ទំនុក‌តម្កើង 11

ទូលបង្គំទុកចិត្តលើព្រះ‌អម្ចាស់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំមកជ្រកកោនជាមួយព្រះ‌អម្ចាស់ហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? 2 -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ 3 ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត? 4 -ព្រះ‌អម្ចាស់គង់នៅក្នុងព្រះ‌វិហារដ៏‌វិសុទ្ធ* របស់ព្រះ‌អង្គ បល្ល័ង្ករបស់ព្រះ‌អង្គស្ថិតនៅក្នុងស្ថានបរម‌សុខ ព្រះ‌អង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ 5 ព្រះ‌អម្ចាស់ឈ្វេងយល់ចិត្តមនុស្សសុចរិត តែព្រះ‌អង្គមិនសព្វព្រះ‌ហឫទ័យនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរ‌ឃៅទេ។ 6 សូមព្រះ‌អង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង…

ទំនុក‌តម្កើង 12

ព្រះ‌អម្ចាស់អើយសូមជួយផង! ទំនុកពីសៀវភៅរបស់គ្រូចម្រៀង កំដរដោយពិណប្រាំ‌បីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។ 2 ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក គេនិយាយសុទ្ធតែពាក្យបញ្ចើច‌បញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។ 3 សូមព្រះ‌អម្ចាស់បំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើច‌បញ្ចើ និងកាត់អណ្ដាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។ 4 ពួកគេពោលថា «ដោយ‌សារអណ្ដាតរបស់យើង យើងធ្វើអ្វី ក៏បានជោគជ័យដែរ! យើងនិយាយយ៉ាងណាក៏បានដែរ គ្មាននរណាត្រួត‌ត្រាលើយើងទេ»។ 5 ដោយព្រះ‌អង្គទតឃើញមនុស្សទុគ៌ត ត្រូវគេជិះ‌ជាន់…

ទំនុក‌តម្កើង 13

ពាក្យអង្វរសូមព្រះ‌អម្ចាស់ជួយសង្គ្រោះ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ តើព្រះ‌អង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះ‌អង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? 2 តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យ‌ជំនះលើទូលបង្គំ ដល់កាលណាទៀត? 3 ឱព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ 4 ក្រែងលោខ្មាំងសត្រូវរបស់ទូលបង្គំពោលថា «អញបានឈ្នះវាហើយ!» ហើយបច្ចា‌មិត្តរបស់ទូលបង្គំនាំគ្នាត្រេកអរសប្បាយ ព្រោះតែទូលបង្គំបរា‌ជ័យ។ 5 ចំពោះទូលបង្គំវិញ…

ទំនុក‌តម្កើង 14

អ្នកជឿនៅក្នុងចំណោមមនុស្សពាល ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 មនុស្សល្ងី‌ល្ងើគិតក្នុងចិត្តថា «គ្មានព្រះ‌ជាម្ចាស់ទាល់តែសោះ!» គេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើម គឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។ 2 ព្រះ‌អម្ចាស់ទតពីស្ថានបរមសុខមក ពិនិត្យមើលមនុស្សលោក ព្រះ‌អង្គរកមើល ក្រែងលោមាននរណាម្នាក់ ដឹងខុសត្រូវ ហើយស្វែងរកព្រះ‌ជាម្ចាស់។ 3 ក៏ប៉ុន្តែ មនុស្សគ្រប់ៗរូបបានវង្វេងចេញឆ្ងាយ ពីព្រះ‌ជាម្ចាស់ ហើយនាំគ្នាប្រព្រឹត្តអំពើខិល‌ខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 4 តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះ‌ជាន់ប្រជា‌រាស្ត្ររបស់យើង គេមិនអង្វររកព្រះ‌អម្ចាស់ទាល់តែសោះ។ 5…

