ភីលីព 1
សេចក្ដីផ្ដើម 1 យើងខ្ញុំ ប៉ូល និងធីម៉ូថេជាអ្នកបម្រើរបស់ព្រះគ្រិស្ដ*យេស៊ូ សូមជម្រាបមកប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ដែលរួមជាមួយព្រះគ្រិស្ដយេស៊ូនៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយ សូមជ្រាប។ 2 សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។ ពាក្យអរព្រះគុណ និងពាក្យទូលអង្វរ 3 ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច 4 គឺគ្រប់ពេល ខ្ញុំទូលអង្វរព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូលអង្វរដោយចិត្តរីករាយជាដរាប 5 ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូង រហូតមកទល់សព្វថ្ងៃ។ 6 ខ្ញុំជឿជាក់ថា…