យ៉ូប 41

1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច ក្រពើ ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? 2 តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ? 3 តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក ហើយនិយាយមកអ្នកដោយទន់‌ភ្លន់ឬ? 4 តើវាចេះចុះខសន្យាជាមួយអ្នក ហើយអ្នកប្រើវាជាទាសករបានរហូតឬ? 5 តើអ្នកអាចលេងជាមួយវា ដូចលេងចាប ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក មើលកំសាន្ត? 6 តើពួកអ្នករកស៊ីអាចយកវាទៅលក់ ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ? 7 តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ? 8 ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់…

យ៉ូប 42

ចម្លើយចុងក្រោយរបស់លោកយ៉ូប 1 លោកយ៉ូបទូលព្រះ‌អម្ចាស់ថា៖ 2 «ទូលបង្គំទទួលស្គាល់ថា ព្រះ‌អង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះ‌អង្គ ទាល់ព្រះ‌តម្រិះឡើយ។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោង‌ការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។ 4 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា “ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ” 5 កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះ‌អង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះ‌អង្គ ផ្ទាល់នឹងភ្នែកតែម្ដង។…