ទំនុកតម្កើង 71
ពាក្យអធិស្ឋានរបស់មនុស្សចាស់ជរា 1 ព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយ សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ! 2 ដោយព្រះអង្គមានព្រះហឫទ័យសុចរិត សូមរំដោះទូលបង្គំឲ្យមានសេរីភាព សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំផង! 3 សូមព្រះអង្គធ្វើជាថ្មដា សម្រាប់ទូលបង្គំជ្រកកោន ព្រះអង្គបង្គាប់ឲ្យទូលបង្គំ មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត ដ្បិតព្រះអង្គពិតជាថ្មដា និងជាកំពែងការពារទូលបង្គំមែន! 4 ឱព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំឲ្យគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច! 5 ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក! 6…