ទំនុក‌តម្កើង 15

មនុស្សដែលព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ តើនរណាអាចស្នាក់នៅក្នុងព្រះ‌ពន្លា របស់ព្រះ‌អង្គបាន? តើនរណាអាចស្ថិតនៅលើភ្នំដ៏‌វិសុទ្ធ* របស់ព្រះ‌អង្គបាន? 2 គឺមានតែមនុស្សឥតសៅ‌ហ្មង ដែលប្រព្រឹត្តអំពើសុចរិត ហើយនិយាយតែសេចក្ដីពិតដែលមាននៅ ក្នុងដួងចិត្តរបស់ខ្លួនប៉ុណ្ណោះ ទើបអាចនៅបាន។ 3 គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្ត‌ភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់‌បង្អោនកិត្តិយស បង‌ប្អូនរួមជាតិរបស់ខ្លួនដែរ។ 4 គេមិនរាប់រកអស់អ្នកដែលព្រះ‌ជាម្ចាស់ មិនគាប់ព្រះ‌ហឫទ័យនោះឡើយ តែគេលើកកិត្តិយសអស់អ្នកដែលគោរព កោតខ្លាចព្រះ‌អម្ចាស់។ បើគេសន្យាអ្វីមួយ ទោះបីត្រូវខាតបង់យ៉ាងណាក៏ដោយ ក៏គេនៅតែគោរពតាមពាក្យសម្ដីរបស់ខ្លួនជា‌និច្ច។ 5 គេឲ្យប្រាក់អ្នកដទៃខ្ចី ដោយមិនយកការ…

ទំនុក‌តម្កើង 16

ពាក្យអធិស្ឋានដោយទុកចិត្ត កំណាព្យរបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌ជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំមកជ្រកកោនជាមួយព្រះ‌អង្គហើយ! 2 ខ្ញុំទូលព្រះ‌អម្ចាស់ថា ព្រះ‌អង្គជាព្រះ‌អម្ចាស់ នៃទូលបង្គំ ក្រៅពីព្រះ‌អង្គ គ្មានអ្វីប្រសើរសម្រាប់ទូលបង្គំឡើយ!។ 3 ប្រជា‌ជនដ៏‌វិសុទ្ធ*នៅលើទឹកដីនេះ សុទ្ធតែជាមនុស្សល្អ ទូលបង្គំពេញចិត្តនឹងនៅជាមួយពួកគេណាស់។ 4 រីឯអស់អ្នកដែលងាកទៅថ្វាយ‌បង្គំព្រះដទៃ កាន់តែធ្វើឲ្យខ្លួនរងទុក្ខថែមទៀត ទូលបង្គំនឹងមិនចូលរួមសម្លាប់សត្វធ្វើយញ្ញ ជាមួយពួកគេឡើយ ហើយទូលបង្គំក៏នឹងមិនថ្វាយ‌បង្គំព្រះទាំងនោះ រួមជាមួយពួកគេដែរ។ 5 ក្រៅពីព្រះ‌អម្ចាស់ទូលបង្គំគ្មានចំណែកមត៌កអ្វីទេ ព្រះ‌អង្គប្រទានអ្វីៗទាំងអស់ ដែលទូលបង្គំត្រូវការ អនាគតរបស់ទូលបង្គំស្ថិតនៅលើព្រះ‌អង្គ។ 6 ព្រះ‌អង្គប្រទានចំណែកដ៏ល្អវិសេសក្រៃ‌លែង…

ទំនុក‌តម្កើង 17

ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ! សូមទ្រង់ព្រះ‌សណ្ដាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ទូលបង្គំ សូមយកព្រះ‌ហឫទ័យទុកដាក់នឹង សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យទូល‌អង្វររបស់ ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។ 2 សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតព្រះ‌អង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ 3 ព្រះ‌អង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះ‌អង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ ព្រះ‌អង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។ 4 ទូលបង្គំយកចិត្តទុកដាក់នឹងព្រះ‌បន្ទូល របស់ព្រះ‌អង្គ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរ‌ឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។ 5 ទូលបង្គំដើរតាមមាគ៌ារបស់ព្រះ‌អង្គយ៉ាងខ្ជាប់ខ្ជួន ទូលបង្គំបោះជំហានតាមឥតលំអៀងទេ។ 6…

