នេហេ‌មា 1

លោកនេហេ‌មាទូល‌អង្វរឲ្យជន‌ជាតិយូដា 1 នេះជាពាក្យរបស់លោកនេហេ‌មា ជាកូនលោកហាកា‌លា។ នៅខែមិគសិរ ក្នុងឆ្នាំទីម្ភៃនៃរជ្ជ‌កាលព្រះ‌ចៅអើថា‌ស៊ើកសេស គឺពេលដែលខ្ញុំស្ថិតនៅក្រុងស៊ូសាន ជាបុរីរបស់ស្ដេច 2 មានបង‌ប្អូនខ្ញុំម្នាក់ឈ្មោះហាណា‌នី រួមជាមួយអ្នកខ្លះទៀត ធ្វើដំណើរពីស្រុកយូដាមកដល់ទីនោះ។ ខ្ញុំបានសួរដំណឹងពួកគេស្ដីអំពីជន‌ជាតិយូដាដែលនៅសេស‌សល់ គឺពួកអ្នកដែលជាប់ជាឈ្លើយ ហើយត្រឡប់ទៅស្រុកវិញ រួចខ្ញុំក៏បានសួរដំណឹងអំពីក្រុងយេរូ‌សាឡឹមដែរ។ 3 អ្នកទាំងនោះតបមកខ្ញុំវិញថា អស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលទៅស្រុកវិញ រស់នៅក្នុងអាណា‌ខេត្តយូដា ដោយរងទុក្ខវេទនា និងអាម៉ាស់មុខជាខ្លាំង។ រីឯកំពែងក្រុងយេរូ‌សាឡឹមក៏បាក់បែក ហើយទ្វារក្រុងត្រូវគេដុតកម្ទេចដែរ។ 4 ពេលខ្ញុំឮពាក្យទាំងនោះ ខ្ញុំអង្គុយចុះ ហើយយំសោក ព្រមទាំងកាន់ទុក្ខអស់រយៈពេលជាច្រើនថ្ងៃ។…

នេហេ‌មា 2

លោកនេហេមាធ្វើដំណើរទៅទីក្រុងយេរូ‌សាឡឹម 1 នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជ‌កាលព្រះចៅអើថា‌ស៊ើកសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះ‌ស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀម‌ក្រំបែបនេះ នៅចំពោះព្រះ‌ភ័ក្ត្រស្ដេចឡើយ។ 2 ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀម‌ក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ 3 ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឲ្យព្រះ‌ករុណាមានព្រះ‌ជន្មគង់នៅជាដរាបតរៀងទៅ! តើមិនឲ្យទូលបង្គំមានទឹកមុខក្រៀម‌ក្រំដូចម្ដេចបាន បើក្រុងដែលមានផ្នូរបុព្វបុរសរបស់ទូលបង្គំ នៅបាក់បែក រីឯទ្វារក្រុង ក៏ត្រូវភ្លើងឆេះអស់ទៅហើយ»។ 4 ព្រះចៅអធិរាជមានរាជ‌ឱង្ការមកខ្ញុំថា៖ «តើលោកចង់សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរម‌សុខ 5 រួចខ្ញុំទូលស្ដេចវិញថា៖…

នេហេ‌មា 3

ការបែងចែកសំណង់ក្រុងយេរូ‌សាឡឹម 1 នៅគ្រានោះ លោកអេលីយ៉ាស៊ីប ជាមហា‌បូជា‌ចារ្យ បានក្រោកឡើងជាមួយបូជា‌ចារ្យឯទៀតៗ ដែលជាបង‌ប្អូនរបស់លោក ហើយនាំគ្នាសង់ទ្វារចៀមឡើង។ ពួកគេបានធ្វើពិធីញែកទ្វារនោះ ជាសក្ការៈនៅពេលដាក់សន្លឹកទ្វារ ពួកគេក៏ធ្វើពិធីញែកកំពែងក្រុងត្រង់នោះជាសក្ការៈ ចាប់ពីប៉មហាមេ‌អារហូតដល់ប៉មហាណា‌នាលដែរ។ 2 នៅក្បែរពួកលោក មានអ្នកក្រុងយេរីខូនាំគ្នាសង់មួយផ្នែកទៀត ហើយបន្ទាប់មក មានលោកសាគើរ ជាកូនរបស់លោកអ៊ីមរី។ 3 កូនចៅរបស់លោកសេណា‌អានាំគ្នាសង់ទ្វារមច្ឆា។ ពួកគេបានដាក់ធ្នឹមខ្លោងទ្វារ និងសន្លឹកទ្វារ ព្រមទាំងគន្លឹះ និងរនុកទៀតផង។ 4 នៅក្បែរពួកគេមានលោកម្រេម៉ូត ជាកូនរបស់លោកអ៊ូរី‌យ៉ា និងជាចៅរបស់លោកហាកូស ជាអ្នកជួស‌ជុល។ នៅក្បែរនោះ…

