ទំនុក‌តម្កើង 121

តើមាននរណាជួយខ្ញុំឬទេ? បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ? 2 គឺមានតែព្រះ‌អម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។ 3 ព្រះ‌អង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះ‌អង្គនឹងថែ‌រក្សាការពារអ្នក ដោយឥតធ្វេស‌ប្រហែស 4 ព្រះ‌អង្គដែលថែ‌រក្សាការពារជន‌ជាតិអ៊ីស្រា‌អែល ទ្រង់នឹងមិនងោក‌ងុយ មិនផ្ទំលក់សោះឡើយ។ 5 ព្រះ‌អម្ចាស់នឹងថែ‌រក្សាការពារអ្នក ព្រះ‌អម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។ 6 នៅពេលថ្ងៃ ព្រះ‌អាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះ‌ច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។ 7 ព្រះ‌អម្ចាស់នឹងថែ‌រក្សាការពារជីវិតអ្នក…

ទំនុក‌តម្កើង 122

សូមព្រះ‌អម្ចាស់ប្រទានសន្តិ‌ភាពមកក្រុងយេរូ‌សាឡឹម បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់!។ 2 ក្រុងយេរូ‌សាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ របស់អ្នកហើយ! 3 យេរូ‌សាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹង‌មាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំ‌វិញ។ 4 កុល‌សម្ព័ន្ធនានារបស់ព្រះ‌អម្ចាស់ នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់ តាមច្បាប់របស់ជន‌ជាតិអ៊ីស្រា‌អែល។ 5 នៅទីនេះក៏មានបល្ល័ង្កនៃព្រះ‌រាជ‌វង្ស របស់ស្ដេចដាវីឌ ដើម្បីគ្រប់‌គ្រងប្រជា‌រាស្ត្រ ដោយយុត្តិធម៌ដែរ។ 6 ចូរនាំគ្នាទូលសូមព្រះ‌អម្ចាស់ប្រទានសន្តិ‌ភាព មកក្រុងយេរូ‌សាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខ‌សាន្ត!…

ទំនុក‌តម្កើង 123

ទូលបង្គំទន្ទឹងរង់‌ចាំព្រះ‌អង្គ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 ឱព្រះ‌អម្ចាស់ដែលគង់នៅ ស្ថានបរម‌សុខអើយ ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះ‌អង្គ។ 2 យើងខ្ញុំក៏សម្លឹងមើលព្រះ‌ជា‌អម្ចាស់នៃយើង ហើយទន្ទឹងរង់‌ចាំព្រះ‌អង្គប្រណី‌សន្ដោស ដូចអ្នកបម្រើសម្លឹងមើលទៅដៃម្ចាស់របស់ខ្លួន និងដូចស្ត្រីបម្រើសម្លឹងមើលទៅដៃម្ចាស់ស្រី របស់ខ្លួនយ៉ាងនោះដែរ។ 3 ឱព្រះ‌អម្ចាស់អើយ សូមប្រណី‌សន្ដោសយើងខ្ញុំ សូមប្រណី‌សន្ដោសយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេប្រមាថខ្លាំងណាស់។ 4 យើងខ្ញុំពុំអាចទ្រាំ‌ទ្រ នឹងការមើល‌ងាយពីសំណាក់មនុស្សព្រហើន ព្រមទាំងការប្រមាថពីសំណាក់មនុស្សវាយ‌ឫកខ្ពស់ បានទៀតឡើយ។

ទំនុក‌តម្កើង 124

ប្រសិនបើគ្មានព្រះ‌អម្ចាស់នៅខាងយើង បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ប្រសិនបើគ្មានព្រះ‌អម្ចាស់ នៅខាងយើងទេនោះ – សូមឲ្យជន‌ជាតិអ៊ីស្រា‌អែលពោលតាមថា: – 2 ប្រសិនបើគ្មានព្រះ‌អម្ចាស់នៅខាងយើងទេនោះ ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង 3 ហើយពេលណាពួកគេមានកំហឹង ជាខ្លាំងមកលើយើង ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន 4 យើងនឹងលិចលង់ក្នុងទឹកសមុទ្រ ទឹកនឹងហូរនាំយើងទៅបាត់ 5 ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។ 6 ក៏ប៉ុន្តែ សូមអរព្រះ‌គុណព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គពុំបានប្រគល់យើង ទៅក្នុងកណ្ដាប់ដៃគេ ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម របស់ពួកគេនោះឡើយ។ 7 យើងបានរួចជីវិត…

ទំនុក‌តម្កើង 125

សូមសម្តែងព្រះ‌ហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 អ្នកណាផ្ញើជីវិតលើព្រះ‌អម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិត‌ស្ថេររហូត ឥតរង្គើសោះឡើយ។ 2 ភ្នំនានានៅព័ទ្ធជុំ‌វិញក្រុងយេរូ‌សាឡឹមយ៉ាងណា ព្រះ‌អម្ចាស់ក៏គង់នៅជុំ‌វិញប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ តាំងពីពេលនេះ រហូតដល់អស់‌កល្បជា‌និច្ច យ៉ាងនោះដែរ 3 ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់‌គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។ 4 ព្រះ‌អម្ចាស់អើយ សូមសម្តែងព្រះ‌ហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ 5 រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀច‌វេរវិញ សូមព្រះ‌អម្ចាស់នាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រា‌អែលបានប្រកប…

ទំនុក‌តម្កើង 126

ព្រះ‌អម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 ពេលព្រះ‌អម្ចាស់នាំអស់អ្នក ដែលជាប់ជាឈ្លើយ ត្រឡប់មកក្រុងស៊ីយ៉ូនវិញ យើងទាំងអស់គ្នាដូចជាយល់សប្ដិ។ 2 យើងសើចសប្បាយជា‌និច្ច យើងស្រែកជយ‌ឃោស ពេលនោះ ក្នុងចំណោមប្រជា‌ជាតិនានា គេបានពោលថា: «ព្រះ‌អម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។ 3 ព្រះ‌អម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ ចំពោះយើងមែន ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។ 4 ឱព្រះ‌អម្ចាស់អើយ សូមប្រោសប្រទានឲ្យ យើងខ្ញុំបានចម្រុង‌ចម្រើនឡើងវិញ ដូចវាលរហោ‌ស្ថានដ៏ហួត‌ហែង មានទឹកហូរឡើងវិញយ៉ាងនោះដែរ។ 5 អ្នកណាសាបព្រោះទាំងទឹកភ្នែក អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។ 6 អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ ទាំងយំសោក…

ទំនុក‌តម្កើង 127

ប្រសិនបើព្រះ‌អម្ចាស់មិនសង់ផ្ទះ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចសាឡូម៉ូន។ 1 ប្រសិនបើព្រះ‌អម្ចាស់ មិនសង់ផ្ទះទេនោះ អស់អ្នកដែលសង់ផ្ទះនឹងខំប្រឹងសង់ ដោយឥតបានផលអ្វីឡើយ! ប្រសិនបើព្រះ‌អម្ចាស់មិនថែ‌រក្សាទីក្រុងទេនោះ អ្នកយាមទីក្រុងនឹងខំប្រឹងយាម ដោយឥតបានផលអ្វីឡើយ! 2 អ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម ខំប្រឹងរកស៊ីចិញ្ចឹមជីវិតទាំងពិបាក រហូតដល់យប់ជ្រៅ តែឥតបានផលអ្វីឡើយ ដ្បិតព្រះ‌អម្ចាស់ប្រទានអាហារដល់អស់អ្នក ដែលព្រះ‌អង្គស្រឡាញ់ ក្នុងពេលដែលគេកំពុងតែដេកលក់។ 3 កូនចៅជាកេរ‌មត៌កដែលព្រះ‌អម្ចាស់ប្រទានឲ្យ និងជាព្រះ‌ពរមកពីព្រះ‌អង្គ។ 4 កូនប្រុសៗដែលកើតមកក្នុងពេល ដែលឪពុកនៅក្មេងនៅឡើយ ប្រៀបបាននឹងព្រួញរបស់អ្នកចំបាំងដូច្នោះដែរ។ 5 អ្នកណាមានកូនប្រុសច្រើន ដូចព្រួញ ពេញក្នុងបំពង់…

ទំនុក‌តម្កើង 128

សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះ‌អម្ចាស់ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 អ្នកណាគោរព កោតខ្លាចព្រះ‌អម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះ‌អង្គ អ្នកនោះមានសុភមង្គលហើយ! 2 អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើ អ្នកនឹងមានសុភមង្គល ហើយចម្រុង‌ចម្រើន 3 នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំង‌បាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំ‌វិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។ 4 អ្នកដែលគោរពកោតខ្លាចព្រះ‌អម្ចាស់ នឹងទទួលព្រះ‌ពរបែបនេះ។ 5 សូមព្រះ‌អម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ី‌យ៉ូន ហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នក អ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូ‌សាឡឹម 6 អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។ សូមឲ្យអ៊ីស្រា‌អែល បានប្រកបដោយសេចក្ដីសុខ‌សាន្ត!

ទំនុក‌តម្កើង 129

ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 គេតែងតែនាំគ្នាធ្វើបាបខ្ញុំ តាំងពីខ្ញុំនៅក្មេង សូមឲ្យជន‌ជាតិអ៊ីស្រា‌អែលពោលតាមថា 2 គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង ប៉ុន្តែ គេពុំអាចយកជ័យ‌ជំនះលើខ្ញុំបានឡើយ។ 3 គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ គេបានធ្វើគន្លងយ៉ាងវែង។ 4 ក៏ប៉ុន្តែព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យសុចរិត ព្រះ‌អង្គបានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។ 5 សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន ត្រូវអាម៉ាស់ និងដកខ្លួនថយ! 6 សូមឲ្យពួកគេបានដូចស្មៅដែលដុះ ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង! 7 សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ ហើយក៏ពុំមានល្មមសម្រាប់ឲ្យ ចងជាកណ្ដាប់បានដែរ។…

ទំនុក‌តម្កើង 130

ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 ឱព្រះ‌អម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ 2 ព្រះ‌អម្ចាស់អើយ សូមទ្រង់ព្រះ‌សណ្ដាប់ទូលបង្គំផង! សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យ ដែលទូលបង្គំទទូចអង្វរ! 3 ឱព្រះ‌អម្ចាស់អើយ ប្រសិនបើព្រះ‌អង្គចងចាំកំហុស របស់យើងខ្ញុំទុកនោះ គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។ 4 ក៏ប៉ុន្តែ ព្រះ‌អង្គតែងតែអត់‌ទោសឲ្យយើងខ្ញុំជា‌និច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះ‌អង្គ។ 5 ខ្ញុំទុកចិត្តលើព្រះ‌អម្ចាស់ ផ្ញើជីវិតលើព្រះ‌អង្គទាំងស្រុង ហើយខ្ញុំសង្ឃឹមលើព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។ 6 ខ្ញុំទន្ទឹងរង់‌ចាំព្រះ‌អម្ចាស់ ជាងអ្នកយាមរង់‌ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់‌ចាំព្រះ‌អង្គជាងអ្នកយាម…