យេរេមា 51

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងធ្វើឲ្យខ្យល់ព្យុះ បក់បោកបំផ្លាញក្រុងបាប៊ី‌ឡូន និងប្រជា‌ជននៅក្រុងនោះ។ 2 យើងនឹងប្រើគេឲ្យមករែងក្រុងបាប៊ី‌ឡូន ដូចគេរែងអង្ករ។ អ្នកទាំងនេះនឹងយកអ្វីៗទាំងអស់ចេញពីស្រុក ពួកគេមកពីគ្រប់ទិស‌ទី វាយលុកក្រុងបាប៊ី‌ឡូន នៅថ្ងៃដ៏សែនវេទនានោះ។ 3 កុំត្រាប្រណីទាហានបាញ់ព្រួញ និងអ្នកពាក់អាវ‌ក្រោះ ដែលពើងទ្រូង! កុំត្រាប្រណីយុវជនរបស់ពួកគេ! ចូរបំផ្លាញកង‌ទ័ពទាំងមូលរបស់ពួកគេ ចោលទៅ!»។ 4 ពួកគេដួលស្លាប់នៅក្នុងស្រុកខាល់ដេ អ្នកដែលគេចាក់ទម្លុះ ត្រូវស្លាប់នៅតាមដងផ្លូវ ក្នុងក្រុងបាប៊ី‌ឡូន 5 ព្រោះពួកគេប្រព្រឹត្តខុសចំពោះព្រះដ៏‌វិសុទ្ធ នៃជន‌ជាតិអ៊ីស្រា‌អែល ពាស‌ពេញក្នុងស្រុក។ ប៉ុន្តែព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែលជាព្រះ…

យេរេមា 52

ការឡោម‌ព័ទ្ធ និងវាយលុកក្រុងយេរូ‌សាឡឹម 1 ពេលព្រះ‌បាទសេដេ‌គាឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃមួយព្រះ‌វស្សា ទ្រង់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូ‌ថាល់ ជាកូនរបស់លោកយេរេមា ដែលជាអ្នកស្រុកលីប‌ណា។ 2 ព្រះ‌បាទសេដេ‌គាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទយេហូ‌យ៉ាគីមដែរ។ 3 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធចំពោះក្រុងយេរូ‌សាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះ‌អង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ។ នៅគ្រានោះ ព្រះ‌បាទសេដេ‌គាបានបះ‌បោរប្រឆាំងនឹងស្ដេចស្រុកបាប៊ី‌ឡូន។ 4 ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះ‌បាទសេដេ‌គា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះ‌ចៅនេប៊ូ‌ក្នេសាជាស្ដេចស្រុកបាប៊ី‌ឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូ‌សាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំ‌វិញក្រុងយេរូ‌សាឡឹម។ 5 ពួកគេឡោម‌ព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះ‌បាទសេដេ‌គា។…