នេហេ‌មា 4

បច្ចា‌មិត្តរបស់ជន‌ជាតិយូដាចង់បញ្ឈប់ការជួស‌ជុល 1 ពេលលោកសាន់បា‌ឡាត់ទទួលដំណឹងថា ពួកយើងជួស‌ជុលកំពែងក្រុងឡើងវិញដូច្នេះ គាត់ខឹងមួ‌ម៉ៅជាខ្លាំង។ គាត់ចំអកឲ្យជន‌ជាតិយូដា 2 ដោយពោលនៅមុខបង‌ប្អូនរបស់គាត់ និងពួកទាហានពីស្រុកសាម៉ារីថា៖ «តើពួកយូដាដ៏ទន់ខ្សោយនេះនាំគ្នាធ្វើអ្វី? ពួកគេស្មានថាខ្លួនអាចសង់កំពែងនេះ ហើយធ្វើយញ្ញ‌បូជាថ្វាយព្រះរបស់ខ្លួនកើតឬ? ពួកគេបង្ហើយសំណង់នៅថ្ងៃនេះកើតឬ? ពួកគេអាចលើកថ្មចេញពីគំនរឥដ្ឋ និងចេញពីផេះ មកដាក់គរលើគ្នាវិញកើតឬ?»។ 3 លោកថូប៊ី‌យ៉ា ជាជន‌ជាតិអាំម៉ូន ដែលនៅក្បែរនោះ ពោលឡើងថា៖ «ទុកឲ្យពួកគេសង់ទៅ! ពេលណាកញ្ជ្រោងឡើងពីលើ នោះកំពែងថ្មមុខជារលំមិនខាន!»។ 4 «ឱព្រះនៃយើងខ្ញុំអើយ សូមព្រះ‌សណ្ដាប់ចុះ ពួកគេមើល‌ងាយយើងខ្ញុំខ្លាំងណាស់! សូមឲ្យពាក្យប្រមាថមាក់‌ងាយទាំងនេះធ្លាក់ទៅលើពួកគេវិញ! សូមឲ្យខ្មាំងសត្រូវរឹបអូសយកទ្រព្យ‌សម្បត្តិរបស់ពួកគេ…

នេហេ‌មា 5

លោកនេហេមារកយុត្តិធម៌ឲ្យប្រជា‌ជនដែលត្រូវអ្នកធំជិះ‌ជាន់ 1 នៅពេលនោះ មានប្រជា‌ជនយូដាទាំងប្រុស ទាំងស្រី នាំគ្នារអ៊ូ‌រទាំទាស់នឹងបង‌ប្អូនរួមជាតិរបស់ខ្លួនមួយចំនួន។ 2 អ្នកខ្លះពោលថា៖ «យើងខ្ញុំ និងកូនប្រុស កូនស្រីរបស់យើងខ្ញុំមានគ្នាច្រើនណាស់ យើងខ្ញុំចង់បានស្រូវមកទទួលទាន ដើម្បីចិញ្ចឹមជីវិត»។ 3 អ្នកខ្លះពោលថា៖ «នៅពេលអត់ឃ្លាន យើងខ្ញុំបញ្ចាំដីស្រែចម្ការទំពាំង‌បាយជូរ និងផ្ទះសំបែង»។ 4 អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំង‌បាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធថ្វាយស្ដេច។ 5 សាច់ឈាមរបស់យើងខ្ញុំមិនខុសពីសាច់ឈាមបង‌ប្អូនរបស់យើងខ្ញុំទេ កូនប្រុសរបស់យើងខ្ញុំក៏មិនខុសពីកូនប្រុសរបស់គេដែរ ប៉ុន្តែ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ។ កូនស្រីរបស់យើងខ្ញុំជាច្រើននាក់លក់ខ្លួនទៅឲ្យគេ…

