យ៉ូប 21
ចម្លើយរបស់លោកយ៉ូបទៅកាន់លោកសូផារ: មនុស្សអាក្រក់តែងតែមានសុភមង្គលរហូតឬ? 1 លោកយ៉ូបឆ្លើយវិញថា៖ 2 «សូមអស់លោកត្រងត្រាប់ ស្ដាប់ពាក្យដែលខ្ញុំថ្លែង ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។ 3 សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។ 4 ខ្ញុំមិនត្អូញត្អែរប្រឆាំងនឹងមនុស្សទេ ខ្ញុំអត់ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។ 5 សូមក្រឡេកមើលមកខ្ញុំ នោះអស់លោកនឹងស្រឡាំងកាំង ហាមាត់និយាយលែងកើត។ 6 ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល កើតមានចំពោះខ្ញុំ នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។ 7 ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹងប៉ឹងឡើងដូច្នេះ? 8 កូនចៅរបស់គេក៏រឹងប៉ឹងជាមួយគេ…