យ៉ូស្វេ 1

លោកយ៉ូស្វេបន្តមុខ‌ងារពីលោកម៉ូសេ 1 ក្រោយពីលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានទទួលមរណ‌ភាពផុតទៅព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់លោកម៉ូសេថា៖ 2 «ម៉ូសេជាអ្នកបម្រើរបស់យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជា‌ជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់ឲ្យពួកគេ។ 3 អ្នករាល់គ្នាឈានជើងជាន់កន្លែងណា យើងប្រគល់ឲ្យទាំងអស់ ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ហើយ ។ 4 ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់តាំងពីវាលរហោ‌ស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជន‌ជាតិហេតទាំងមូល ។ 5 ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក…

យ៉ូស្វេ 2

លោកយ៉ូស្វេចាត់អ្នកស៊ើប‌ការណ៍ទៅក្រុងយេរីខូ 1 លោកយ៉ូស្វេ ជាកូនរបស់លោកនូន ចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីជំរំស៊ីទីម ទៅស៊ើប‌ការណ៍។ លោកមានប្រសាសន៍ថា៖ «ចូរទៅពិនិត្យមើលស្រុកនោះ និងក្រុងយេរីខូផង!»។ អ្នកទាំងពីរនាំគ្នាចេញដំណើរឆ្ពោះទៅក្រុងយេរីខូ ហើយចូលទៅស្នាក់នៅផ្ទះរបស់ស្រីពេស្យាម្នាក់ឈ្មោះនាងរ៉ាហាប ។ 2 មានគេទូលស្ដេចក្រុងយេរីខូថា៖ «យប់នេះ មានពួកអ៊ីស្រា‌អែលចូលមកក្នុងទីក្រុង ដើម្បីស៊ើប‌ការណ៍»។ 3 ស្ដេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើប‌ការណ៍នៅស្រុកទាំងមូល»។ 4 ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ 5…

យ៉ូស្វេ 3

ជន‌ជាតិអ៊ីស្រា‌អែលឆ្លងកាត់ទន្លេយ័រដាន់ 1 លោកយ៉ូស្វេក្រោកពីព្រលឹម ហើយចាកចេញពីជំរំស៊ីទីមជាមួយជន‌ជាតិអ៊ីស្រា‌អែលទាំងអស់។ លុះទៅដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ 2 បីថ្ងៃក្រោយមក ពួកនាយក្រុមបានដើរកាត់ជំរំ 3 ហើយបញ្ជាប្រជា‌ជនថា៖ «ពេលណាអ្នករាល់គ្នាឃើញក្រុមបូជា‌ចារ្យលេវី*សែងហិបនៃសម្ពន្ធ‌មេត្រី*របស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ពេលនោះ ត្រូវនាំគ្នាចាកចេញពីកន្លែងដែលអ្នករាល់គ្នាស្នាក់នៅ ហើយដើរតាមហិបនោះទៅ។ 4 ដូច្នេះ អ្នករាល់គ្នានឹងស្គាល់ផ្លូវដែលអ្នករាល់គ្នាត្រូវដើរ ដ្បិតតាំងពីដើមរៀងមក អ្នករាល់គ្នាមិនដែលបានដើរតាមផ្លូវនេះឡើយ។ ប៉ុន្តែ មិនត្រូវចូលទៅជិតហិបជាដាច់ខាត អ្នករាល់គ្នាត្រូវស្ថិតនៅចម្ងាយប្រមាណពីរ‌ពាន់‌ហត្ថពីហិបនោះ»។ 5 បន្ទាប់មក លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជា‌ជនថា៖ «ចូរញែកខ្លួនឲ្យវិសុទ្ធ ដ្បិតថ្ងៃស្អែកព្រះ‌អម្ចាស់នឹងសម្តែងការអស្ចារ្យនៅកណ្ដាលចំណោមអ្នករាល់គ្នា»។ 6…

យ៉ូស្វេ 4

ស្តូបថ្មទាំងដប់‌ពីរ 1 ពេលប្រជា‌ជាតិទាំងមូលឆ្លងទន្លេយ័រដាន់រួចអស់ហើយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ 2 «ចូរនាំគ្នាជ្រើសរើសយកបុរសដប់‌ពីរនាក់ ពីចំណោមប្រជា‌ជន គឺម្នាក់ក្នុងកុល‌សម្ព័ន្ធនីមួយៗ 3 ហើយត្រូវបង្គាប់ពួកគេថា “ចូរយកថ្មដប់‌ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជា‌ចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។ 4 លោកយ៉ូស្វេហៅបុរសដប់‌ពីរនាក់ ដែលលោកជ្រើសរើសក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល គឺម្នាក់ក្នុងកុល‌សម្ព័ន្ធនីមួយៗយកម្នាក់ 5 លោកយ៉ូស្វេមានប្រសាសន៍ទៅគេថា៖ «ចូរទៅខាងមុខហិបរបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់។ នៅទីនោះ សូមឲ្យម្នាក់ៗយកថ្មមួយដុំមកដាក់លើស្មា តាមចំនួនកុល‌សម្ព័ន្ធនៃជន‌ជាតិអ៊ីស្រា‌អែល 6 ទុកជាសញ្ញាសម្គាល់នៅកណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថ‌ន័យដូចម្ដេច?” 7 អ្នករាល់គ្នាត្រូវប្រាប់គេថា…