នេហេ‌មា 6

ខ្មាំងសត្រូវយាយីសាជាថ្មី 1 ពេលលោកសាន់បា‌ឡាត់ លោកថូប៊ី‌យ៉ា លោកកេសែម ជាជន‌ជាតិអារ៉ាប់ ព្រមទាំងខ្មាំងសត្រូវឯទៀតៗ ទទួលដំណឹងថា ខ្ញុំបានសង់កំពែងក្រុងយេរូ‌សាឡឹមឡើងវិញ រីឯកន្លែងបាក់បែកក៏បានជួស‌ជុលហើយ – នៅគ្រានោះ ខ្ញុំពុំទាន់បានដាក់សន្លឹកទ្វារក្រុងនៅឡើយ – 2 លោកសាន់បា‌ឡាត់ និងលោកកេសែម ក៏ចាត់គេឲ្យមកប្រាប់ខ្ញុំថា៖ «សូមអញ្ជើញមកពិភាក្សាគ្នានៅកេភី‌រីម ក្នុងជ្រលងភ្នំអូណូ»។ អ្នកទាំងនោះឃុប‌ឃិតគ្នាប៉ុន‌ប៉ងធ្វើបាបខ្ញុំ។ 3 ខ្ញុំចាត់អ្នកនាំសារឲ្យយកចម្លើយទៅប្រាប់ពួកគេវិញថា៖ «ខ្ញុំមានកិច្ចការដ៏ច្រើនដែលត្រូវធ្វើ ខ្ញុំមិនអាចចុះមកជួបអស់លោកបានទេ។ ប្រសិនបើខ្ញុំចុះមកជួបអស់លោក ការ‌ងារមុខជាត្រូវផ្អាកពុំ‌ខាន»។ 4 ពួកគេចាត់មនុស្សឲ្យនាំពាក្យដដែលនេះ មកប្រាប់ខ្ញុំដល់ទៅបួនដង…

នេហេ‌មា 7

ជំរឿនប្រជា‌ជនយូដាដែលវិលត្រឡប់មកស្រុកវិញ 1 នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងឲ្យមានអ្នកយាមទ្វារ អ្នកចម្រៀង និងពួកលេវីឡើងវិញ។ 2 ខ្ញុំបានចាត់តាំងមនុស្សពីរនាក់ឲ្យគ្រប់‌គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណា‌នា ជាមេបញ្ជា‌ការបន្ទាយក្រុងយេរូ‌សាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះ‌ជាម្ចាស់ជាងគេទាំងអស់។ 3 ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូ‌សាឡឹមមុនពេលព្រះ‌អាទិត្យបញ្ចេញកម្ដៅឡើយ ហើយនៅពេលល្ងាចត្រូវឲ្យគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូ‌សាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។ 4 យេរូ‌សាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជា‌ជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។ 5 ព្រះរបស់ខ្ញុំបានបណ្ដាលចិត្តខ្ញុំឲ្យប្រមូលពួកអភិជន ពួកអ្នកគ្រប់‌គ្រង…

នេហេ‌មា 8

លោកអែសរ៉ាអានក្រឹត្យ‌វិន័យ 1 លុះដល់ខែទីប្រាំ‌ពីរ ជន‌ជាតិអ៊ីស្រា‌អែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួប‌ជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជា‌ចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរ‌វិន័យរបស់លោកម៉ូសេ គឺក្រឹត្យ‌វិន័យដែលព្រះ‌អម្ចាស់ប្រទានមកឲ្យជន‌ជាតិអ៊ីស្រា‌អែលកាន់តាម។ 2 លោកបូជា‌ចារ្យអែសរ៉ាក៏យកក្រឹត្យ‌វិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជា‌ជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំ‌ពីរ។ 3 តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគម្ពីរ‌វិន័យនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជា‌ជនស្ដាប់ គឺប្រជា‌ជនទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជា‌ជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានក្រឹត្យ‌វិន័យ។ 4 លោកអែសរ៉ា…

នេហេ‌មា 9

ប្រជា‌ជនតមអាហារ និងសារភាពអំពើបាបរបស់ខ្លួន 1 នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជន‌ជាតិអ៊ីស្រា‌អែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួប‌ជុំគ្នាធ្វើពិធីតមអាហារ។ 2 អស់អ្នកដែលជាពូជ‌ពង្សអ៊ីស្រា‌អែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ 3 បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរ‌វិន័យរបស់ព្រះ‌អម្ចាស់ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ។ 4 លោកយេសួរ លោកបានី លោកកាឌ‌មាល លោកសេបា‌នា លោកប៊ូននី លោកសេរេ‌ប៊ីយ៉ា លោកបានី និងលោកកេណា‌នី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី…

នេហេ‌មា 10

1 នៅក្នុងឯក‌សារដែលបិទត្រានោះ មានចុះហត្ថ‌លេខាដូចតទៅ: លោកនេហេមាជាអភិបាលអាណា‌ខេត្ត និងជាកូនរបស់លោកហាកា‌លា ជាចៅរបស់លោកសេដេ‌គា 2 លោកសេរ៉ាយ៉ា លោកអសា‌រា លោកយេរេមា 3 លោកផាស‌ហ៊ើរ លោកអម៉ា‌រា លោកម៉ាល់‌គា 4 លោកហាធូស លោកសេបា‌នា លោកម៉ាលូក 5 លោកហារីម លោកម្រេម៉ូត លោកអូបា‌ឌា 6 លោកដានី‌យ៉ែល លោកគីនេ‌ថោន លោកបារូក 7 លោកមស៊ូ‌ឡាម លោកអប៊ី‌យ៉ា លោកមីយ៉ា‌មីន…