ទំនុក‌តម្កើង 1

សុភមង្គលដ៏ពិតប្រាកដ 1 មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ 2 ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យ‌វិន័យរបស់ ព្រះ‌អម្ចាស់ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យ‌វិន័យ* របស់ព្រះ‌អង្គ ទាំងយប់ ទាំងថ្ងៃ។ 3 អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុង‌ចម្រើនទាំងអស់។ 4 រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ 5 នៅថ្ងៃព្រះ‌ជាម្ចាស់វិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិត*បានដែរ។…

ទំនុក‌តម្កើង 2

ព្រះ‌មហា‌ក្សត្រដែលព្រះ‌ជាម្ចាស់ចាក់ប្រេងអភិសេក 1 ហេតុអ្វីបានជាប្រជា‌ជាតិទាំង‌ឡាយ នាំគ្នាបង្កើតកោលា‌ហល ហើយប្រជា‌រាស្ត្រនានារអ៊ូ‌រទាំ ដោយឥតខ្លឹម‌សារយ៉ាងនេះ? 2 ពួកស្ដេចនៅលើផែនដីបានពួត‌ដៃគ្នាបះ‌បោរ ហើយពួកអ្នកដឹកនាំឃុប‌ឃិតគ្នា ប្រឆាំងនឹងព្រះ‌អម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះ‌មេស្ស៊ីរបស់ព្រះ‌អង្គ ដោយពោលថា៖ 3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះ‌អង្គ ហើយគ្រវែងច្រវាក់របស់ព្រះ‌អង្គចេញទៅ!»។ 4 ប៉ុន្តែព្រះ‌អម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរម‌សុខ ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ 5 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់ពួកគេ ដោយព្រះ‌ពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់‌ស្លុត ដោយ‌សារព្រះ‌ពិរោធដ៏ខ្លាំងរបស់ព្រះ‌អង្គ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ 6 «គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏‌វិសុទ្ធរបស់យើង!»។…

ទំនុក‌តម្កើង 3

ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំ‌វិញ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះ‌រាជបុត្រ។ 1 ព្រះ‌អម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់! រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ ក៏មានគ្នាច្រើនដែរ! 2 មានមនុស្សជាច្រើនពោលពីទូលបង្គំថា «ព្រះ‌ជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ – សម្រាក 3 ក៏ប៉ុន្តែព្រះ‌អម្ចាស់អើយ ព្រះ‌អង្គជាខែលការពារទូលបង្គំ ព្រះ‌អង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំ និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។ 4 ខ្ញុំស្រែកដង្ហោយហៅរកព្រះ‌អម្ចាស់ យ៉ាងអស់ពីដួងចិត្ត ហើយព្រះ‌អង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។ – សម្រាក 5 ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ…

ទំនុក‌តម្កើង 4

ព្រះ‌ជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយក្រុមតន្ដ្រីមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌ជាម្ចាស់ដែលរកយុត្តិធម៌ ឲ្យទូលបង្គំអើយ ពេលទូលបង្គំដង្ហោយហៅរកព្រះ‌អង្គ សូមឆ្លើយតបមកទូលបង្គំផង! ពេលទូលបង្គំមានទុក្ខ‌ធុរៈ ព្រះ‌អង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ ។ សូមអាណិតមេត្តាទូលបង្គំ សូមព្រះ‌សណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។ 2 មនុស្ស‌ម្នាទាំង‌ឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? – សម្រាក 3 ត្រូវដឹងថាព្រះ‌អម្ចាស់តែងតែប្រោស‌ប្រណី មនុស្សស្មោះត្រង់ ពេលណាខ្ញុំស្រែកអង្វររកព្រះ‌អម្ចាស់ ទ្រង់ព្រះ‌សណ្ដាប់ខ្ញុំជា‌និច្ច។ 4…

ទំនុក‌តម្កើង 5

ពាក្យអធិស្ឋានសូមព្រះ‌ជាម្ចាស់ការពារ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះ‌សណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។ 2 ឱព្រះ‌ជាម្ចាស់ ជាព្រះ‌មហា‌ក្សត្រនៃទូលបង្គំអើយ សូមយកព្រះ‌ហឫទ័យទុកដាក់នឹងសូរសម្រែក របស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានរកព្រះ‌អង្គ។ 3 ឱព្រះ‌អម្ចាស់អើយ! នៅពេលព្រឹក ព្រះ‌អង្គព្រះ‌សណ្ដាប់សំឡេងរបស់ទូលបង្គំ ទូលបង្គំចូលមកគាល់ ហើយនៅរង់‌ចាំព្រះ‌អង្គ តាំងពីព្រលឹម។ 4 ព្រះ‌អង្គមិនមែនជាព្រះដែលសព្វព្រះ‌ហឫទ័យ នឹងអំពើទុច្ចរិតនោះទេ អំពើអាក្រក់ពុំអាចនៅក្បែរព្រះ‌អង្គបានឡើយ។ 5 ព្រះ‌អង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះ‌អង្គទេ ព្រះ‌អង្គក៏មិនសព្វព្រះ‌ហឫទ័យនឹងមនុស្ស…

