យ៉ូប 31
លោកយ៉ូបប្រកាសខ្លួនលោកថាជាមនុស្សស្លូតត្រង់ 1 ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនសម្លឹងមើលទៅ ស្ត្រីក្រមុំណាម្នាក់ ដោយចិត្តស្រើបស្រាលឡើយ។ 2 ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី ពីស្ថានលើទុកសម្រាប់ខ្ញុំ តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ? 3 មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។ 4 ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។ 5 ខ្ញុំពុំដែលបោកប្រាស់គេ ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។ 6 សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។ 7 ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ…