ម៉ាថាយ 11

លោកយ៉ូហាន‌បាទីស្ដចាត់សិស្សទៅជួបព្រះ‌យេស៊ូ 1 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលផ្ដែ‌ផ្ដាំសិស្ស*ទាំងដប់‌ពីររូបចប់សព្វគ្រប់ហើយ ព្រះ‌អង្គយាងចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹង‌ល្អ*ដល់ប្រជា‌ជន នៅតាមភូមិនានា។ 2 ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំ‌ឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះ‌គ្រិស្ដ*បានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅទូលសួរព្រះ‌យេស៊ូថា៖ 3 «តើលោកជាព្រះ‌គ្រិស្ដដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់‌ចាំម្នាក់ផ្សេងទៀត?»។ 4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជម្រាបលោកយ៉ូហាននូវហេតុ‌ការណ៍ ដែលអ្នករាល់គ្នាបានឮ និងបានឃើញនេះទៅ 5 គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹង‌ល្អទៅប្រាប់ជនក្រីក្រ។ 6 អ្នកណាមិនរវាតចិត្តចេញពីជំនឿដោយ‌សារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។…

ម៉ាថាយ 12

ព្រះ‌យេស៊ូមានអំណាចលើក្រឹត្យ‌វិន័យថ្ងៃសប្ប័ទ 1 មានគ្រាមួយ ព្រះ‌យេស៊ូយាងកាត់វាលស្រែ នៅថ្ងៃសប្ប័ទ* សិស្ស*របស់ព្រះ‌អង្គឃ្លានពេក ក៏នាំគ្នាបូតកួរស្រូវមកបរិភោគ។ 2 ពួកខាងគណៈផារីស៊ី*ឃើញដូច្នោះ ទូលព្រះ‌អង្គថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើនៅថ្ងៃសប្ប័ទ!»។ 3 ព្រះ‌យេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរ មានអត្ថ‌បទមួយស្ដីអំពីការដែលព្រះ‌បាទដាវីឌ និងបរិពារបានប្រព្រឹត្តនៅពេលឃ្លាន 4 គឺស្ដេចយាងចូលទៅក្នុងដំណាក់របស់ព្រះ‌ជាម្ចាស់ ហើយយកនំប៉័ងដែលគេតាំងថ្វាយព្រះ‌ជាម្ចាស់ មកសោយជាមួយពួកបរិពារ។ តាមគម្ពីរ‌វិន័យ* មានតែពួកបូជា‌ចារ្យ*ប៉ុណ្ណោះ ដែលបរិភោគនំប៉័ងនេះបាន រីឯព្រះ‌រាជាគ្មានសិទ្ធិសោយទេ ហើយពួកបរិពារក៏គ្មានសិទ្ធិបរិភោគដែរ តើអ្នករាល់គ្នាធ្លាប់អានអត្ថ‌បទនោះឬទេ? 5 ម្យ៉ាងទៀត…

ម៉ាថាយ 13

ប្រស្នាអំពីគ្រាប់ពូជ 1 នៅគ្រានោះ ព្រះ‌យេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ។ 2 មានមហា‌ជនច្រើនកុះ‌ករ មកចោម‌រោមព្រះ‌អង្គ ព្រះ‌អង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្ដា‌ជនឈរនៅមាត់ច្រាំង។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ 4 ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដី។ គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6 លុះដល់ថ្ងៃក្ដៅឡើង ពន្លកទាំងនោះក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ 7 គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាក៏ដុះឡើង…