ទំនុក‌តម្កើង 6

ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយក្រុមតន្ដ្រីមានខ្សែ និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ ទោះបីព្រះ‌អង្គ ទ្រង់ព្រះ‌ពិរោធនឹងទូលបង្គំក្ដី សូមកុំដាក់ទោសទូលបង្គំឡើយ ទោះបីព្រះ‌អង្គខ្ញាល់នឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទោសទូលបង្គំដែរ! 2 ព្រះ‌អម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះ‌អម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រ‌ញាក់ ។ 3 ចិត្តគំនិតទូលបង្គំតប់‌ប្រមល់ជាខ្លាំង ព្រះ‌អម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត? 4 ព្រះ‌អម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង…

ទំនុក‌តម្កើង 7

ព្រះ‌អម្ចាស់សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ទំនួញរបស់ស្ដេចដាវីឌ ព្រះ‌អង្គសូត្រថ្វាយព្រះ‌ជាម្ចាស់ នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន។ 1 ព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះ‌អង្គធ្វើជាទីពឹងជ្រក សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ ឲ្យរួចផុតពីអស់អ្នក ដែលបៀត‌បៀនទូលបង្គំផង 2 ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។ 3 ព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត 4 ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្ត‌ភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ 5 សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី…

ទំនុក‌តម្កើង 8

សិរីរុងរឿងរបស់ព្រះ‌ជាម្ចាស់ និងកិត្តិយសរបស់មនុស្ស ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីក្រុងកាថ។ ទំនុករបស់ស្ដេចដាវីឌ។ 1 បពិត្រព្រះ‌អម្ចាស់ជាម្ចាស់របស់យើងខ្ញុំអើយ! ព្រះ‌នាមរបស់ព្រះ‌អង្គថ្កុំ‌ថ្កើងរុងរឿង ពាស‌ពេញលើផែនដីទាំងមូល! ព្រះ‌អង្គថ្កុំ‌ថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។ 2 ព្រះ‌អង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ និងទារកដែលនៅបៅ ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចា‌មិត្តរបស់ព្រះ‌អង្គ ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ ឲ្យវិនាសសាប‌សូន្យទៅ។ 3 ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ ដែលជាស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ ហើយសម្លឹងមើលព្រះ‌ច័ន្ទ និងហ្វូង‌តារាដែលព្រះ‌អង្គដាក់នៅលើមេឃនោះ 4 ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី បានជាព្រះ‌អង្គនឹកគិតដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីបានជាព្រះ‌អង្គយក ព្រះ‌ហឫទ័យទុកដាក់នឹងគេយ៉ាងនេះ? 5 ព្រះ‌អង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែបន្តិចប៉ុណ្ណោះ…

ទំនុក‌តម្កើង 9

ព្រះ‌អម្ចាស់ជាព្រះ‌សង្គ្រោះរបស់ជនទុគ៌ត និងអ្នកដែលត្រូវគេជិះ‌ជាន់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ តាមលំនាំបទកូនប្រុសស្លាប់។ ទំនុករបស់ស្ដេចដាវីឌ។ 1 ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះ‌អម្ចាស់យ៉ាងអស់ពីចិត្ត ទូលបង្គំនឹងនិទានពីគ្រប់ការអស្ចារ្យ ដែលព្រះ‌អង្គបានធ្វើ 2 ទូលបង្គំនឹងរីក‌រាយដោយ‌សារព្រះ‌អង្គ ទូលបង្គំនឹងត្រេកអរយ៉ាងខ្លាំង បពិត្រព្រះដ៏ខ្ពង់‌ខ្ពស់បំផុត ទូលបង្គំច្រៀងលើកតម្កើងព្រះ‌នាមព្រះ‌អង្គ!។ 3 ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គ 4 ដ្បិតទ្រង់បានរកយុត្តិធម៌ឲ្យទូលបង្គំ គឺឲ្យគេឃើញថាទូលបង្គំសុចរិត ព្រះ‌អង្គគង់នៅលើបល្ល័ង្ក ក្នុងឋានៈជាចៅ‌ក្រមដ៏សុចរិត។ 5 ព្រះ‌អង្គគំរាមកំហែងជាតិសាសន៍នានា ព្រះ‌អង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ព្រះ‌អង្គលុបបំបាត់ឈ្មោះពួកគេជា‌និច្ច រហូតតទៅ។ 6 ខ្មាំងសត្រូវវិនាសអន្តរាយអស់‌កល្បជា‌និច្ច!…

ទំនុក‌តម្កើង 10

ពាក្យអធិស្ឋានសូមព្រះ‌អម្ចាស់រកយុត្តិធម៌ 1 ព្រះ‌អម្ចាស់អើយ ហេតុអ្វីបានជាព្រះ‌អង្គគង់នៅឆ្ងាយម៉្លេះ? នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះ‌អង្គសំងំស្ងៀមដូច្នេះ? 2 មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកល‌ល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ 3 មនុស្សពាលតែងតែនិយាយអួត អំពីការលោភ‌លន់របស់ខ្លួន ហើយមនុស្សកេង‌ប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថព្រះ‌អម្ចាស់។ 4 មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវី‌រវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានព្រះ‌ជាម្ចាស់ទេ! 5 អ្វីៗដែលគេធ្វើតែងតែចម្រុង‌ចម្រើនជា‌និច្ច គេគិតមិនដល់សោះថា ព្រះ‌អង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចា‌មិត្តរបស់ខ្លួន។ 6 គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះ‌រង្គើ ហើយអញក៏នឹងមិនជួបប្រទះ…