និក្ខមនំ 11

ការប្រកាសអំពីគ្រោះកាចចុងក្រោយ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងនាំគ្រោះកាចមួយទៀត ជាគ្រោះកាចចុងក្រោយ មកប្រហារស្ដេចផារ៉ោន និងស្រុកអេស៊ីប។ លើកនេះ ស្ដេចពិតជាបើកឲ្យអ្នករាល់គ្នាចេញទៅពុំ‌ខាន។ ស្ដេចមិនត្រឹមតែបើកឲ្យអ្នករាល់គ្នាទៅតែប៉ុណ្ណោះទេ គឺថែមទាំងដេញអ្នករាល់គ្នាឲ្យទៅរហូត។ 2 ចូរប្រាប់កូនចៅអ៊ីស្រា‌អែលទាំងប្រុសទាំងស្រី ឲ្យសុំរបស់របរជាមាសជាប្រាក់ពីអ្នកជិតខាង»។ 3 ព្រះ‌អម្ចាស់ធ្វើឲ្យជន‌ជាតិអេស៊ីបស្រឡាញ់រាប់អានជន‌ជាតិអ៊ីស្រា‌អែល។ ម្យ៉ាងទៀត ពួកនាម៉ឺនមន្ត្រីរបស់ស្ដេចផារ៉ោន និងប្រជា‌ជននៅស្រុកអេស៊ីប នាំគ្នាគោរពលោកម៉ូសេយ៉ាងខ្លាំង។ 4 លោកម៉ូសេទូលព្រះចៅផារ៉ោនថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “នៅកណ្ដាលអធ្រាត្រ យើងនឹងឆ្លងកាត់ស្រុកអេស៊ីប។ 5 កូនច្បងទាំងអស់នៃស្រុកអេស៊ីបនឹងត្រូវស្លាប់ គឺចាប់ពីបុត្រច្បងរបស់ស្ដេចផារ៉ោន ដែលត្រូវឡើងសោយរាជ្យ រហូតដល់កូនប្រុសច្បងរបស់ទាសី…

និក្ខមនំ 12

បុណ្យចម្លង 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន នៅស្រុកអេស៊ីបថា៖ 2 «អ្នករាល់គ្នាត្រូវរាប់ខែនេះ ជាខែដំបូង គឺខែដើមឆ្នាំរបស់អ្នករាល់គ្នា។ 3 ចូរប្រាប់សហគមន៍អ៊ីស្រា‌អែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ 4 បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើស‌រើសសត្វមួយដែលអាចបរិភោគអស់។ 5 ត្រូវឲ្យគេរើសយកកូនចៀមឈ្មោល ឬកូនពពែឈ្មោល មានអាយុមួយខួប និងល្អឥតខ្ចោះ។ 6 អ្នករាល់គ្នាត្រូវរក្សាសត្វនោះទុករហូតដល់ថ្ងៃទីដប់‌បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រា‌អែលទាំងមូលអារ-កសត្វនោះក្រោយថ្ងៃលិច។…

និក្ខមនំ 13

ក្រឹត្យ‌វិន័យផ្សេងទៀតដែលទាក់ទងនឹងបុណ្យចម្លង 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្ដី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជន‌ជាតិអ៊ីស្រា‌អែលជាកម្មសិទ្ធិរបស់យើង»។ 3 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ព្រះ‌អម្ចាស់បានប្រើឫទ្ធិ‌បារមីដ៏ខ្លាំងពូកែរបស់ព្រះ‌អង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។ 4 ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ 5 ពេលព្រះ‌អម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជន‌ជាតិកាណាន ជន‌ជាតិហេត ជន‌ជាតិអាម៉ូរី ជន‌ជាតិហេវី និងជន‌ជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះ‌អង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា…

និក្ខមនំ 14

ជន‌ជាតិអ៊ីស្រា‌អែលឆ្លងកាត់សមុទ្រ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែលឲ្យវិលមកបោះជំរំ នៅក្បែរពីហា‌ហ៊ីរ៉ុត ដែលស្ថិតនៅចន្លោះមីគដូល និងសមុទ្រ។ អ្នករាល់គ្នាត្រូវបោះជំរំទល់មុខបាលសេ‌ផុន គឺនៅតាមឆ្នេរសមុទ្រ។ 3 ស្ដេចផារ៉ោននឹងគិតថា អ្នករាល់គ្នាវង្វេងវិល‌វល់ក្នុងតំបន់នេះ មិនអាចចេញផុតពីវាលរហោ‌ស្ថានឡើយ។ 4 យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះ យើងនឹងទទួលសិរី‌រុងរឿង ដោយវាយកម្ទេចស្ដេចផារ៉ោន និងកង‌ទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជន‌ជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់»។ ជន‌ជាតិអ៊ីស្រា‌អែលក៏នាំគ្នាធ្វើតាមព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។ 5 មានគេទូលស្ដេចស្រុកអេស៊ីបថា ប្រជា‌ជនអ៊ីស្រា‌អែលនាំគ្នារត់បាត់អស់ហើយ។ ពេលនោះ…

