ទំនុក‌តម្កើង 31

ព្រះ‌អម្ចាស់អើយ សូមធ្វើជាថ្ម‌ដា និងជាកំពែងការពារទូលបង្គំ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំសូមជ្រកកោនជាមួយព្រះ‌អង្គ សូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ! ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។ 2 សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ទូលបង្គំ សូមមករំដោះទូលបង្គំជាប្រញាប់! សូមធ្វើជាថ្ម‌ដា និងជាកំពែងការពារទូលបង្គំ ហើយសង្គ្រោះទូលបង្គំផង!។ 3 ដ្បិតព្រះ‌អង្គជាសិលា និង ជាកំពែងការពារទូលបង្គំ សូមដឹកដៃនាំផ្លូវទូលបង្គំ ដោយយល់ដល់ព្រះ‌នាមព្រះ‌អង្គ។ 4 សូមប្រោសឲ្យទូលបង្គំបានរួចពីអន្ទាក់ ដែលពួកគេដាក់ចាំចាប់ទូលបង្គំ ដ្បិតព្រះ‌អង្គការពារទូលបង្គំ។ 5 ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំ ទៅក្នុងព្រះ‌ហស្ដព្រះ‌អង្គ…

ទំនុក‌តម្កើង 32

សុភមង្គលរបស់អ្នកដែលព្រះ‌អម្ចាស់អត់‌ទោសឲ្យ ទំនុករបស់ស្ដេចដាវីឌ។ ពាក្យកាព្យ។ 1 មានសុភមង្គលហើយ អស់អ្នកដែលព្រះ‌ជាម្ចាស់ លើក‌លែងទោសឲ្យ ព្រមទាំងប្រោស‌ប្រណីឲ្យបានរួចពីបាប! 2 មានសុភមង្គលហើយ អស់អ្នកដែលព្រះ‌អម្ចាស់មិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀច‌វេរ! 3 ដរាបណាទូលបង្គំមិនសារ‌ភាពកំហុសទេនោះ ទូលបង្គំកាន់តែរីង‌រៃទៅៗ ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ 4 ដ្បិតព្រះ‌អង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ – សម្រាក 5 ទូលបង្គំបានសារ‌ភាពអំពើបាបចំពោះព្រះ‌អង្គ ទូលបង្គំមិនបានលាក់‌លៀមកំហុស របស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារ‌ភាពអំពើបាប របស់ខ្ញុំចំពោះព្រះ‌អម្ចាស់!» ព្រះ‌អង្គក៏លើក‌លែងទោសទូលបង្គំ…

ទំនុក‌តម្កើង 33

ចូរបន្លឺសំឡេងតម្កើងព្រះ‌អម្ចាស់ដោយអំណរ! 1 មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងព្រះ‌អម្ចាស់! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះ‌អង្គ។ 2 ចូរលើកតម្កើងព្រះ‌អម្ចាស់ដោយសំឡេងពិណ ចូរស្មូត្រទំនុក‌តម្កើងព្រះ‌អង្គ ទាំងលេងចាប៉ីខ្សែដប់កំដរផង។ 3 ចូរច្រៀងបទថ្មីថ្វាយព្រះ‌អង្គ! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរ‌សាទរព្រះ‌អង្គ 4 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលយ៉ាងទៀងត្រង់ ហើយព្រះ‌អង្គតែងប្រព្រឹត្តតាម ព្រះ‌បន្ទូលសន្យាជា‌និច្ច។ 5 ព្រះ‌អង្គសព្វព្រះ‌ហឫទ័យនឹងសេចក្ដីសុចរិត ព្រមទាំងសេចក្ដីទៀងត្រង់ ផែនដីទាំងមូលសម្តែងអំពីព្រះ‌ហឫទ័យ មេត្តា‌ករុណារបស់ព្រះ‌អម្ចាស់។ 6 ផ្ទៃមេឃកើតឡើងដោយ‌សារព្រះ‌បន្ទូល របស់ព្រះ‌អម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយ‌សារព្រះ‌បញ្ជារបស់ព្រះ‌អង្គដែរ។…

ទំនុក‌តម្កើង 34

ព្រះ‌ហឫទ័យសប្បុរសរបស់ព្រះ‌អម្ចាស់ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ធ្វើពុតជាវិកល‌ចរិតនៅចំពោះព្រះ‌ភ័ក្ត្រស្ដេចអប៊ី‌ម៉ាឡេក ធ្វើឲ្យស្ដេចអប៊ី‌ម៉ាឡេកដេញព្រះ‌អង្គចេញទៅ។ 1 ខ្ញុំនឹងអរព្រះ‌គុណព្រះ‌អម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះ‌អង្គឥតឈប់សោះឡើយ។ 2 ខ្ញុំនឹងបានខ្ពស់មុខដោយ‌សារព្រះ‌អង្គ! ចូរឲ្យមនុស្សទន់‌ទាបត្រង‌ត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង!។ 3 សូមប្រកាសជាមួយខ្ញុំថា ព្រះ‌អម្ចាស់ថ្កុំ‌ថ្កើងរុងរឿងក្រៃ‌លែង! យើងលើកតម្កើងព្រះ‌នាមព្រះ‌អង្គជាមួយគ្នា!។ 4 ខ្ញុំបានអង្វរព្រះ‌អម្ចាស់ ព្រះ‌អង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះ‌អង្គបានរំដោះខ្ញុំឲ្យរួចពីការភ័យខ្លាច ទាំងអម្បាល‌ម៉ាន។ 5 អ្នកណាសម្លឹងឆ្ពោះទៅព្រះ‌អង្គ អ្នកនោះនឹងបានពោរ‌ពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ ។ 6 មនុស្សទុគ៌តស្រែកអង្វរព្រះ‌អម្ចាស់ ព្រះ‌អង្គទ្រង់ព្រះ‌សណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត…

ទំនុក‌តម្កើង 35

សូមជួយសង្គ្រោះទូលបង្គំជាប្រញាប់! ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងទូលបង្គំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។ 2 សូមយកខែលទាំងតូចទាំងធំ យាងមកជួយទូលបង្គំជាប្រញាប់! 3 សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា ព្រះ‌អង្គជាព្រះ‌សង្គ្រោះទូលបង្គំ។ 4 សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុន‌ប៉ងធ្វើបាបទូលបង្គំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស! 5 នៅពេលទេវតា*របស់ព្រះ‌អម្ចាស់បណ្ដេញពួកគេ សូមឲ្យពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។ 6 នៅពេលទេវតារបស់ព្រះ‌អម្ចាស់ដេញតាមពួកគេ សូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យ‌សុង…

ទំនុក‌តម្កើង 36

យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះ‌បារមីរបស់ព្រះ‌អង្គ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបម្រើ ព្រះ‌អម្ចាស់ ។ 1 ខ្ញុំនឹកឃើញពាក្យរបស់ជនពាល ដែលនិយាយក្នុងពេលបះ‌បោរថា មិនបាច់គោរពកោតខ្លាចព្រះ‌ជាម្ចាស់ទេ ។ 2 គេបញ្ចើច‌បញ្ចើលើកតម្កើងខ្លួនឯងខ្លាំងពេក រហូតមិនអាចទទួលស្គាល់ថា ខ្លួនមានកំហុស គួរឲ្យស្អប់នោះឡើយ។ 3 គេពោលសុទ្ធតែពាក្យកុហកបោកប្រាស់ គឺគេលែងស្គាល់ខុសស្គាល់ត្រូវទៀតហើយ។ 4 សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោង‌ការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។ 5 ឱព្រះ‌អម្ចាស់អើយ! ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ ខ្ពស់រហូតដល់ផ្ទៃមេឃ ព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ ខ្ពស់ដល់អាកាស‌វេហាស៍។…

ទំនុក‌តម្កើង 37

ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ ទំនុករបស់ស្ដេចដាវីឌ។ 1 មិនត្រូវចងកំហឹងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយក៏កុំច្រណែននឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ 2 ដ្បិតពួកគេនឹងត្រូវវិនាសសូន្យទៅយ៉ាងរហ័ស ដូចស្មៅដែលតែងតែក្រៀមស្វិត និងដូចផ្កាដែលតែងតែ ស្រពោននោះដែរ។ 3 ចូរផ្ញើជីវិតលើព្រះ‌អម្ចាស់ចូរប្រព្រឹត្តអំពើល្អ នោះអ្នកនឹងរស់នៅក្នុងស្រុកនេះ យ៉ាងសុខក្សេម‌ក្សាន្ត។ 4 ចូរស្វែងរកសុភមង្គលពីព្រះ‌អម្ចាស់ នោះព្រះ‌អង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។ 5 ចូរផ្ញើវាសនារបស់អ្នកទៅក្នុង ព្រះ‌ហស្ដរបស់ព្រះ‌អង្គ ចូរផ្ញើជីវិតលើព្រះ‌អង្គ នោះទ្រង់នឹងជួយអ្នក។ 6 ព្រះ‌អង្គនឹងបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សសុចរិត ដូចឃើញពន្លឺថ្ងៃ…

