យេរេមា 41
1 នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច ហើយធ្លាប់កាន់មុខតំណែងនៅក្នុងវាំង បានមកជួបលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម នៅមីសប៉ា ដោយនាំទាហានដប់នាក់មកជាមួយផង។ ពេលកំពុងតែបរិភោគជាមួយគ្នា 2 លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ 3 លោកអ៊ីស្មាអែលក៏បានសម្លាប់ជនជាតិយូដាទាំងអស់ ព្រមទាំងទាហានជាតិខាល់ដេដែលនៅជាមួយលោកកេដាលា នៅមីសប៉ាដែរ។ 4 ពេលនោះ គ្មាននរណាដឹងអំពីការធ្វើឃាតលោកកេដាលាទេ។ នៅថ្ងៃបន្ទាប់ 5 មានប្រជាជនប៉ែតសិបនាក់ធ្វើដំណើរពីភូមិស៊ីគែម ពីស៊ីឡូ…