យ៉ូស្វេ 5

1 កាលស្ដេចទាំងប៉ុន្មាននៃជន‌ជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្ដេចទាំងប៉ុន្មាននៃជន‌ជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថាព្រះ‌អម្ចាស់ធ្វើឲ្យទន្លេយ័រដាន់រីងស្ងួត នៅចំពោះមុខជន‌ជាតិអ៊ីស្រា‌អែលរហូតដល់គេឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹង នៅចំពោះមុខជន‌ជាតិអ៊ីស្រា‌អែល។ ជន‌ជាតិអ៊ីស្រា‌អែលទទួលពិធីកាត់ស្បែកនៅគីល‌កាល់ 2 នៅគ្រានោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*ឲ្យជន‌ជាតិអ៊ីស្រា‌អែលសាជាថ្មីម្ដងទៀត»។ 3 លោកយ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកឲ្យជន‌ជាតិអ៊ីស្រា‌អែលនៅលើភ្នំហារ៉ា‌ឡុត ។ 4 រីឯមូលហេតុដែលនាំឲ្យលោកយ៉ូស្វេធ្វើពិធីកាត់ស្បែកឲ្យពួកគេនោះ មានដូចតទៅ: ប្រជា‌ជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មានដែលជាអ្នកចំបាំងបានស្លាប់តាមវាលរហោ‌ស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។ 5 អ្នកទាំងនោះសុទ្ធតែបានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជា‌ជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោ‌ស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយទេ។…

យ៉ូស្វេ 6

ជន‌ជាតិអ៊ីស្រា‌អែលវាយយកក្រុងយេរីខូ 1 ពេលនោះ គេបិទទ្វារក្រុងយេរីខូយ៉ាងជិត គ្មាននរណាម្នាក់ចេញចូលបានឡើយ ព្រោះគេខ្លាចជន‌ជាតិអ៊ីស្រា‌អែល។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «មើល! យើងប្រគល់ក្រុងយេរីខូ ទាំងស្ដេច ទាំងទាហានដ៏ខ្លាំងពូកែរបស់គេមកក្នុងកណ្ដាប់ដៃអ្នកហើយ។ 3 អ្នករាល់គ្នា និងពលទាហានទាំងអស់ ត្រូវដើរព័ទ្ធជុំ‌វិញទីក្រុង ឲ្យបានមួយជុំក្នុងមួយថ្ងៃ។ ត្រូវធ្វើដូច្នេះ ចំនួនប្រាំមួយថ្ងៃ។ 4 ត្រូវឲ្យបូជា‌ចារ្យ ប្រាំ‌ពីរនាក់កាន់ស្នែងចៀមសម្រាប់ផ្លុំម្នាក់មួយៗ ដើរខាងមុខហិបនៃសម្ពន្ធ‌មេត្រី*។ លុះដល់ថ្ងៃទីប្រាំ‌ពីរ អ្នករាល់គ្នាត្រូវដើរជុំ‌វិញទីក្រុងប្រាំ‌ពីរជុំ រួចឲ្យក្រុមបូជា‌ចារ្យផ្លុំស្នែងចៀម។ 5 ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជា‌ជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង…

យ៉ូស្វេ 7

បទល្មើសរបស់លោកអេកាន 1 ពេលនោះ ជន‌ជាតិអ៊ីស្រា‌អែលបានបំពានលើព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់ហាមមិនឲ្យប៉ះ‌ពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអេកាន ជាកូនរបស់លោកកើមើ ជាចៅរបស់លោកសាប‌ឌី និងជាចៅ‌ទួតរបស់លោកសេ‌រ៉ាស ក្នុងកុល‌សម្ព័ន្ធយូដា បានយករបស់មួយដែលព្រះ‌អម្ចាស់ហាមឃាត់ ជាហេតុធ្វើឲ្យព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងជន‌ជាតិអ៊ីស្រា‌អែល។ 2 លោកយ៉ូស្វេបានចាត់អ្នកខ្លះពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេត‌អាវេន នៅខាងកើតបេត‌អែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើប‌ការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើប‌ការណ៍នៅក្រុងអៃ។ 3 អ្នកទាំងនោះវិលមកជួបលោកយ៉ូស្វេវិញ ជម្រាបថា៖ «មិនបាច់ឲ្យប្រជា‌ជនទាំងមូលឡើងទៅវាយទេ គឺឲ្យតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិច‌តួចទេ ដូច្នេះ មិនបាច់ចាត់កង‌ទ័ពទាំងមូលឲ្យទៅ នាំឲ្យពិបាកឡើយ»។…

