យេរេមា 11

ប្រជា‌ជនក្បត់សម្ពន្ធ‌មេត្រី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈលោកយេរេមាដូចតទៅ: 2 «ចូរស្ដាប់សេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធ‌មេត្រី*នេះ ហើយយកទៅប្រកាសប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹម 3 គឺប្រាប់ពួកគេថាព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅ: អ្នកណាមិនធ្វើតាមសេចក្ដីដែលមានចែងទុកក្នុងសម្ពន្ធ‌មេត្រីនេះទេ អ្នកនោះមុខជាត្រូវវេទនាពុំ‌ខាន! 4 យើងបានចងសម្ពន្ធ‌មេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជា‌រាស្ដ្ររបស់យើង ហើយយើងជាព្រះរបស់អ្នករាល់គ្នា”។ 5 ដូច្នេះ យើងនឹងសម្រេចតាមពាក្យ ដែលយើងបានសន្យាដល់បុព្វបុរសរបស់អ្នករាល់គ្នាថា ប្រគល់ទឹកដីដ៏សម្បូណ៌សប្បាយឲ្យពួកគេ។ សព្វថ្ងៃ អ្នករាល់គ្នាកាន់កាប់ទឹកដីនេះស្រាប់ហើយ»។ ខ្ញុំក៏ទូលព្រះ‌អង្គថា «ពិតមែនហើយព្រះ‌អម្ចាស់!»។…

យេរេមា 12

1 បពិត្រព្រះ‌អម្ចាស់ ព្រះ‌អង្គសុចរិតពន់ពេកណាស់ ទូលបង្គំពុំអាចតវ៉ារកខុសត្រូវ ជាមួយព្រះ‌អង្គបានទេ។ ប៉ុន្តែ ទូលបង្គំសូមសាកសួរអំពីការវិនិច្ឆ័យ របស់ព្រះ‌អង្គ ហេតុអ្វីបានជាមនុស្សអាក្រក់ចេះតែចម្រុង‌ចម្រើន ក្នុងគ្រប់គម្រោង‌ការដែលគេគិត‌គូរធ្វើ? ហេតុអ្វីបានជាមនុស្សក្បត់រស់នៅ យ៉ាងសុខស្រួលទាំងអស់គ្នាដូច្នេះ? 2 ព្រះ‌អង្គបានដាំពួកគេ ហើយពួកគេក៏ចាក់ឫស ចម្រើនឡើង និងមានផ្លែផ្កា។ ពួកគេពោលពីព្រះ‌នាមព្រះ‌អង្គមិនដាច់ពីមាត់ តែចិត្តរបស់ពួកគេនៅឆ្ងាយពីព្រះ‌អង្គ។ 3 ឱព្រះ‌អម្ចាស់អើយ ព្រះ‌អង្គស្គាល់ទូលបង្គំ ព្រះ‌អង្គទតឃើញទូលបង្គំ ព្រះ‌អង្គឈ្វេងយល់ថា ទូលបង្គំជំពាក់ចិត្តនឹងព្រះ‌អង្គ។ រីឯអ្នកទាំងនោះវិញ សូមព្រះ‌អង្គយកពួកគេចេញ ដូចកូនចៀមដែលគេនាំទៅទីសត្ត‌ឃាត សូមញែកពួកគេទុកដោយឡែក សម្រាប់ថ្ងៃប្រហារជីវិត។…

យេរេមា 13

ក្រណាត់ក្រវាត់ចង្កេះ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ 2 ខ្ញុំក៏ទៅទិញក្រណាត់យកមកក្រវាត់ចង្កេះ តាមបញ្ជារបស់ព្រះ‌អម្ចាស់។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំសាជាថ្មីថា៖ 4 «ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត លាក់ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ!»។ 5 ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅជិតទន្លេអឺប្រាត តាមបញ្ជារបស់ព្រះ‌អម្ចាស់។ 6 យូរថ្ងៃកន្លងមកទៀតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ 7 ខ្ញុំក៏ទៅទន្លេអឺប្រាត កាយយកក្រណាត់ដែលខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើត។…

យេរេមា 14

ព្រះ‌បន្ទូលនៅគ្រារាំងស្ងួត 1 នេះជាសេចក្ដីដែលព្រះ‌អម្ចាស់ មានព្រះ‌បន្ទូលមកកាន់លោក យេរេមានៅគ្រារាំងស្ងួត។ 2 ប្រជា‌ជននៅស្រុកយូដានាំគ្នាកាន់ទុក្ខ ទីក្រុងរបស់គេធ្លាក់ដុន‌ដាប ហើយកាន់តែទ្រុឌ‌ទ្រោមទៅៗ។ សម្រែកថ្ងូររបស់អ្នកក្រុងយេរូ‌សាឡឹម លាន់ឮឡើង។ 3 ពួកអ្នកធំប្រើអ្នកតូច‌តាចឲ្យទៅរកទឹក ពេលអ្នកទាំងនោះទៅដល់ស្រះ ពុំឃើញមានទឹកសោះ។ គេត្រឡប់មកវិញ ក្អមទទេ ហើយខកចិត្ត អាម៉ាស់ និងអស់សង្ឃឹមទៀតផង។ 4 អ្នកស្រែចម្ការខកចិត្តជាខ្លាំង ហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែង ព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។ 5 សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោល កូនរបស់វាដែលទើបនឹងកើតមកនោះដែរ ព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។ 6…

យេរេមា 15

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ទោះបីម៉ូសេ និងសាំយូ‌អែល មកអង្វរយើងឲ្យត្រាប្រណីប្រជា‌ជននេះក្ដី ក៏យើងមិនអត់‌អោនឲ្យពួកគេដែរ។ ចូរបណ្ដេញប្រជា‌ជននេះឲ្យបាត់ពីមុខយើងទៅ! 2 ពេលគេសួរអ្នកថា “តើឲ្យយើងខ្ញុំទៅណា?” នោះត្រូវឆ្លើយវិញថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: អ្នកណាដែលតម្រូវឲ្យស្លាប់ អ្នកនោះត្រូវតែស្លាប់ អ្នកណាដែលតម្រូវឲ្យស្លាប់ដោយមុខដាវ អ្នកនោះនឹងស្លាប់ដោយមុខដាវ! អ្នកណាដែលតម្រូវឲ្យស្លាប់ដោយអត់ឃ្លាន អ្នកនោះនឹងស្លាប់ដោយអត់ឃ្លាន! អ្នកណាដែលតម្រូវឲ្យជាប់ជាឈ្លើយ អ្នកនោះនឹងត្រូវគេកៀរទៅជាឈ្លើយ!» ។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងប្រើគ្រោះកាចបួនយ៉ាង សម្រាប់ដាក់ទោសពួកគេ គឺដាវនឹងប្រហារពួកគេ ឆ្កែនឹងខាំពួកគេអូសយកទៅ ហើយត្មាតព្រមទាំងចចកនឹងត្របាក់ស៊ីពួកគេ ឥតនៅសេស‌សល់អ្វីឡើយ។ 4 ពេលឃើញគ្រោះកាចទាំងនេះ…

យេរេមា 16

លោកយេរេមានៅឯកោ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «អ្នកមិនត្រូវយកភរិយា ហើយបង្កើតកូនប្រុសស្រីនៅក្នុងស្រុកនេះឡើយ 3 ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្ដាយដែលបង្កើតពួកគេថា: 4 គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាក‌សពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយ‌សារមុខដាវ និងទុរ្ភិក្ស ហើយសាក‌សពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។ 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំទៀតថា៖ «កុំចូលទៅក្នុងផ្ទះណាដែលមានគេកាន់ទុក្ខ កុំចូលរួមក្នុងពិធីបញ្ចុះសព ហើយកុំជួយរំលែកទុក្ខនរណាឲ្យសោះ ដ្បិតយើងដកសេចក្ដីសុខ សេចក្ដីសប្បុរស និងសេចក្ដីអាណិតមេត្តារបស់យើងចេញពីប្រជា‌រាស្ត្រនេះហើយ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 6 អ្នកស្រុកនេះនឹងត្រូវស្លាប់ទាំងអស់គ្នា គឺទាំងអ្នកធំ…

យេរេមា 17

ព្រះ‌អម្ចាស់ប្រកាសអំពើបាបរបស់ជន‌ជាតិយូដា 1 «អំពើបាបរបស់ជន‌ជាតិយូដា មានចារឹកទុកដូចអក្សរចារឹក លើថ្ម ដោយដែកដែលមានត្បូងពេជ្រ នៅខាងចុង។ អំពើបាបនេះបានចារឹកទុកក្នុងចិត្តរបស់ពួកគេ និងនៅលើជ្រុងអាសនៈរបស់ពួកគេ។ 2 ដូច្នេះ កូនចៅរបស់គេនឹងនឹកឃើញ អាសនៈរបស់ពួកគេ ព្រមទាំងនឹកឃើញបង្គោលរបស់ព្រះ‌អាសេ‌រ៉ា នៅក្បែរដើមឈើដ៏ខៀវខ្ចី ដែលស្ថិតនៅលើកំពូលភ្នំ។ 3 ជន‌ជាតិយូដាអើយ ដោយអ្នកចូលចិត្ត គោរពព្រះក្លែង‌ក្លាយ នៅលើភ្នំរបស់យើង យើងនឹងឲ្យខ្មាំងសត្រូវរឹបអូសយក ទ្រព្យសម្បត្តិ និងធន‌ធានទាំងប៉ុន្មានរបស់អ្នក ពួកគេនឹងកម្ទេចកន្លែងសក្ការៈរបស់អ្នក ដែលស្ថិតនៅតាមទួលខ្ពស់ៗ ព្រោះអ្នកបានប្រព្រឹត្តអំពីបាប នៅពាស‌ពេញលើទឹកដីនេះ។ 4 អ្នកនឹងប្រគល់ស្រុកដែលយើងបានចែក…

យេរេមា 18

ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖ 2 «ចូរក្រោកឡើង ទៅផ្ទះរបស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្ដីដែលយើងប្រាប់អ្នកឲ្យដឹង»។ 3 ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ 4 ពេលណាជាងស្មូនឃើញថូដែលគាត់កំពុងសូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយផ្សេងទៀត ដែលគាប់ចិត្តគាត់។ 5 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ 6 «កូនចៅអ៊ីស្រា‌អែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- អ្នករាល់គ្នានៅក្នុងដៃយើង ដូចដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូន។ 7 ជួនកាល យើងសម្រេចថា រំលើង និងរំលំប្រជា‌ជាតិណាមួយ…

យេរេមា 19

ក្អមបែក និងមហន្ត‌រាយរបស់ក្រុងយេរូ‌សាឡឹម 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយេរេមាថា៖ «ចូរទៅទិញក្អមមួយពីជាងស្មូន រួចបបួលព្រឹទ្ធា‌ចារ្យ*ខ្លះក្នុងចំណោមប្រជា‌ជន និងក្នុងចំណោមបូជា‌ចារ្យ*ទៅជាមួយអ្នក 2 ឆ្ពោះទៅជ្រោះហ៊ីន‌ណមដែលនៅច្រកចូលទ្វារជាងស្មូន។ នៅទីនោះ អ្នកនឹងស្រែកប្រកាសនូវសេចក្ដីដែលយើងប្រាប់អ្នក។ 3 អ្នកត្រូវប្រកាសដូចតទៅ: “ព្រះ‌មហា‌ក្សត្រស្រុកយូដា និងប្រជា‌ជនក្រុងយេរូ‌សាឡឹមអើយ សូមស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!។ ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា: យើងនឹងធ្វើឲ្យមហន្ត‌រាយកើតមាននៅទីនេះ។ អស់អ្នកដែលឮដំណឹងនេះនឹងក្ដុក‌ក្ដួលចិត្តយ៉ាងខ្លាំង។ 4 ប្រជា‌ជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅ‌ហ្មង គឺពួកគេថ្វាយសក្ការ‌បូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែ‌រក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជន‌ជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។ 5…

យេរេមា 20

លោកយេរេមា និងបូជា‌ចារ្យផាស‌ហ៊ើរ 1 ពេលលោកបូជា‌ចារ្យផាស‌ហ៊ើរ ជាកូនរបស់លោកអ៊ីម‌មើរ និងជាអនុ‌រក្សព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ បានឮលោកយេរេមាថ្លែងព្រះ‌បន្ទូលទាំងនេះ 2 គាត់ទះកំផ្លៀងលោកយេរេមា រួចបញ្ជាឲ្យគេដាក់ច្រវាក់លោក នៅទ្វារបេន‌យ៉ាមីនផ្នែកខាងលើ ជាប់នឹងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 3 នៅថ្ងៃបន្ទាប់លោកផាស‌ហ៊ើរមកស្រាយលោកយេរេមា លោកយេរេមាមានប្រសាសន៍ទៅគាត់ថា៖ «ព្រះ‌អម្ចាស់មិនហៅលោកថា “ផាស‌ហ៊ើរ” ទៀតទេ គឺព្រះ‌អង្គនឹងហៅលោកថា “ម៉ាកោរ-‌មីស្សា‌ប៊ីប” វិញ 4 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “យើងនឹងធ្វើឲ្យការព្រឺខ្លាចកើតមានដល់អ្នក និងមិត្ត‌ភក្ដិរបស់អ្នក។ មិត្ត‌ភក្ដិទាំងនោះនឹងត្រូវស្លាប់ដោយមុខដាវរបស់ខ្មាំង នៅក្រោមក្រសែ‌ភ្នែករបស់អ្នក។ យើងនឹងប្រគល់ជន‌ជាតិយូដាទាំងមូល ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកបាប៊ី‌ឡូនដែរ ស្ដេចនោះនឹងកៀរពួកគេយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ី‌ឡូន…