យេរេមា 1

ព្រះ‌អម្ចាស់ត្រាស់ហៅលោកយេរេមា 1 នេះជាសេចក្ដីដែលលោកយេរេមាបានថ្លែង និងកិច្ចការដែលលោកបានធ្វើ។ លោកយេរេមាត្រូវជាកូនរបស់លោកហ៊ីលគី‌យ៉ា ជាបូជា‌ចារ្យ*មួយរូប ក្នុងក្រុមបូជា‌ចារ្យ នៅភូមិអាណា‌ថោត ក្នុងស្រុកបេន‌យ៉ាមីន។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះ‌បាទយ៉ូសៀស ជាបុត្ររបស់ព្រះ‌បាទអាំម៉ូន និងជាស្ដេចស្រុកយូដា ។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកលោកទៀត នៅរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីមជាបុត្ររបស់ព្រះ‌បាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះ‌បាទសេដេ‌គា ជាបុត្ររបស់ព្រះ‌បាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូ‌សាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ 5 «យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។…

យេរេមា 2

ប្រជា‌ជនអ៊ីស្រា‌អែលក្បត់ព្រះ‌អម្ចាស់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖ 2 ចូរទៅស្រែកប្រកាសប្រាប់ អ្នកក្រុងយេរូ‌សាឡឹមថា ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: «យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នក ពេលទើបនឹងរៀប‌ការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោ‌ស្ថាន ជាកន្លែងដែលគ្មានអ្វីដុះ។ 3 នៅគ្រានោះព្រះ‌អម្ចាស់បានញែកជន‌ជាតិ អ៊ីស្រា‌អែលទុកសម្រាប់ព្រះ‌អង្គ ជាផលផ្លែដំបូងរបស់ព្រះ‌អង្គ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 4 អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប អ្នករាល់គ្នាជាពូជ‌ពង្សអ៊ីស្រា‌អែល ចូរនាំគ្នាស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់! 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុស…

យេរេមា 3

អ៊ីស្រា‌អែលប្រៀបបាននឹងស្រីពេស្យាដែលមិនដូរគំនិត 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ពេលបុរសម្នាក់លែង‌លះភរិយា ហើយភរិយាចាកចេញទៅមានប្ដីមួយទៀត បុរសនោះអាចវិលទៅរកនាងវិញបានឬ? ទេ បើធ្វើដូច្នេះ ស្រុកទេសមុខជាត្រូវសៅហ្មងមិនខាន។ អ៊ីស្រា‌អែលអើយ ចំណែកឯអ្នកវិញ អ្នកបានទៅផិតក្បត់ជាមួយព្រះជាច្រើន តើអ្នកចង់ឲ្យយើងទទួលអ្នកវិញឬ? – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 2 ចូរក្រឡេកមើលទៅកំពូលភ្នំមើល៍ តើមានកន្លែងណាមួយដែលអ្នកពុំបាន ផិតក្បត់យើង? អ្នកអង្គុយតាមផ្លូវ ទន្ទឹងរង់‌ចាំគូកំណាន់ចិត្ត របស់អ្នក ដូចអារ៉ាប់អង្គុយនៅវាលរហោ‌ស្ថាន អ្នកបានធ្វើឲ្យទឹកដីនេះទៅជាសៅហ្មង ព្រោះតែអំពើផិតក្បត់ និងអំពើប្រាសចាក សីលធម៌ដែលអ្នកប្រព្រឹត្ត។ 3 ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម…

យេរេមា 4

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «អ៊ីស្រា‌អែលអើយ ប្រសិនបើអ្នកចង់វិលមកវិញ ចូរវិលមករកយើងចុះ! ប្រសិនបើអ្នកយកព្រះដ៏គួរឲ្យស្អប់ខ្ពើម ចេញពីមុខយើង នោះអ្នកនឹងលែងវង្វេង ដើរគ្មានគោល‌ដៅ ទៀតហើយ។ 2 ប្រសិនបើអ្នកស្បថក្នុងនាមព្រះ‌អម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅ គឺស្បថដោយនិយាយពាក្យពិត ស្របតាមយុត្តិធម៌ នោះប្រជា‌ជាតិទាំង‌ឡាយ មុខជាចង់បានពរពីយើង ព្រមទាំងបានខ្ពស់មុខ ដោយ‌សារយើងផង។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅកាន់មនុស្ស‌ម្នា នៅស្រុកយូដា និងនៅក្រុងយេរូ‌សាឡឹមថា ចូរនាំគ្នាកាប់ឆ្ការចម្ការមួយថ្មី កុំសាបព្រោះនៅលើដីដែលមានបន្លាឡើយ។ 4 អ្នកស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមអើយ ចូរនាំគ្នាធ្វើពិធីកាត់ស្បែកថ្វាយព្រះ‌អម្ចាស់ ចូរប្រគល់ចិត្តគំនិតមកយើង!…

