បទចម្រៀង 1
1 នេះជាបទចម្រៀងដ៏ពីរោះជាងគេបំផុត តែងឡើងដោយព្រះបាទសាឡូម៉ូន។ 2 សូមបងថើបអូនឲ្យអស់ចិត្តមក ដ្បិតសេចក្ដីស្រឡាញ់របស់បង វិសេសជាងស្រាទំពាំងបាយជូរទៅទៀត។ 3 ក្លិនរបស់បងក្រអូបណាស់ ហើយនាមរបស់បងក៏សាយក្លិនក្រអូបដែរ។ ហេតុនេះហើយបានជាស្ត្រីក្រមុំទាំងឡាយ នាំគ្នាស្រឡាញ់បង។ 4 សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។ 5 ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចពន្លានៅស្រុកកេដារ និងដូចកំរាលព្រំរបស់ព្រះបាទសាឡូម៉ូន។ 6 កុំមើលងាយខ្ញុំ…