យ៉ូប 11
ប្រសាសន៍របស់លោកសូផារ: សូមវិលមករកព្រះជាម្ចាស់វិញ! 1 លោកសូផារ ជាអ្នកស្រុកណាអាម៉ា ឆ្លើយឡើងថា៖ 2 «តើយើងគួរនៅស្ងៀម មិនឆ្លើយតបនឹងពាក្យពេចន៍ដ៏ច្រើននេះឬ? សម្ដីរបស់អ្នកពូកែវោហារ មិនមែនធ្វើឲ្យខ្លួនបានសុចរិតទេ។ 3 ពាក្យព្រោកប្រាជ្ញរបស់លោក មិនអាចធ្វើឲ្យមនុស្សម្នានៅស្ងៀមឡើយ។ បើលោកមើលងាយគេ គេក៏ធ្វើឲ្យលោកអាម៉ាស់មុខវិញដែរ។ 4 លោកមានប្រសាសន៍ថា: “អ្វីៗដែលទូលបង្គំនិយាយសុទ្ធតែត្រឹមត្រូវ ទូលបង្គំជាមនុស្សបរិសុទ្ធ ដូចព្រះអង្គជ្រាបស្រាប់ហើយ”។ 5 ខ្ញុំបន់ឲ្យតែព្រះជាម្ចាស់មានព្រះបន្ទូល គឺសូមព្រះអង្គមានព្រះបន្ទូលមកកាន់លោក ផ្ទាល់តែម្ដង។ 6 សូមព្រះអង្គថ្លែងប្រាប់លោកពីអាថ៌កំបាំង នៃព្រះប្រាជ្ញាញាណរបស់ព្រះអង្គ ដែលខ្ពស់លើសការយល់ដឹងរបស់មនុស្ស ពេលនោះ…