យេរេមា 21

ព្រះ‌បន្ទូលសម្រាប់ស្ដេចសេដេ‌គា 1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ឆ្លើយតបមកព្រះ‌បាទសេដេ‌គា តាមរយៈលោកយេរេមា។ ព្រះ‌បាទសេដេ‌គាបានចាត់លោកផាស‌ហ៊ើរ ជាកូនរបស់លោកម៉ាល់គា និងលោកបូជា‌ចារ្យសេផា‌នាជាកូនរបស់លោកម៉ាសេ‌យ៉ា ឲ្យមកសួរលោកយេរេមាថា 2 “ចូរសួរព្រះ‌អម្ចាស់ឲ្យយើងផង ដ្បិតព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន លើកទ័ពមកច្បាំងជាមួយយើង។ ប្រហែលជាព្រះ‌អម្ចាស់ធ្វើការអស្ចារ្យណាមួយ ដើម្បីជួយយើង ដោយធ្វើឲ្យព្រះ‌ចៅនេប៊ូ‌ក្នេសាដកទ័ពថយចេញឆ្ងាយពីយើង”។ 3 លោកយេរេមាតបទៅលោកទាំងពីរវិញថា៖ «សូមលោកទូលព្រះ‌បាទសេដេ‌គាដូចតទៅ: 4 ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ទ្រង់មានព្រះ‌បន្ទូលថា: “មើល៍! ពលទាហានរបស់អ្នករាល់គ្នាកំពុងតែច្បាំងតទល់នឹងស្ដេចស្រុកបាប៊ី‌ឡូន ព្រមទាំងជន‌ជាតិខាល់ដេដែលកំពុងតែឡោម‌ព័ទ្ធកំពែងក្រុងពីខាងក្រៅ។ យើងនឹងធ្វើឲ្យទាហានទាំងនោះដកខ្លួនថយចូលមកក្នុងទីក្រុងវិញ។ 5 យើងនឹងប្រើឫទ្ធា‌នុភាពរបស់យើងវាយប្រហារអ្នករាល់គ្នា ដោយផ្ទាល់ដៃ តាមកំហឹងដ៏ខ្លាំង‌ក្លាបំផុតរបស់យើង។…

យេរេមា 22

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: 2 បពិត្រព្រះ‌មហា‌ក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះ‌បាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជា‌ជនដែលចូលតាមទ្វារនេះ សូមព្រះ‌ករុណា និងអស់លោកស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់! 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះ‌ជាន់សង្កត់‌សង្កិន។ មិនត្រូវធ្វើបាបជនអន្តោ‌ប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ 4 ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំង‌ឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជា‌ជនតទៅមុខទៀត។ 5…

យេរេមា 23

ព្រះ‌បន្ទូលប្រឆាំងនឹងអ្នកដឹកនាំមិនស្មោះត្រង់ 1 «ពួកគង្វាលដែលមិនថែទាំហ្វូងចៀមរបស់យើង តែធ្វើឲ្យគេខ្ចាត់‌ខ្ចាយមុខជាត្រូវវេទនាពុំ‌ខាន!» -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 2 ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលអំពីពួកមេដឹកនាំ ដែលឃ្វាលប្រជា‌ជនរបស់ព្រះ‌អង្គថា៖ «អ្នករាល់គ្នាបោះបង់ចោលកូនចៀមរបស់យើងឲ្យខ្ចាត់‌ខ្ចាយ ហើយអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់នឹងពួកគេទេ។ ឥឡូវនេះ យើងយកចិត្តទុកដាក់នឹងអ្នករាល់គ្នា គឺដាក់ទោសតាមអំពើអាក្រក់ដែលអ្នករាល់គ្នាបានប្រព្រឹត្ត» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!។ 3 «យើងនឹងប្រមូលកូនចៀមរបស់យើង ដែលនៅសេស‌សល់ពីគ្រប់ស្រុក ដែលយើងបានកំចាត់‌កំចាយទៅ នោះឲ្យត្រឡប់មកវិញ។ យើងនឹងកៀងពួកគេចូលវាលស្មៅរបស់ខ្លួន ហើយឲ្យពួកគេបង្កើតកូនចៅ និងកើនចំនួនឡើងជាច្រើន 4 យើងនឹងតែង‌តាំងពួកគង្វាលឲ្យដឹកនាំពួកគេ ពេលនោះ ចៀមលែងភ័យខ្លាច ឬញ័ររន្ធត់ទៀតឡើយ ហើយក៏គ្មានចៀមណាមួយបាត់បង់ដែរ»…