ទំនុក‌តម្កើង 38

ពាក្យអធិស្ឋានរបស់មនុស្សឈឺចុកចាប់ ទំនុករបស់ស្ដេចដាវីឌ។ សម្រាប់ពិធីរំឭក។ 1 ឱព្រះ‌អម្ចាស់អើយ ទោះបីព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យ នឹងទូលបង្គំក៏ដោយ សូមកុំដាក់ទោសទូលបង្គំឡើយ ហើយទោះបីទ្រង់ព្រះ‌ពិរោធនឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទារុណ‌កម្មទូលបង្គំដែរ 2 ដ្បិតព្រួញរបស់ព្រះ‌អង្គ បានធ្វើឲ្យទូលបង្គំឈឺចុកចាប់ ព្រះ‌ហស្ដរបស់ព្រះ‌អង្គបានសង្កត់ មកលើទូលបង្គំ។ 3 ព្រះ‌ពិរោធរបស់ព្រះ‌អង្គ បានធ្វើឲ្យទូលបង្គំឈឺសព្វសព៌ាង្គ‌កាយ ហើយអំពើបាបរបស់ទូលបង្គំ បានធ្វើឲ្យឆ្អឹង‌ឆ្អែងរបស់ទូលបង្គំពុកអស់ 4 ដ្បិតកំហុសរបស់ទូលបង្គំបានជន់‌ជោរ ឡើងលិចក្បាលទូលបង្គំ ហើយជាបន្ទុកមួយដ៏ធ្ងន់សង្កត់មកលើទូលបង្គំ។ 5 របួសទូលបង្គំក្លាយទៅជាដំបៅរលួយ ហើយធុំក្លិនអសោច ព្រោះតែគំនិតលេលារបស់ទូលបង្គំ។ 6 ទូលបង្គំឈឺចុកចាប់ជាខ្លាំង…

ទំនុក‌តម្កើង 39

ពាក្យសារ‌ភាពរបស់មនុស្សឈឺចុកចាប់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេ‌ឌូ‌ថិន ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំគិតថា ខ្ញុំនឹងប្រយ័ត្ន‌ប្រយែង ចំពោះអំពើដែលខ្ញុំប្រព្រឹត្ត ក្រែងលោខ្ញុំមានបាប ព្រោះតែពាក្យសម្ដី។ ដរាបណាមានមនុស្សអាក្រក់នៅក្បែរខ្ញុំ ខ្ញុំនឹងមិននិយាយស្ដីអ្វីសោះឡើយ។ 2 ខ្ញុំបិទមាត់នៅស្ងៀម គឺទោះបីការល្អក៏ខ្ញុំមិននិយាយដែរ! ដូច្នេះ ខ្ញុំកាន់តែឈឺចុកចាប់ឥតឧបមា!។ 3 ខ្ញុំក្ដៅជាខ្លាំង ហាក់ដូចជាមានភ្លើងឆេះនៅក្នុងខ្លួន រហូតដល់ទ្រាំលែងបានទៀត ខ្ញុំក៏ពោលឡើងថា: 4 ឱព្រះ‌អម្ចាស់អើយ សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កម្រិតណា? 5…

ទំនុក‌តម្កើង 40

ខ្ញុំទន្ទឹងរង់‌ចាំព្រះ‌អម្ចាស់ ទំនុករបស់គ្រូចម្រៀង។ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។ 1 ខ្ញុំបានទន្ទឹងរង់‌ចាំព្រះ‌អម្ចាស់ ព្រះ‌អង្គក៏ផ្ទៀងព្រះ‌កាណ៌ស្ដាប់ សម្រែកទូល‌អង្វររបស់ខ្ញុំ។ 2 ព្រះ‌អង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្ម‌ដាឲ្យមានជំហរយ៉ាងរឹង‌ប៉ឹង។ 3 ព្រះ‌អង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើព្រះ‌អម្ចាស់។ 4 មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះ‌អម្ចាស់ គឺជាអ្នកមិនបែរទៅរកថ្វាយ‌បង្គំព្រះក្លែង‌ក្លាយ ដែលជាព្រះបោកបញ្ឆោត!។ 5 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះ‌អង្គបានសម្តែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ព្រះ‌អង្គក៏មានគម្រោង‌ការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះ‌អង្គបានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា…