និក្ខមនំ 1

ជន‌ជាតិអ៊ីស្រា‌អែលជាទាសករនៅស្រុកអេស៊ីប 1 នេះជាបញ្ជីរាយនាមកូនចៅអ៊ីស្រា‌អែល ដែលបានមកនៅស្រុកអេស៊ីប ជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន: 2 រូបេន ស៊ីម្មាន លេវី យូដា 3 អ៊ីសា‌ខារ សាប់យូ‌ឡូន បេន‌យ៉ាមីន 4 ដាន់ ណែប‌ថាលី កាដ និងអេ‌ស៊ើរ។ 5 ពូជ‌ពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ចិត‌សិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ 6 ក្រោយមក លោកយ៉ូសែប និងបង‌ប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។ 7 ជន‌ជាតិអ៊ីស្រា‌អែលបង្កើតកូនចៅបន្តពូជ‌ពង្សកើនចំនួនច្រើនសន្ធឹក‌សន្ធាប់…

និក្ខមនំ 2

កំណើត និងកុមារ‌ភាពរបស់លោកម៉ូសេ 1 មានបុរសម្នាក់ ក្នុងកុល‌សម្ព័ន្ធលេវី រៀប‌ការជាមួយស្ត្រីម្នាក់ ក្នុងកុល‌សម្ព័ន្ធលេវីដូចគ្នា។ 2 ក្រោយមក នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ដោយឃើញកូននេះថ្លោសស្អាត នាងក៏លាក់ទុកបានបីខែ។ 3 ក្រោយមក ដោយមិនអាចលាក់កូនតទៅទៀតបាន នាងក៏យកជាលមួយធ្វើពីដើមបបុស យកជ័រ និងម្រ័ក្សណ៍មកលាប ហើយផ្ដេកកូនទៅក្នុងជាលនោះ រួចយកទៅដាក់តាមគុម្ពត្រែងនៅមាត់ទន្លេនីល។ 4 បងស្រីរបស់ទារកតាមមើលពីចម្ងាយ ដើម្បីឲ្យដឹងថាទារកនោះនឹងទៅជាយ៉ាងណា។ 5 បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះ‌នាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះ‌នាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។ 6…

និក្ខមនំ 3

1 លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជា‌ចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោ‌ស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះ‌ជាម្ចាស់។ 2 នៅទីនោះ ទេវតា*របស់ព្រះ‌អម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។ 3 លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូត‌ហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។ 4 ព្រះ‌អម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះ‌អង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។ 5 ព្រះ‌អង្គមានព្រះ‌បញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏‌វិសុទ្ធ។…

និក្ខមនំ 4

ព្រះ‌អម្ចាស់បង្ហាញឫទ្ធា‌នុភាពឲ្យលោកម៉ូសេឃើញ 1 លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជន‌ជាតិអ៊ីស្រា‌អែលមិនជឿ ហើយមិនស្ដាប់សម្ដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ព្រះ‌អម្ចាស់មិនបានបង្ហាញឲ្យអ្នកឃើញព្រះ‌អង្គឡើយ”»។ 2 ព្រះ‌អម្ចាស់សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយជាពស់។ លោកម៉ូសេរត់ចេញពីពស់។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។ 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រា‌អែលនឹងជឿថាព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប…

និក្ខមនំ 5

លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ស្ដេចផារ៉ោន 1 បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល មានព្រះ‌បន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជា‌រាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោ‌ស្ថាន»។ 2 ព្រះចៅផារ៉ោនតបថា៖ «តើព្រះ‌អម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រា‌អែលចេញទៅនោះ? យើងមិនស្គាល់ព្រះ‌អម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រា‌អែលចេញទៅឡើយ»។ 3 លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជន‌ជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោ‌ស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះ‌អង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ 4 ស្ដេចស្រុកអេស៊ីបមានរាជ‌ឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ…

និក្ខមនំ 6

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន យើងនឹងសម្តែងបារមីដ៏ខ្លាំងពូកែរបស់យើង បង្ខំស្ដេចនេះអនុញ្ញាតឲ្យប្រជា‌ជនអ៊ីស្រា‌អែលចេញទៅ។ ដោយ‌សារបារមីដ៏ខ្លាំងពូកែ ស្ដេចផារ៉ោននឹងបណ្ដេញពួកគេចេញពីស្រុកអេស៊ីប»។ ព្រះ‌បន្ទូលសន្យារំដោះជន‌ជាតិអ៊ីស្រា‌អែល 2 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលមកលោកម៉ូសេទៀតថា៖ «យើងជាព្រះ‌អម្ចាស់ 3 យើងបានបង្ហាញឲ្យអប្រាហាំ អ៊ីសាក និងយ៉ាកុប ស្គាល់យើងក្នុងឋានៈជាព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះព្រះ‌អម្ចាស់ទេ។ 4 យើងបានចងសម្ពន្ធ‌មេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ 5 យើងឮជន‌ជាតិអ៊ីស្រា‌អែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់‌សង្កិន។ យើងនឹកដល់សម្ពន្ធ‌មេត្រីរបស់យើង។ 6 ហេតុនេះ…

និក្ខមនំ 7

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។ 2 អ្នកនឹងប្រាប់អើរ៉ុននូវសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្ដីទាំងនោះទៅប្រាប់ស្ដេចផារ៉ោន ដើម្បីស្ដេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប។ 3 រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹង‌រូស យើងនឹងបង្ហាញឫទ្ធិ‌បាដិ‌ហារិយ៍ និងទីសម្គាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។ 4 ស្ដេចផារ៉ោននឹងមិនស្ដាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកង‌ទ័ពមួយ។ 5 ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រា‌អែលចេញពីស្រុកនោះ ជន‌ជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់»។ 6…

និក្ខមនំ 8

គ្រោះកាចទីពីរ: កង្កែប 25 ក្រោយពីព្រះ‌អម្ចាស់វាយទឹកទន្លេនីលបានប្រាំ‌ពីរថ្ងៃ 1 ព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ:ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា “ចូរបើកឲ្យប្រជា‌រាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ 2 ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបឲ្យមកបំផ្លាញទឹកដីរបស់អ្នក។ 3 កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡា‌បន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជា‌រាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ 4 វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជា‌រាស្ដ្ររបស់អ្នកទៀតផង”»។ 5 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «ចូរប្រាប់អើរ៉ុនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក…

និក្ខមនំ 9

គ្រោះកាចទីប្រាំ: ជំងឺអាសន្ន‌រោគ 1 បន្ទាប់មកព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ:ព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិហេប្រឺមានព្រះ‌បន្ទូលថា “ចូរបើកឲ្យប្រជា‌រាស្ដ្ររបស់យើង ចេញទៅគោរពបម្រើយើង”។ 2 ប្រសិនបើព្រះ‌ករុណាបដិសេធបើកឲ្យពួកគេទៅ ប្រសិនបើព្រះ‌ករុណានៅតែឃាត់ពួកគេ 3 នោះព្រះ‌អម្ចាស់នឹងប្រើបារមីរបស់ព្រះ‌អង្គ ប្រហារហ្វូងសត្វរបស់ព្រះ‌ករុណា នៅតាមស្រុកស្រែ គឺហ្វូងសេះ ហ្វូងលា ហ្វូងអូដ្ឋ ហ្វូងគោ និងហ្វូងចៀម ឲ្យកើតជំងឺអាសន្ន‌រោគយ៉ាងធ្ងន់‌ធ្ងរ។ 4 ប៉ុន្តែព្រះ‌អម្ចាស់មិនប្រហារហ្វូងសត្វរបស់ជន‌ជាតិអ៊ីស្រា‌អែល ឲ្យវិនាស ដូចហ្វូងសត្វរបស់ជន‌ជាតិអេស៊ីបទេ»។ 5 ព្រះ‌អម្ចាស់កំណត់ពេលវេលា ដោយមានព្រះ‌បន្ទូលថា ស្អែកព្រះ‌អង្គនឹងធ្វើការនេះនៅស្រុកអេស៊ីប។ 6…

និក្ខមនំ 10

គ្រោះកាចទីប្រាំបី: កណ្ដូប 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ដ្បិតយើងបានធ្វើឲ្យស្ដេច និងនាម៉ឺនមន្ត្រីមានចិត្តមានះ ដើម្បីសម្តែងទីសម្គាល់ដ៏អស្ចារ្យនៅក្នុងចំណោមពួកគេ។ 2 ដូច្នេះ អ្នកអាចតំណាលប្រាប់កូន និងចៅ នៅជំនាន់ក្រោយថា យើងបានប្រព្រឹត្តចំពោះជន‌ជាតិអេស៊ីបរបៀបណា ហើយយើងបានសម្តែងទីសម្គាល់ដ៏អស្ចារ្យអ្វីខ្លះ នៅក្នុងចំណោមពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះ‌អម្ចាស់»។ 3 លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះ‌ចៅផារ៉ោន ហើយទូលថា៖ «ព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិហេប្រឺ មានព្រះ‌បន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជា‌រាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។ 4 បើអ្នកមិនព្រមបើកឲ្យប្រជា‌រាស្ត្ររបស់យើងចេញទៅទេ…