ទំនុក‌តម្កើង 18

ពាក្យអរព្រះ‌គុណរបស់ស្ដេចដាវីឌនៅពេលមានជ័យ‌ជំនះ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបម្រើរបស់ ព្រះ‌អម្ចាស់ ជាពាក្យដែលស្ដេចច្រៀងថ្វាយ ព្រះ‌អម្ចាស់ នៅថ្ងៃដែលព្រះ‌អង្គបានរំដោះស្ដេច ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។ 1 ទ្រង់មានរាជ‌ឱង្ការថា៖ ឱព្រះ‌អម្ចាស់អើយ ទូលបង្គំស្រឡាញ់ព្រះ‌អង្គ ព្រោះព្រះ‌អង្គជាកម្លាំងរបស់ទូលបង្គំ! 2 ព្រះ‌អម្ចាស់ជាថ្ម‌ដាការពារទូលបង្គំ ជាបន្ទាយដ៏រឹង‌មាំរបស់ទូលបង្គំ ជាព្រះដែលជួយរំដោះទូលបង្គំ ព្រះ‌អង្គជាព្រះនៃទូលបង្គំ ជាថ្ម‌ដាសម្រាប់ទូលបង្គំពឹងជ្រក ព្រះ‌អង្គជាខែល ជាកម្លាំងដែលសង្គ្រោះទូលបង្គំ និងជាជម្រកដ៏មាំ‌មួនរបស់ទូលបង្គំ។ 3 ពេលខ្ញុំស្រែករកព្រះ‌អង្គ ព្រះ‌អង្គសង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះ‌អម្ចាស់!។ 4 សេចក្ដីស្លាប់រួបរឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយ…

ទំនុក‌តម្កើង 19

លោកទាំងមូលថ្លែងពីសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ផ្ទៃមេឃថ្លែងអំពីសិរី‌រុងរឿង របស់ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍ប្រកាសអំពីស្នាព្រះ‌ហស្ដ របស់ព្រះ‌អង្គ។ 2 ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង 3 តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ ហើយក៏មិនឮសូរ‌ស័ព្ទអ្វីដែរ។ 4 ប៉ុន្តែ សេចក្ដីថ្លាថ្លែងរបស់វា ត្រាច់‌ចរលើផែនដីទាំងមូល ហើយសំឡេងរបស់វាលាន់ឮរហូតដល់ជើងមេឃ ជាកន្លែងដែលព្រះ‌ជាម្ចាស់បានដំឡើងពន្លា សម្រាប់ព្រះ‌អាទិត្យ។ 5 រីឯព្រះ‌អាទិត្យក៏រះឡើង ប្រៀបបីដូចជាកូនកំលោះចេញមកសំពះផ្ទឹម និងប្រៀបបីដូចជាវីរ‌បុរសដ៏ខ្លាំងពូកែមួយរូប ចេញមករត់ប្រណាំងដោយអរ‌សប្បាយ។ 6 ព្រះ‌អាទិត្យចរយាត្រាពីជើងមេឃម្ខាង ឆ្ពោះទៅជើងមេឃម្ខាងទៀត…

ទំនុក‌តម្កើង 20

ពាក្យទូល‌អង្វរសុំជ័យ‌ជំនះ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 សូមព្រះ‌អម្ចាស់ឆ្លើយតបនឹងព្រះ‌រាជា នៅថ្ងៃដែលស្ដេចមានអាសន្ន សូមព្រះ‌នាមព្រះរបស់លោកយ៉ាកុប ការ‌ពារព្រះ‌រាជា!។ 2 សូមព្រះ‌អង្គជួយព្រះ‌រាជា ពីព្រះ‌វិហាររបស់ព្រះ‌អង្គ សូមព្រះ‌អង្គគាំទ្រព្រះ‌រាជាពីភ្នំស៊ីយ៉ូន!។ 3 សូមឲ្យព្រះ‌អង្គនឹកឃើញតង្វាយ ទាំងប៉ុន្មានរបស់ព្រះ‌រាជា ហើយសូមឲ្យព្រះ‌អង្គគាប់ព្រះ‌ហឫទ័យ នឹងយញ្ញ‌បូជាដែលស្ដេចយកមកថ្វាយ!។ – សម្រាក 4 សូមព្រះ‌អង្គប្រទាននូវអ្វីៗមកព្រះ‌រាជា តាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោង‌ការ របស់ព្រះ‌រាជាបានសម្រេចទាំងអស់!។ 5 យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យ‌ជំនះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះ‌នាមព្រះ‌ជាម្ចាស់របស់យើង។ សូមព្រះ‌អម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន…