ទំនុកតម្កើង 101
ពាក្យសន្យារបស់ព្រះរាជា ទំនុកតម្កើងរបស់ស្ដេចដាវីឌ។ 1 ទូលបង្គំនឹងច្រៀងរៀបរាប់អំពី ព្រះហឫទ័យមេត្តាករុណា និងយុត្តិធម៌ ព្រះអម្ចាស់អើយ ទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គ។ 2 ទូលបង្គំនឹងយកចិត្តទុកដាក់ អំពីមាគ៌ាដ៏ទៀងត្រង់។ តើដល់ពេលណាទើបព្រះអង្គ យាងមករកទូលបង្គំ? ទូលបង្គំនឹងរស់នៅក្នុងគ្រួសាររបស់ទូលបង្គំ ដោយកាន់ចិត្តទៀងត្រង់។ 3 ទូលបង្គំមិនពេញចិត្តនឹងអំពើអាក្រក់ ណាមួយជាដាច់ខាត ទូលបង្គំមិនចូលចិត្តនឹងអាកប្បកិរិយា របស់អស់អ្នកដែលក្បត់ព្រះអង្គឡើយ គឺទូលបង្គំមិនចង់ជាប់ពាក់ព័ន្ធ នឹងអាកប្បកិរិយាបែបនេះទេ។ 4 ទូលបង្គំមិនទុកឲ្យមនុស្ស ដែលមានចិត្តវៀចវេរ ចូលជិតទូលបង្គំបានឡើយ ហើយទូលបង្គំក៏មិនទាក់ទងនឹងអ្វីៗ ដែលអាក្រក់ដែរ។ 5 ទូលបង្គំនឹងបំបិទមាត់អស់អ្នកដែលនិយាយអាក្រក់…