និក្ខមនំ 15

បទចម្រៀងរបស់លោកម៉ូសេ និងកូនចៅអ៊ីស្រា‌អែល 1 លោកម៉ូសេ និងជន‌ជាតិអ៊ីស្រា‌អែល នាំគ្នាច្រៀងថ្វាយព្រះ‌អម្ចាស់ដូចតទៅ៖ ទូលបង្គំច្រៀងថ្វាយព្រះ‌អម្ចាស់ ព្រះ‌អង្គមានជ័យ‌ជំនះដ៏ត្រចះ‌ត្រចង់ ព្រះ‌អង្គបានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ! 2 ព្រះ‌អម្ចាស់ជាកម្លាំងរបស់ទូលបង្គំ ទូលបង្គំសូមច្រៀងថ្វាយព្រះ‌អង្គ ព្រះ‌អង្គសង្គ្រោះទូលបង្គំ ព្រះ‌អង្គជាព្រះរបស់ទូលបង្គំ ទូលបង្គំសូមសរសើរតម្កើងព្រះ‌អង្គ។ ព្រះ‌អង្គជាព្រះនៃឪពុករបស់ទូលបង្គំ ទូលបង្គំសូមលើកតម្កើងព្រះ‌អង្គ។ 3 ព្រះ‌អម្ចាស់ជាវីរ‌បុរសដ៏អង់‌អាច ព្រះ‌អង្គមានព្រះ‌នាមថាព្រះ‌អម្ចាស់។ 4 ព្រះ‌អង្គបានធ្វើឲ្យរទេះចំបាំង និងកង‌ទ័ពរបស់ស្ដេចផារ៉ោន វិនាសនៅក្នុងសមុទ្រ។ នាយទាហានដ៏ខ្លាំងពូកែរបស់ជន‌ជាតិអេស៊ីប បានលង់ក្នុងសមុទ្រកក់។ 5 ទឹកសមុទ្រក៏គ្របពីលើពួកគេ…

និក្ខមនំ 16

នំម៉ាណា និងសត្វក្រួច 1 សហគមន៍អ៊ីស្រា‌អែលទាំងមូលចេញដំណើរពីអេលីម ទៅដល់វាលរហោ‌ស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ 2 នៅវាលរហោ‌ស្ថាននោះ សហគមន៍អ៊ីស្រា‌អែលទាំងមូលនាំគ្នារអ៊ូ‌រទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។ 3 ជន‌ជាតិអ៊ីស្រា‌អែលពោលទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំ‌វិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះ‌អម្ចាស់ប្រហារពួកយើងនៅទីនោះ ប្រសើរជាងឲ្យលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ឃ្លាន ក្នុងវាលរហោ‌ស្ថាននេះ!»។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជា‌ជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។…

និក្ខមនំ 17

ជន‌ជាតិអ៊ីស្រា‌អែលខ្វះទឹក 1 សហគមន៍អ៊ីស្រា‌អែលទាំងមូលចាកចេញពីវាលរហោ‌ស្ថានស៊ីន តាមបង្គាប់ព្រះ‌អម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេផិ‌ឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសម្រាប់ប្រជា‌ជនបរិភោគទេ។ 2 ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បង‌លព្រះ‌អម្ចាស់ដូច្នេះ?»។ 3 នៅទីនោះ ដោយប្រជា‌ជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូ‌រទាំដាក់លោកម៉ូសេ ទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប ឲ្យពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើង ស្លាប់ដោយអត់ទឹកដូច្នេះ?»។ 4 លោកម៉ូសេស្រែកអង្វរព្រះ‌អម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជា‌ជននេះ? បន្តិចទៀត…

និក្ខមនំ 18

លោកយេត្រូមកសួរសុខទុក្ខលោកម៉ូសេ 1 លោកយេត្រូជាបូជា‌ចារ្យនៅស្រុកម៉ាឌាន ហើយត្រូវជាឪពុកក្មេករបស់លោកម៉ូសេ ឮគេនិយាយពីកិច្ចការទាំងប៉ុន្មាន ដែលព្រះ‌ជាម្ចាស់បានធ្វើចំពោះលោកម៉ូសេ និងអ៊ីស្រា‌អែល ជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ គឺព្រះ‌អម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប។ 2 លោកយេត្រូ ជាឪពុកក្មេក ក៏នាំលោកស្រីសេផូ‌រ៉ា ជាភរិយារបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅស្រុកវិញ 3 ព្រមទាំងកូនប្រុសរបស់លោកទាំងពីរនាក់មកជាមួយដែរ។ កូនប្រុសច្បងឈ្មោះ គើ‌សម ដ្បិតលោកម៉ូសេគិតថា ខ្ញុំជាជនបរទេសដែលរស់នៅក្នុងស្រុកដទៃ។ 4 ចំណែកកូនប្អូន មានឈ្មោះថាអេលា‌ស៊ើរ ដ្បិតលោកម៉ូសេគិតថា ព្រះរបស់ឪពុកខ្ញុំបានជួយខ្ញុំ ព្រះ‌អង្គបានការពារខ្ញុំឲ្យរួចពីមុខដាវរបស់ស្ដេចផារ៉ោន។ 5 លោកយេត្រូជាឪពុកក្មេករបស់លោកម៉ូសេ បានធ្វើដំណើរជាមួយកូនប្រុសទាំងពីរ…

និក្ខមនំ 19

ប្រជា‌ជនអ៊ីស្រា‌អែលទៅដល់ភ្នំស៊ីណៃ 1 នៅថ្ងៃទីមួយនៃខែទីបី ក្រោយពេលចាកចេញពីស្រុកអេស៊ីប គឺនៅថ្ងៃនេះ ជន‌ជាតិអ៊ីស្រា‌អែលបានទៅដល់វាលរហោ‌ស្ថានស៊ីណៃ។ 2 ពួកគេចេញពីរេផិ‌ឌីមទៅដល់វាលរហោ‌ស្ថានស៊ីណៃ ហើយបោះជំរំនៅទីនោះ ទល់មុខនឹងភ្នំស៊ីណៃ។ 3 លោកម៉ូសេបានឡើងទៅគាល់ព្រះ‌ជាម្ចាស់។ព្រះ‌អម្ចាស់ហៅលោកម៉ូសេពីលើភ្នំមកថា៖ «អ្នកត្រូវប្រកាសប្រាប់ជន‌ជាតិអ៊ីស្រា‌អែល ជាកូនចៅរបស់លោកយ៉ាកុបដូចតទៅ: 4 អ្នករាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកនូវហេតុ‌ការណ៍ ដែលយើងធ្វើចំពោះជន‌ជាតិអេស៊ីប ហើយយើងបាននាំអ្នករាល់គ្នា ដូចជាសត្វឥន្ទ្រីដាក់កូននៅលើខ្នងវា មករកយើង។ 5 ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាស្ដាប់តាមពាក្យរបស់យើង ប្រសិនបើអ្នករាល់គ្នាគោរពសម្ពន្ធ‌មេត្រីរបស់យើង នោះអ្នករាល់គ្នានឹងទៅជាប្រជា‌រាស្ត្ររបស់យើងផ្ទាល់ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ដ្បិតផែនដីទាំងមូលជាកម្មសិទ្ធិរបស់យើង។ 6 យើងចាត់ទុកអ្នករាល់គ្នាជាអាណា‌ចក្របូជា‌ចារ្យ ហើយអ្នករាល់គ្នាជាប្រជា‌ជាតិដ៏‌វិសុទ្ធ។…

និក្ខមនំ 20

បទ‌បញ្ជាទាំងដប់ប្រការ 1 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកកាន់កូនចៅអ៊ីស្រា‌អែល ដូចតទៅ៖ 2 «យើងព្រះ‌អម្ចាស់ជាព្រះរបស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ 3 មិនត្រូវគោរពព្រះណាផ្សេង ក្រៅពីយើងឡើយ។ 4 មិនត្រូវឆ្លាក់រូបអ្វី ឬយកវត្ថុដែលជាតំណាងអ្វីមួយ នៅលើមេឃ នៅលើផែនដី ឬនៅក្នុងទឹក ក្រោមដី ធ្វើជាព្រះឡើយ។ 5 មិនត្រូវក្រាបថ្វាយ‌បង្គំរូបព្រះទាំងនោះ ឬគោរពបម្រើរូបទាំងនោះឡើយ។ យើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក យើងមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេង ក្រៅពីយើងឡើយ។ ប្រសិនបើនរណាក្បត់ចិត្តយើង យើងនឹងដាក់ទោសគេ ចាប់ពីឪពុករហូតដល់កូនចៅបីបួនតំណ 6 ផ្ទុយទៅវិញ…