យេរេមា 24

ឧទុម្ពរពីរល្អី 1 ក្រោយពេលព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន កៀរព្រះ‌បាទយេកូ‌នាស ជាបុត្ររបស់ព្រះ‌បាទយេហូ‌យ៉ាគីម ស្ដេចស្រុកយូដា ព្រមទាំងពួកមន្ត្រីរបស់ជន‌ជាតិយូដា ពួកជាងឈើ និងជាងដែក ពីក្រុងយេរូ‌សាឡឹមយកទៅក្រុងបាប៊ី‌ឡូនព្រះ‌អម្ចាស់បានបង្ហាញឲ្យខ្ញុំឃើញឧទុម្ពរ*ពីរល្អី ដែលគេដាក់នៅខាងមុខព្រះ‌វិហាររបស់ព្រះ‌អម្ចាស់។ 2 ល្អីមួយមានដាក់ផ្លែឧទុម្ពរល្អៗ ដូចផ្លែដែលគេបេះនៅដើមរដូវ ល្អីមួយទៀតមានសុទ្ធតែផ្លែឧទុម្ពរស្អុយ ដែលពុំអាចបរិភោគបានឡើយ។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «យេរេមាអើយ តើអ្នកឃើញអ្វីខ្លះ?»។ ខ្ញុំទូលព្រះ‌អង្គវិញថា៖ «ទូលបង្គំឃើញផ្លែឧទុម្ពរ។ មួយចំនួនជាផ្លែដ៏ល្អៗ មួយចំនួនទៀតជាផ្លែអាក្រក់ ដែលពុំអាចបរិភោគបាន»។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 5 «ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល…

យេរេមា 25

ស្រុកបាប៊ី‌ឡូននឹងធ្វើជាមហាអំណាចចិត‌សិបឆ្នាំ 1 នេះជាសេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ស្ដីអំពីជន‌ជាតិយូដាទាំងមូល នៅឆ្នាំទីបួននៃរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីម ជាបុត្ររបស់ព្រះ‌បាទយ៉ូសៀស ជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន។ 2 លោកយេរេមាប្រកាសព្រះ‌បន្ទូលនេះដល់អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូ‌សាឡឹមទាំងមូល ដូចតទៅ: 3 ចាប់ពីឆ្នាំទីដប់បីនៃរជ្ជកាលព្រះ‌បាទយ៉ូសៀស បុត្ររបស់ព្រះ‌បាទអាំម៉ូន ជាស្ដេចស្រុកយូដា មកទល់ថ្ងៃនេះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំបានម្ភៃបីឆ្នាំហើយ ហើយខ្ញុំក៏បាននាំព្រះ‌បន្ទូលនេះមកប្រាប់អ្នករាល់គ្នា គឺខ្ញុំបានប្រកាសប្រាប់អ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាពុំបានស្ដាប់ទេ។ 4 ព្រះ‌អម្ចាស់បានចាត់ព្យាការីទាំងប៉ុន្មានដែលជាអ្នកបម្រើរបស់ព្រះ‌អង្គ ឲ្យមករកអ្នករាល់គ្នាជារៀងរហូតមក តែអ្នករាល់គ្នាមិនយកចិត្តទុកដាក់ត្រង‌ត្រាប់ស្ដាប់ឡើយ។ 5 លោកទាំងនោះប្រកាសព្រះ‌បន្ទូលថា៖ «អ្នករាល់គ្នាត្រូវងាកចេញពីផ្លូវទុច្ចរិត ឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត នោះអ្នករាល់គ្នា…

យេរេមា 26

លោកយេរេមាត្រូវគេកាត់ទោស 1 នៅដើមរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីម បុត្ររបស់ព្រះ‌បាទយ៉ូសៀស ជាស្ដេចស្រុកយូដាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ: 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរទៅឈរក្នុងទី‌លានព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជា‌ជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយ‌បង្គំក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ ចូរប្រកាសប្រាប់គេ ឥតចន្លោះពាក្យណាមួយឡើយ។ 3 ពួកគេប្រហែលជាស្ដាប់ ហើយម្នាក់ៗកែប្រែកិរិយា‌មារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ 4 អ្នកត្រូវប្រាប់ពួកគេដូចតទៅ:ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ហើយមិនប្រព្រឹត្តតាមក្រឹត្យ‌វិន័យដែលយើងដាក់ឲ្យអ្នករាល់គ្នា 5 ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យព្យាការី ជាអ្នកបម្រើរបស់យើង ដែលយើងចាត់ឲ្យមកប្រៀន‌ប្រដៅអ្នករាល់គ្នា ជារៀងរហូតមកទេនោះ 6 យើងនឹងធ្វើឲ្យព្រះ‌ដំណាក់នេះវិនាស ដូចទី‌សក្ការៈនៅស៊ីឡូ…

