យ៉ូណាស 1
ព្រះអម្ចាស់ចាត់លោកយ៉ូណាសទៅក្រុងនីនីវេ 1 ថ្ងៃមួយព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់លោកអមីថាយ ថា៖ 2 «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។ 3 លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ លោកទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ 4 ប៉ុន្តែព្រះអម្ចាស់បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ 5 អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ…