ទំនុកតម្កើង 81
ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។ 1 ចូរបន្លឺសំឡេង ដោយអំណរថ្វាយព្រះជាម្ចាស់ ដែលជាកម្លាំងរបស់យើង! ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ របស់លោកយ៉ាកុប! 2 ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ ព្រមទាំងដេញចាប៉ីផងដែរ! 3 ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត នៅពេលខែពេញបូណ៌មី គឺជាថ្ងៃបុណ្យរបស់យើង 4 ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល ជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប 5 ជាដំបូន្មានដែលព្រះអង្គបង្គាប់មក ពូជពង្សរបស់លោកយ៉ូសែប នៅពេលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ទាល់តែសោះ បន្លឺថា:…