ម៉ាថាយ 14

ស្ដេចហេរ៉ូដសម្លាប់លោកយ៉ូហាន‌បាទីស្ដ 1 នៅគ្រានោះ ព្រះ‌បាទហេរ៉ូដ ជាស្ដេចអនុ‌រាជ* បានជ្រាបអំពីព្រះ‌កិត្តិនាមរបស់ព្រះ‌យេស៊ូ 2 ទ្រង់មានរាជ‌ឱង្ការទៅពួកបរិពារថា៖ «យ៉ូហាន‌បាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធា‌នុភាព សម្តែងការអស្ចារ្យយ៉ាងនេះ»។ 3 ព្រះ‌បាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំ‌ឃាំង ដោយទ្រង់ជឿតាមពាក្យព្រះ‌នាងហេរ៉ូ‌ឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីពជាអនុជ* 4 ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះ‌ករុណាគ្មានសិទ្ធិយកព្រះ‌នាងមកធ្វើជាមហេសីឡើយ»។ 5 ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដា‌ជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។ 6 នៅថ្ងៃបុណ្យខួបចម្រើនព្រះ‌ជន្មរបស់ព្រះ‌បាទហេរ៉ូដ បុត្រីរបស់ព្រះ‌នាងហេរ៉ូ‌ឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តយ៉ាងខ្លាំង 7 រហូតដល់ស្បថ‌ស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានឲ្យទាំងអស់។…

ម៉ាថាយ 15

ពួកខាងគណៈផារីស៊ី និងទំនៀម‌ទម្លាប់ 1 មានពួកខាងគណៈផារីស៊ី និងពួកអាចារ្យពីក្រុងយេរូ‌សាឡឹម ចូលមកគាល់ព្រះ‌យេស៊ូហើយទូលថា៖ 2 «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀម‌ទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលតបទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្តល្មើសនឹងបទ‌បញ្ជារបស់ព្រះ‌ជាម្ចាស់ ទៅកាន់តាមទំនៀម‌ទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ? 4 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា:“ចូរគោរពមាតា‌បិតារបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាមាតា‌បិតារបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។ 5 រីឯអ្នករាល់គ្នាវិញ បែរជាពោលថា: បើអ្នកណានិយាយទៅឪពុកម្ដាយថា “អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្ដាយនោះ ខ្ញុំបានទុកថ្វាយព្រះ‌ជាម្ចាស់រួចទៅហើយ” 6 អ្នកនោះមិនបាច់គោរពឪពុកម្ដាយទេ។ ត្រង់ហ្នឹងហើយ ដែលអ្នករាល់គ្នាបំបាត់តម្លៃព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ ទៅប្រព្រឹត្តតាមទំនៀម‌ទម្លាប់របស់អ្នករាល់គ្នាវិញ!។…

ម៉ាថាយ 16

ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូ‌ស៊ីចង់ឃើញការអស្ចារ្យ ទុកជាទីសម្គាល់ 1 ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូ‌ស៊ី នាំគ្នាចូលមកគាល់ព្រះ‌យេស៊ូ ក្នុងគោលបំណងចាប់កំហុសព្រះ‌អង្គ។ គេសុំឲ្យព្រះ‌អង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះ‌អង្គបានទទួលអំណាចពីព្រះ‌ជាម្ចាស់មក។ 2 ប៉ុន្តែ ព្រះ‌អង្គមានព្រះ‌បន្ទូលតបទៅគេថា៖ «[នៅពេលថ្ងៃលិច កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃពណ៌ក្រហមអ្នករាល់គ្នាតែងពោលថា ស្អែកថ្ងៃល្អហើយ។ 3 នៅពេលព្រឹកព្រហាម កាលណាអ្នករាល់គ្នាឃើញផ្ទៃមេឃខ្មៅដាស អ្នករាល់គ្នាតែងពោលថា ថ្ងៃនេះភ្លៀងហើយ។ អ្នករាល់គ្នាយល់ហេតុ‌ការណ៍ផ្សេងៗនៅលើមេឃបាន តែអ្នករាល់គ្នាមិនយល់ទីសម្គាល់នាសម័យនេះសោះ!] 4 មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះ‌ជាម្ចាស់ផង គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះ‌អង្គមិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ»។…

