ម៉ាឡា‌គី 1

ព្រះ‌អម្ចាស់បានជ្រើសរើសជន‌ជាតិអ៊ីស្រា‌អែល 1 សេចក្ដីប្រកាស នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់ជន‌ជាតិអ៊ីស្រា‌អែល តាមរយៈលោកម៉ាឡា‌គី។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះ‌អង្គស្រឡាញ់យើងខ្ញុំ?”។ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង 3 គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ 4 ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជា‌ជនដែលព្រះ‌អម្ចាស់ខ្ញាល់រហូត”។…

ម៉ាឡា‌គី 2

ព្រះ‌បន្ទូលព្រមានពួកបូជា‌ចារ្យ 1 «ពួកបូជា‌ចារ្យអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: 2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរី‌រុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ 3 យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជ‌ពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ យញ្ញ‌បូជាក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។ 4 ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា…

ម៉ាឡា‌គី 3

1 ព្រះ‌អម្ចាស់នៃពិភពទាំងមូល មានព្រះ‌បន្ទូលថា៖ «យើងចាត់ទូតរបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ ព្រះ‌អម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះ‌វិហាររបស់ព្រះ‌អង្គ។ រីឯទូតនៃសម្ពន្ធ‌មេត្រី ដែលអ្នករាល់គ្នារង់‌ចាំ កំពុងតែមកហើយ»។ 2 ប៉ុន្តែ នៅថ្ងៃដែលព្រះ‌អង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះ‌អង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះ‌អង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀក‌បំពាក់។ 3 ព្រះ‌អង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះ‌អង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ព្រះ‌អង្គនឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ មកថ្វាយព្រះ‌អម្ចាស់ដោយចិត្តស្មោះត្រង់។…

ម៉ាឡា‌គី 4

1 ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោ‌សន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេស‌សល់អ្វីឡើយ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ នៃពិភពទាំងមូល។ 2 រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះ‌អាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះ‌ស្បើយផង។ អ្នករាល់គ្នានឹងមានសេរី‌ភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។ 3 នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ នៃពិភពទាំងមូល។…