ភីលេ‌ម៉ូន 1

សេចក្ដីផ្ដើម 1 ខ្ញុំ ប៉ូល នៅជាប់ឃុំ‌ឃាំង ព្រោះតែព្រះ‌គ្រិស្ដ‌យេស៊ូ ព្រមទាំងធីម៉ូថេជាបង‌ប្អូន សូមជម្រាបមកលោកភីលេ‌ម៉ូនជាទីស្រឡាញ់ ដែលរួមការ‌ងារជាមួយយើង 2 សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើ‌ឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុម‌ជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។ 3 សូមព្រះ‌ជា‌ម្ចាស់ជាព្រះ‌បិតារបស់យើង និងព្រះ‌យេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះ‌គុណ និងសេចក្ដីសុខ‌សាន្តដល់បង‌ប្អូន។ សេចក្ដីស្រឡាញ់ និងជំនឿរបស់លោកភីលេ‌ម៉ូន 4 រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះ‌គុណព្រះ‌ជា‌ម្ចាស់របស់ខ្ញុំជា‌និច្ច 5 ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូនចំពោះព្រះ‌អម្ចាស់យេស៊ូ និងចំពោះប្រជា‌ជនដ៏‌វិសុទ្ធទាំងអស់។ 6…