យេរេមា 27

លោកយេរេមាយកនឹមមកដាក់លើស្មា 1 នៅដើមរជ្ជកាលព្រះ‌បាទសេដេ‌គា បុត្រព្រះ‌បាទយ៉ូសៀស ជាស្ដេចស្រុកយូដាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ដូចតទៅ: 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។ 3 បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជ‌ទូត ដែលមកគាល់សេដេ‌គា ជាស្ដេចស្រុកយូដា នៅក្រុងយេរូ‌សាឡឹម។ 4 ចូរផ្ដាំអ្នកទាំងនោះឲ្យទៅប្រាប់ស្ដេចរបស់ខ្លួនថា:ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: ចូរទៅប្រាប់ស្ដេចរបស់អ្នករាល់គ្នាថា 5…

យេរេមា 28

លោកយេរេមាតទល់នឹងលោកហាណា‌នា 1 ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលព្រះ‌បាទសេដេ‌គា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណា‌នា ជាកូនរបស់លោកអស៊ើរ ដែលជាព្យាការីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៅចំពោះមុខក្រុមបូជា‌ចារ្យ និងប្រជា‌ជនទាំងមូលថា៖ 2 «ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្ដេចស្រុកបាប៊ី‌ឡូន! 3 ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដែលនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន បានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ 4 យើងក៏នាំយេកូ‌នាស ជាបុត្ររបស់យេហូ‌យ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ី‌ឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ី‌ឡូន”»។…

យេរេមា 29

លិខិតផ្ញើទៅប្រជា‌ជនដែលជាឈ្លើយសឹក 1 ព្យាការីយេរេមាផ្ញើលិខិតមួយច្បាប់ ពីក្រុងយេរូ‌សាឡឹម ទៅជូនក្រុមព្រឹទ្ធា‌ចារ្យ ព្រមទាំងក្រុមបូជា‌ចារ្យ ក្រុមព្យាការី និងប្រជា‌ជនទាំងអស់ ដែលព្រះចៅនេប៊ូ‌ក្នេសាបានកៀរពីក្រុងយេរូ‌សាឡឹម យកទៅជាឈ្លើយនៅស្រុកបាប៊ី‌ឡូន 2 ក្រោយពេលដែលព្រះ‌បាទយេកូ‌នាស សម្ដេចមាតា ពួកមហា‌តលិក ពួកមន្ត្រីរបស់ជន‌ជាតិយូដា ព្រមទាំងពួកជាងឈើ និងជាងដែក បានចាកចេញពីក្រុងយេរូ‌សាឡឹមទៅ។ 3 ព្យាការីយេរេមាផ្ញើលិខិតនេះទៅក្រុងបាប៊ី‌ឡូន តាមលោកអេឡាសារ ជាកូនរបស់លោកសាផាន និងលោកកេម៉ា‌រា ជាកូនរបស់លោកហ៊ីលគី‌យ៉ា ដែលព្រះ‌បាទសេដេ‌គា ជាស្ដេចស្រុកយូដា ចាត់ឲ្យទៅគាល់ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន។ សេចក្ដីក្នុងសំបុត្រនោះមានដូចតទៅ៖ 4…

យេរេមា 30

មាតុ‌ភូមិ‌និវត្តន៍ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ: 2 ព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា៖ «ចូរកត់‌ត្រាទុកក្នុងក្រាំងមួយនូវពាក្យទាំងប៉ុន្មាន ដែលយើងប្រាប់អ្នក។ 3 នៅគ្រាខាងមុខ យើងនឹងស្ដារអ៊ីស្រា‌អែល និងយូដាជាប្រជា‌រាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ។ យើងនឹងនាំពួកគេវិលត្រឡប់មកស្រុក ដែលយើងបានប្រគល់ឲ្យដូនតារបស់ពួកគេវិញ ហើយពួកគេនឹងកាន់កាប់ទឹកដីនេះ»។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលស្ដីអំពីជន‌ជាតិអ៊ីស្រា‌អែល និងជន‌ជាតិយូដា ដូចតទៅ: 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងឮសម្រែកភ័យខ្លាច ចលាចលកើតមាននៅក្នុងស្រុក គឺមិនមែនសន្តិ‌ភាពទេ! 6 ចូរស៊ើប‌សួរ ហើយពិនិត្យមើលចុះ តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ? ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់…