យ៉ូស្វេ 8

ជន‌ជាតិអ៊ីស្រា‌អែលវាយដណ្ដើមយកទីក្រុងអៃ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ «កុំភ័យខ្លាចអ្វី កុំអស់សង្ឃឹមឡើយ។ ចូរអ្នកនាំទ័ពទាំងអស់ឡើងទៅជាមួយ ហើយវាយយកក្រុងអៃចុះ។ មើល៍! យើងប្រគល់ស្ដេចក្រុងអៃ ប្រជា‌ជននៅក្នុងក្រុង និងស្រុករបស់គេ មកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ 2 ត្រូវប្រព្រឹត្តចំពោះក្រុងអៃ និងស្ដេចរបស់គេដូចអ្នកបានប្រព្រឹត្តចំពោះក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ក៏ប៉ុន្តែ លើកនេះ អ្នកអាចយករបស់ទ្រព្យ និងហ្វូងសត្វរបស់គេ ទុកជាជយ‌ភ័ណ្ឌបាន។ ចូររៀប‌ចំទ័ពវាយឆ្មក់ទីក្រុងពីខាងក្រោយ»។ 3 លោកយ៉ូស្វេនាំកង‌ទ័ពទាំងមូលឆ្ពោះទៅក្រុងអៃជាប្រញាប់។ លោកជ្រើសរើសពលទាហានដ៏អង់‌អាចបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។ 4 លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។…

យ៉ូស្វេ 9

កល‌ល្បិចរបស់អ្នកស្រុកគីបៀន 1 កាលស្ដេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌី‌ទែ‌រ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្ដេចរបស់ជន‌ជាតិហេត ជន‌ជាតិអាម៉ូរី ជន‌ជាតិកាណាន ជន‌ជាតិពេរី‌ស៊ីត ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជន‌ជាតិអ៊ីស្រា‌អែល 2 ពួកគេបានរួប‌រួមគ្នាជាបក្សសម្ព័ន្ធ ដើម្បីច្បាំងតទល់ជាមួយលោកយ៉ូស្វេ និងជន‌ជាតិអ៊ីស្រា‌អែល។ 3 អ្នកស្រុកគីបៀន បានឮអំពីការទាំងប៉ុន្មានដែលលោកយ៉ូស្វេប្រព្រឹត្តចំពោះក្រុងយេរីខូ និងក្រុងអៃដែរ។ 4 ដូច្នេះ ពួកគេប្រើឧបាយ‌កលបោកប្រាស់លោក គឺគេរៀបចំជាប្រតិភូទៅជួបលោក ដោយយកទៃចាស់ៗ និងថង់ស្រាចាស់ៗពេញទៅដោយបំណះ មកចងនឹងលារបស់ខ្លួន។ 5…

យ៉ូស្វេ 10

ជ័យ‌ជំនះលើស្ដេចរបស់ជន‌ជាតិអាម៉ូរី 1 ព្រះ‌បាទអដូនី-‌សេដេក ជាស្ដេចក្រុងយេរូ‌សាឡឹម ទទួលដំណឹងថា លោកយ៉ូស្វេដណ្ដើមយកបានក្រុងអៃ និងបំផ្លាញថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់ ហើយលោកក៏ប្រព្រឹត្តចំពោះអ្នកក្រុងអៃ និងស្ដេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះអ្នកក្រុងយេរីខូ និងស្ដេចរបស់គេដែរ។ ស្ដេចក៏ទទួលដំណឹងថា អ្នកស្រុកគីបៀនបានសុំសន្តិ‌ភាពពីជន‌ជាតិអ៊ីស្រា‌អែល ព្រមទាំងរស់នៅក្នុងចំណោមពួកគេផង។ 2 ដំណឹងនេះបានធ្វើឲ្យអ្នកក្រុងយេរូ‌សាឡឹមភ័យខ្លាចយ៉ាងខ្លាំង ព្រោះក្រុងគីបៀនជាក្រុងមួយដ៏ធំ ប្រៀបបាននឹងមហារាជ‌ធានីមួយ ពោលគឺធំជាងក្រុងអៃ ហើយទាហាននៅក្រុងនោះសុទ្ធតែខ្លាំងពូកែទៀតផង។ 3 ព្រះ‌បាទអដូនី-‌សេដេក ជាស្ដេចក្រុងយេរូ‌សាឡឹមផ្ញើរាជ‌សារទៅព្រះ‌បាទហូ‌ហាំ ជាស្ដេចក្រុងហេប្រូន ព្រះ‌បាទពារ៉ាម ជាស្ដេចក្រុងយ៉ារ‌មូត ព្រះ‌បាទយ៉ាភា ជាស្ដេចក្រុងឡាគីស និងព្រះ‌បាទដេបៀរ ជាស្ដេចក្រុងអេក្លូនថា៖…