ទំនុកតម្កើង 61
ទូលបង្គំចូលចិត្តរស់នៅក្នុងដំណាក់របស់ព្រះអង្គ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សម្រែក ទូលអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ 2 ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។ 3 ព្រះអង្គជាទីជម្រករបស់ទូលបង្គំ និងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។ 4 ទូលបង្គំចង់រស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ ព្រះបារមីរបស់ព្រះអង្គ។ – សម្រាក 5 ឱព្រះជាម្ចាស់អើយ ព្រះអង្គតែងតែព្រះសណ្ដាប់ ពាក្យអង្វររបស់ទូលបង្គំជានិច្ច…