ ទៅកាន់ទឹកដីរបស់គេវិញ 1 ពេលនោះ លោកយ៉ូស្វេកោះហៅកុល‌សម្ព័ន្ធរូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ដែលមកពីខាងកើត។ 2 លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបម្រើព្រះ‌អម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសម្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ 3 អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះ‌បង់ចោលបង‌ប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 4 ឥឡូវនេះព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបង‌ប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខ‌សាន្ត ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ 5…

យ៉ូស្វេ 23

បណ្ដាំរបស់លោកយ៉ូស្វេ 1 ព្រះ‌អម្ចាស់ប្រោសប្រទានឲ្យប្រជា‌ជនអ៊ីស្រា‌អែលរួចពីខ្មាំងសត្រូវទាំង‌ឡាយដែលនៅជុំ‌វិញ និងមានសុខសន្តិ‌ភាព។ ជាយូរឆ្នាំក្រោយមកទៀត លោកយ៉ូស្វេមានវ័យចាស់ជរា 2 លោកបានកោះហៅជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ គឺទាំងក្រុមព្រឹទ្ធា‌ចារ្យ ទាំងក្រុមអ្នកដឹកនាំ ទាំងក្រុមចៅ‌ក្រម និងនាយក្រុម មកផ្ដែ‌ផ្ដាំថា៖ «ឥឡូវនេះ ខ្ញុំមានវ័យចាស់ជរាហើយ 3 អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះប្រជា‌ជាតិទាំងនោះសម្រាប់អ្នករាល់គ្នា ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធ ដើម្បីអ្នករាល់គ្នា។ 4 មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុល‌សម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជា‌ជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជា‌ជាតិទាំងអស់ដែលខ្ញុំដណ្ដើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើត រហូតដល់សមុទ្រមេឌី‌ទែរ៉ាណេនៅខាងលិច។…

យ៉ូស្វេ 24

សម្ពន្ធ‌មេត្រីនៅស៊ីគែម 1 លោកយ៉ូស្វេបានប្រមូលកុល‌សម្ព័ន្ធទាំងអស់របស់ជន‌ជាតិអ៊ីស្រា‌អែលឲ្យមកជួប‌ជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធា‌ចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅ‌ក្រម និងនាយក្រុមរបស់ជន‌ជាតិអ៊ីស្រា‌អែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួប‌ជុំនៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់។ 2 លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជា‌ជនទាំងមូលថា៖ «ព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណា‌ហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។ 3 យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាកដែរ។ 4 យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។…