បរិទេវ 1

សំណោកអំពីក្រុងយេរូ‌សាឡឹម 1 ម្ដេចក៏ក្រុងដែលធ្លាប់តែមាន ប្រជា‌ជនច្រើនកុះ‌ករ បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ! ក្រុងដ៏រុងរឿងក្នុងចំណោមប្រជា‌ជាតិនានា ក្រុងដែលជាម្ចាស់‌ក្សត្រីលើអាណា‌ខេត្តនានា ធ្លាក់ខ្លួនទៅជាទាសី! 2 នៅពេលយប់ នាងយំឥតស្រាក‌ស្រាន្ត ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។ ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន គ្មាននរណាម្នាក់សម្រាលទុក្ខនាងឡើយ មិត្ត‌ភក្ដិរបស់នាងនាំគ្នាក្បត់នាង ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។ 3 កុល‌សម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី នាងតែល‌តោលនៅក្នុងចំណោម ប្រជា‌ជាតិទាំង‌ឡាយ រកកន្លែងស្នាក់អាស្រ័យពុំបាន។ ខ្មាំងសត្រូវឡោម‌ព័ទ្ធនាង ធ្វើឲ្យនាងរកច្រកចេញពុំរួច។ 4 ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ ដ្បិតគ្មាននរណាឡើងទៅ ប្រារព្ធពិធីបុណ្យទៀតទេ។ ទ្វារក្រុងបាក់បែកអស់…

បរិទេវ 2

ព្រះ‌អម្ចាស់ដាក់ទោសក្រុងយេរូ‌សាឡឹម 1 ម្ដេចក៏ព្រះ‌អម្ចាស់ទ្រង់ ព្រះ‌ពិរោធខ្លាំងដូច្នេះ! ព្រះ‌អង្គធ្វើឲ្យពពកអាប់‌អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះ‌អង្គធ្វើឲ្យភាពថ្កុំ‌ថ្កើងរបស់អ៊ីស្រា‌អែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះ‌ពិរោធ ព្រះ‌អង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះ‌បាទារបស់ព្រះ‌អង្គទេ។ 2 ព្រះ‌អម្ចាស់បានកម្ទេចទីលំ‌នៅទាំងប៉ុន្មាន របស់លោកយ៉ាកុប ដោយឥតត្រាប្រណី។ ក្នុងពេលព្រះ‌អង្គក្រេវ‌ក្រោធ ព្រះ‌អង្គរំលំកំពែងក្រុងរបស់ស្រុកយូដា។ ព្រះ‌អង្គបានបន្ទាបបន្ថោកនគរ និងមេដឹកនាំរបស់នគរនេះ។ 3 ក្នុងពេលព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង ព្រះ‌អង្គបានបំបាក់កម្លាំងរបស់អ៊ីស្រា‌អែល ព្រះ‌អង្គលែងជួយពួកគេ ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។ ព្រះ‌អង្គបានធ្វើឲ្យភ្លើងឆាប‌ឆេះគ្រប់ទិស‌ទី នៅក្នុងស្រុករបស់លោកយ៉ាកុប។ 4 ព្រះ‌អង្គយឹតធ្នូដូចគូសត្រូវ ព្រះ‌អង្គលើកព្រះ‌ហស្ដប្រហារដូចបច្ចា‌មិត្ត…

បរិទេវ 3

ត្រូវតែមានសង្ឃឹមជា‌និច្ច! 1 ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា នៅគ្រាដែលព្រះ‌ជាម្ចាស់ ទ្រង់ព្រះ‌ពិរោធ។ 2 ព្រះ‌អង្គបណ្ដើរខ្ញុំ ហើយនាំខ្ញុំទៅនៅក្នុងទីងងឹត គឺមិនមែនក្នុងពន្លឺឡើយ។ 3 ជារៀងរាល់ថ្ងៃ ព្រះ‌អង្គលើកព្រះ‌ហស្ដ វាយខ្ញុំ ហើយវាយទៀត។ 4 ព្រះ‌អង្គវាយខ្ញុំដាច់សាច់ដាច់ស្បែក ព្រះ‌អង្គវាយបំបាក់ឆ្អឹងរបស់ខ្ញុំ។ 5 ព្រះ‌អង្គយកការឈឺចាប់ និងទុក្ខវេទនា មករុំព័ទ្ធជុំ‌វិញខ្ញុំ។ 6 ព្រះ‌អង្គទុកឲ្យខ្ញុំរស់នៅក្នុងទីងងឹត ដូចអស់អ្នកដែលស្លាប់តាំងពីយូរមកហើយ។ 7 ព្រះ‌អង្គចងខ្ញុំជាប់នឹងជញ្ជាំង ដើម្បីកុំឲ្យខ្ញុំចេញរួច ព្រះ‌អង្គយកច្រវាក់ដ៏ធ្ងន់មកចងខ្ញុំ។ 8 ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ…

បរិទេវ 4

ទុក្ខវេទនារបស់អ្នកក្រុងយេរូ‌សាឡឹម 1 ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ! ថ្មព្រះ‌វិហារនៅរប៉ាត់‌រប៉ាយគ្រប់ទីកន្លែង តាមដងផ្លូវទាំងអស់! 2 ប្រជា‌ជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់ គឺមានតម្លៃដូចមាស។ ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា ក្អមដីដែលជាស្នា‌ដៃរបស់ជាងស្មូនដូច្នេះ! 3 សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ រីឯប្រជា‌ជនរបស់ខ្ញុំវិញ គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន ដូចសត្វអូទ្រុស នៅវាលរហោ‌ស្ថាន។ 4 កូនតូចៗរបស់គេស្រេកទឹកខះក ក្មេងៗនាំគ្នាយំទាររកបាយ តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។ 5 អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។ 6 ប្រជា‌ជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង…

បរិទេវ 5

ពាក្យទូល‌អង្វរសូមព្រះ‌អម្ចាស់អាណិតមេត្តា 1 ព្រះ‌អម្ចាស់អើយ សូមនឹកដល់ ហេតុ‌ការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមទតមើលចុះ តើគេត្មះ‌តិះ‌ដៀលយើងខ្ញុំដល់កម្រិតណា! 2 ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ជនដទៃ។ 3 យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រា គ្មានឪពុក ម្ដាយយើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។ 4 យើងខ្ញុំត្រូវបង់ប្រាក់ ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ ហើយត្រូវបង់ប្រាក់ ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។ 5 ពួកអ្នកដែលតាមប្រហារយើងខ្ញុំ ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជា‌និច្ច យើងខ្ញុំអស់កម្លាំង តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។ 6 យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។…