យេរេមា 5

ក្រុងយេរូ‌សាឡឹមពោរ‌ពេញដោយអំពើបាប 1 ចូរនាំគ្នាដើរកាត់ក្រុងយេរូ‌សាឡឹម ចូរសង្កេតមើល ហើយសាកសួរ និងរកមើលនៅតាមផ្សារ ក្រែងលោឃើញមាននរណាម្នាក់ស្មោះត្រង់ និងប្រព្រឹត្តតាមសេចក្ដីសុចរិត ប្រសិនបើអ្នករាល់គ្នារកឃើញតែម្នាក់ នោះយើងអត់‌ទោសឲ្យក្រុងយេរូ‌សាឡឹម។ 2 ទោះបីគេស្បថ ដោយយកព្រះ‌អម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅធ្វើជាសាក្សីក្ដី ក៏ពាក្យសម្បថរបស់គេមិនពិតដែរ។ 3 បពិត្រព្រះ‌អម្ចាស់ព្រះ‌អង្គរំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ព្រះ‌អង្គបានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ព្រះ‌អង្គបានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាង‌ចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកព្រះ‌អង្គវិញទេ។ 4 ខ្ញុំគិតថា: អ្នកទាំងនោះសុទ្ធតែជា មនុស្សតូច‌តាច មិនសូវដឹងអី គេពុំស្គាល់មាគ៌ារបស់ព្រះ‌អម្ចាស់…

យេរេមា 6

ខ្មាំងសត្រូវឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម 1 «កូនចៅបេន‌យ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូ‌សាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហា‌កេរែម ដ្បិតមហន្ត‌រាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។ 2 ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត មុខជាត្រូវវិនាសហើយ! 3 ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន គេនឹងបោះជំរំព័ទ្ធជុំ‌វិញក្រុងនេះ ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។ 4 ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះ ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់! ប៉ុន្តែ គួរឲ្យស្ដាយណាស់ ព្រោះថ្ងៃកាន់តែទាបទៅៗ ហើយយប់ក៏កាន់តែងងឹតទៅៗដែរ! 5 ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន…

យេរេមា 7

លោកយេរេមាប្រកាសព្រះ‌បន្ទូលនៅក្នុងព្រះ‌វិហារ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកយេរេមាដូចតទៅ៖ 2 «ចូរទៅឈរនៅមាត់ទ្វារព្រះ‌វិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជន‌ជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់ចូរនាំគ្នាស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អង្គ! 3 ព្រះ‌អម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះ‌បង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ 4 មិនត្រូវអះ‌អាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះ‌វិហាររបស់ព្រះ‌អម្ចាស់! ព្រះ‌វិហាររបស់ព្រះ‌អម្ចាស់! ព្រះ‌វិហាររបស់ព្រះ‌អម្ចាស់!”ឡើយ។ 5 ចូរកែប្រែកិរិយាមារយាទ និងលះ‌បង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ 6 ចូរឈប់ជិះ‌ជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ…

យេរេមា 8

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជា‌ចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូ‌សាឡឹមចេញពីផ្នូរ 2 ទៅដាក់ហាលចោលក្រោមព្រះ‌អាទិត្យ ក្រោមព្រះ‌ច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍‌ទាយ និងធ្លាប់ក្រាបថ្វាយ‌បង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ 3 រីឯអ្នកដែលនៅសេស‌សល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរ‌បង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ ប្រជា‌ជាតិនេះឥតយល់អ្វីទាំងអស់ 4 ចូរប្រាប់ពួកគេថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូល ដូចតទៅ: «ធម្មតា…

យេរេមា 9

1 ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាក‌សពប្រជា‌ជនរបស់ខ្ញុំ។ ប្រជា‌ជនដែលពោរ‌ពេញដោយការកុហក 2 ប្រសិនបើមាននរណាឲ្យខ្ទមមួយ ដែលជាជម្រកសម្រាប់អ្នកដំណើរ នៅវាលរហោ‌ស្ថានមកខ្ញុំ នោះខ្ញុំនឹងបោះបង់ចោលប្រជា‌ជនរបស់ខ្ញុំ ខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេ ដ្បិតប្រជា‌ជននេះសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេក្បត់ព្រះ‌ជាម្ចាស់ទាំងអស់គ្នា។ 3 «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូ ដែលគេយឹតបម្រុងនឹងបាញ់។ គេមានអំណាចនៅក្នុងស្រុក មិនមែនដោយ‌សារសេចក្ដីពិតទេ តែមកពីការកុហក ពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នា ហើយពួកគេពុំស្គាល់យើងឡើយ» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 4 «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ ហើយមិនត្រូវទុកចិត្តបង‌ប្អូនរបស់ខ្លួនឡើយ ដ្បិតបង‌ប្អូនពូកែបោកប្រាស់គ្នាឯង ហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។ 5…

យេរេមា 10

ព្រះ‌ជាម្ចាស់ និងព្រះក្លែង‌ក្លាយ 1 ជន‌ជាតិអ៊ីស្រា‌អែលអើយ ចូរនាំគ្នាស្ដាប់សេចក្ដីដែល ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់អ្នករាល់គ្នា! 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «មិនត្រូវយកតម្រាប់តាមប្រជា‌ជាតិនានាឡើយ ហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ ផ្សេងៗនៅលើមេឃ ដូចប្រជា‌ជាតិទាំង‌ឡាយដែរ។ 3 ជំនឿសាសនារបស់សាសន៍នានា សុទ្ធតែឥតបានការ។ ពួកគេកាប់ដើមឈើពីក្នុងព្រៃ ហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប 4 រួចគេយកប្រាក់ និងមាសស្រោបពីលើ។ បន្ទាប់មក គេយកដែកគោល និងញញួរ មកដំភ្ជិតរូបនោះកុំឲ្យរង្គើ។ 5 ព្រះទាំងនោះមិនចេះនិយាយទេ គឺប្រៀបបាននឹងទីង‌មោងចាំចម្ការត្រសក់ ព្រះទាំងនោះមិនចេះដើរឡើយ ទៅណាមកណា ត្រូវតែមានអ្នកលីសែង។…