ម៉ាថាយ 17

សិរី‌រុងរឿងរបស់ព្រះ‌យេស៊ូ 1 ប្រាំមួយថ្ងៃក្រោយមក ព្រះ‌យេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ឡើងទៅលើភ្នំ ដាច់ឡែកពីគេ។ 2 ពេលនោះ ព្រះ‌អង្គប្រែជាមានទ្រង់‌ទ្រាយប្លែកពីមុន នៅមុខសិស្ស*ទាំងបី គឺព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃ ហើយព្រះ‌ពស្ដ្ររបស់ព្រះ‌អង្គត្រឡប់ជាមានពណ៌សដូចពន្លឺ។ 3 សិស្សទាំងបីបានឃើញលោកម៉ូសេ* និងព្យាការី*អេលីយ៉ាសន្ទនាជាមួយព្រះ‌យេស៊ូ។ 4 លោកពេត្រុសទូលព្រះ‌អង្គថា៖ «ព្រះ‌អម្ចាស់! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ បើព្រះ‌អង្គសព្វព្រះ‌ហឫទ័យ ទូលបង្គំនឹងសង់ជម្រកបី គឺមួយសម្រាប់ព្រះ‌អង្គ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់ព្យាការីអេលីយ៉ា»។ 5 កាលលោកពេត្រុសកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពក*ដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានព្រះ‌សូរសៀងបន្លឺពីក្នុងពពកមកថា៖…

ម៉ាថាយ 18

អ្នកធំជាងគេ 1 ពេលនោះ សិស្សនាំគ្នាចូលមកគាល់ព្រះ‌យេស៊ូ ហើយទូលថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*?»។ 2 ព្រះ‌អង្គហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស 3 រួចមានព្រះ‌បន្ទូលថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*បានឡើយ។ 4 អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងព្រះ‌រាជ្យនៃស្ថានបរម‌សុខ។ 5 អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។ កុំនាំអ្នកដទៃប្រព្រឹត្តអំពើបាប 6 «អ្នកណានាំអ្នកតូច‌តាចម្នាក់ ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះ ឲ្យប្រព្រឹត្តអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់! 7…

ម៉ាថាយ 19

ព្រះដំបូន្មានអំពីរឿងលែង‌លះប្ដីប្រពន្ធ 1 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលទាំងនេះចប់សព្វគ្រប់ហើយ ទ្រង់ក៏ចាកចេញពីស្រុកកាលី‌ឡេ យាងឆ្ពោះទៅត្រើយខាងនាយទន្លេយ័រដាន់ក្នុងស្រុកយូដា។ 2 មហា‌ជនច្រើនកុះ‌ករនាំគ្នាមកតាមព្រះ‌អង្គ ព្រះ‌អង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។ 3 មានពួកខាងគណៈផារីស៊ី*ចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បង‌លមើលព្រះ‌អង្គថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ 4 ព្រះ‌អង្គមានព្រះ‌បន្ទូលតបថា៖ «អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថាកាលដើមដំបូង ព្រះ‌អាទិករ*បានបង្កើតមនុស្សមកជាបុរស ជាស្ត្រី 5 រួចព្រះ‌អង្គមានព្រះ‌បន្ទូលថា:“ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ 6 គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូ‌ស្រករ ដែលព្រះ‌ជាម្ចាស់បានផ្សំ‌ផ្គុំនោះឡើយ»។ 7 ពួកគេទូលសួរព្រះ‌អង្គថា៖…

ម៉ាថាយ 20

ប្រស្នាអំពីកម្មករចម្ការទំពាំង‌បាយជូរ 1 «ព្រះ‌រាជ្យនៃស្ថានបរម‌សុខ*ប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំង‌បាយជូររបស់គាត់។ 2 គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួង*ក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ 3 ប្រមាណជាម៉ោងប្រាំ‌បួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ 4 គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ 5 អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់‌ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ 6 ប្រមាណជាម៉ោងប្រាំល្ងាច គាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?”…