ម៉ាកុស 11

ព្រះ‌យេស៊ូយាងចូលក្រុងយេរូ‌សាឡឹម 1 ព្រះ‌យេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូ‌សាឡឹមហើយ។ លុះមកដល់ជិតភូមិបេត‌ផាសេ និងភូមិបេថា‌នី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះ‌អង្គចាត់សិស្សពីររូបឲ្យទៅមុន ដោយមានព្រះ‌បន្ទូលថា៖ 2 «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ 3 ប្រសិនបើមានគេសួរថា“ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះ‌អម្ចាស់ត្រូវការវា តែព្រះ‌អង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។ 4 សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ 5 មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ 6…

ម៉ាកុស 12

ប្រស្នាអំពីអ្នកថែ‌រក្សាចម្ការទំពាំង‌បាយជូរ 1 បន្ទាប់មក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំង‌បាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំ‌វិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំង‌បាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែ‌ទាំ រួចចេញដំណើរពីស្រុកនោះទៅ។ 2 លុះដល់ទំពាំង‌បាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ 3 គេនាំគ្នាចាប់អ្នកបម្រើនោះវាយ‌ដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ 4 ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។ 5 ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយ‌ដំ…

ម៉ាកុស 13

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីការបំផ្លាញព្រះ‌វិហារ* 1 ពេលព្រះ‌យេស៊ូយាងចេញពីព្រះ‌វិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះ‌អង្គថា៖ «ព្រះ‌គ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេស‌វិសាលបំផុត»។ 2 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹម‌ស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ហេតុ‌ការណ៍នៅគ្រាចុងក្រោយ 3 ព្រះ‌អង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះ‌វិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះ‌អង្គដាច់ឡែកពីគេថា៖ 4 «សូមព្រះ‌គ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុ‌ការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិ‌ការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ 5 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ…

ម៉ាកុស 14

ការឃុប‌ឃិតចាប់ព្រះ‌យេស៊ូ 1 នៅពីរថ្ងៃមុនបុណ្យចម្លង* និងបុណ្យនំប៉័ងឥតមេ* ក្រុមនាយកបូជា‌ចារ្យ* និងពួកអាចារ្យ* នាំគ្នារកមធ្យោ‌បាយ ដើម្បីចាប់ព្រះ‌យេស៊ូដោយកល‌ល្បិចយកទៅធ្វើគុត។ 2 ប៉ុន្តែ គេនិយាយគ្នាថា៖ «កុំចាប់ក្នុងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជា‌ជន»។ ស្ត្រីម្នាក់ចាក់ប្រេងលើសិរសាព្រះ‌យេស៊ូ 3 ព្រះ‌យេស៊ូគង់នៅភូមិបេថា‌នី ក្នុងផ្ទះបុរសម្នាក់ឈ្មោះស៊ីម៉ូនជាមនុស្សឃ្លង់។ ពេលព្រះ‌អង្គកំពុងសោយព្រះ‌ស្ងោយ មានស្ត្រីម្នាក់ចូលមក ទាំងកាន់ដបថ្មកែវផង។ នៅក្នុងដបនោះមានប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើស‌លប់។ នាងបំបែកដបថ្មកែវ ហើយចាក់ប្រេងក្រអូបលើព្រះ‌សិរសារបស់ព្រះ‌យេស៊ូ។ 4 មានអ្នកខ្លះនៅទីនោះ ទាស់ចិត្តយ៉ាងខ្លាំង គេនិយាយគ្នាថា៖ «ម្ដេចក៏ខ្ជះ‌ខ្ជាយប្រេងក្រអូបដូច្នេះ! 5 បើយកប្រេងនេះទៅលក់…

ម៉ាកុស 15

ព្រះ‌យេស៊ូនៅមុខលោកពីឡាត 1 លុះព្រលឹមឡើង ពួកនាយកបូជា‌ចារ្យ*ប្រជុំគ្នាជាមួយពួកព្រឹទ្ធា‌ចារ្យ* ពួកអាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល។ គេបានចងព្រះ‌យេស៊ូ ហើយបញ្ជូនព្រះ‌អង្គទៅលោកពីឡាត។ 2 លោកពីឡាតសួរព្រះ‌អង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។ 3 ពួកនាយកបូជា‌ចារ្យបានយករឿងជាច្រើន មកចោទប្រកាន់ព្រះ‌យេស៊ូ។ 4 លោកពីឡាតសួរព្រះ‌អង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។ 5 ព្រះ‌យេស៊ូពុំបានឆ្លើយតបទៀតឡើយ ជាហេតុនាំឲ្យលោកពីឡាតងឿង‌ឆ្ងល់ជាខ្លាំង។ លោកពីឡាតកាត់ទោសប្រហារជីវិតព្រះ‌យេស៊ូ 6 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់ តាមពាក្យសុំរបស់បណ្ដា‌ជន។…

ម៉ាកុស 16

ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ 1 លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូ‌មេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះ‌សពព្រះ‌យេស៊ូ។ 2 ព្រលឹមឡើងថ្ងៃអាទិត្យ នាងនាំគ្នាធ្វើដំណើរទៅកាន់ផ្នូរ នៅពេលថ្ងៃរះ។ 3 ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ 4 ពេលស្ត្រីទាំងនោះងើបមុខឡើង ក៏ឃើញថ្មបានរមៀលចេញរួចស្រេចទៅហើយ ថ្មនោះមានទំហំធំណាស់។ 5 នាងចូលទៅក្នុងផ្នូរ ឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀក‌បំពាក់ពណ៌ស ពួកនាងភ័យស្រឡាំង‌កាំង។ 6 អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំង‌កាំងធ្វើអ្វី! នាងនាំគ្នាមករកព្រះ‌យេស៊ូ ជាអ្នកភូមិណាសា‌រ៉ែតដែលគេបានឆ្កាង តែព្រះ‌ជាម្ចាស់បានប្រោសព្រះ‌អង្គឲ្យមានព្រះ‌ជន្មរស់ឡើងវិញហើយ…