ទុតិយ‌កថា 31

លោកយ៉ូស្វេទទួលមុខ‌ងារជំនួសលោកម៉ូសេ 1 លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលទៀតថា៖ 2 «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ 3 ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក នឹងយាងនៅមុខអ្នក ព្រះ‌អង្គនឹងបំផ្លាញប្រជា‌ជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្ដើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នក ដូចព្រះ‌អម្ចាស់មានព្រះ‌បន្ទូល។ 4 ព្រះ‌អម្ចាស់នឹងកម្ទេចប្រជា‌ជាតិទាំងនោះ ដូចព្រះ‌អង្គបានកម្ទេចស៊ីហុន និងអុកជាស្ដេចរបស់ជន‌ជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ 5 ព្រះ‌អម្ចាស់នឹងប្រគល់ប្រជា‌ជាតិទាំងនោះមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ 6 ចូរមានកម្លាំង និងចិត្តក្លា‌ហានឡើង! កុំភ័យខ្លាច ឬតក់‌ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះ‌អម្ចាស់ផ្ទាល់…

ទុតិយ‌កថា 32

បទចម្រៀងរបស់លោកម៉ូសេ 1 «ផ្ទៃមេឃអើយ ចូរត្រង‌ត្រាប់ស្ដាប់សេចក្ដី ដែលខ្ញុំនឹងថ្លែង! ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ! 2 សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង សូមឲ្យពាក្យសម្ដីរបស់ខ្ញុំស្រក់ដូចសន្សើម ដូចភ្លៀងបង្អុរមកលើរុក្ខ‌ជាតិខៀវខ្ចី ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ 3 ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះ‌នាមព្រះ‌អម្ចាស់! ចូរលើកតម្កើងភាពថ្កុំ‌ថ្កើងរបស់ព្រះនៃយើង! 4 ព្រះ‌អង្គជាថ្ម‌ដា ហើយស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គល្អឥតខ្ចោះ។ មាគ៌ារបស់ព្រះ‌អង្គសុទ្ធតែទៀងត្រង់។ ព្រះ‌អង្គជាព្រះដ៏ស្មោះត្រង់ ព្រះ‌អង្គមិនអយុត្តិធម៌ឡើយ ដ្បិតព្រះ‌អង្គសុចរិត និងយុត្តិធម៌។ 5 ព្រះ‌អង្គជ្រាបថា អ្នករាល់គ្នាក្បត់ព្រះ‌អង្គ ដោយអ្នករាល់គ្នាមានមារយាទបែបនេះ អ្នករាល់គ្នាមិនមែនជាបុត្រ‌ធីតា របស់ព្រះ‌អង្គទៀតទេ អ្នករាល់គ្នាជាមនុស្សអប្រិយ…

ទុតិយ‌កថា 33

លោកម៉ូសេឲ្យពរជន‌ជាតិអ៊ីស្រា‌អែល 1 មុនពេលទទួលមរណ‌ភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់ ឲ្យពរជន‌ជាតិអ៊ីស្រា‌អែលដូចតទៅ៖ 2 «ព្រះ‌អម្ចាស់យាងមកពីភ្នំស៊ីណៃ ព្រះ‌អង្គក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ព្រះ‌អង្គបំភ្លឺប្រជា‌រាស្ត្ររបស់ព្រះ‌អង្គពីភ្នំប៉ារ៉ាន ព្រះ‌អង្គយាងមកជាមួយទេវតា* យ៉ាងច្រើនអនេក‌អនន្ត ព្រះ‌អង្គកាន់ក្រឹត្យ‌វិន័យដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ។ 3 ព្រះ‌អង្គស្រឡាញ់ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ព្រះ‌អង្គរក្សាប្រជា‌ជនដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ ពួកគេក្រាបនៅទៀបព្រះ‌បាទា ដើម្បីទទួលព្រះ‌បន្ទូលរបស់ព្រះ‌អង្គ។ 4 ក្រឹត្យ‌វិន័យដែលលោកម៉ូសេប្រគល់ឲ្យពួកយើង ជាទ្រព្យដ៏មានតម្លៃរបស់កូនចៅលោកយ៉ាកុប។ 5 នៅពេលមេដឹកនាំរបស់ជន‌ជាតិយេស៊ូ‌រូន និងកុល‌សម្ព័ន្ធទាំង‌ឡាយនៃជន‌ជាតិអ៊ីស្រា‌អែល ជួប‌ជុំគ្នា ពួកគេទទួលស្គាល់ព្រះ‌អម្ចាស់ ជាព្រះ‌មហា‌ក្សត្ររបស់ពួកគេ។ 6…

ទុតិយ‌កថា 34

លោកម៉ូសេទទួលមរណ‌ភាព 1 លោកម៉ូសេឡើងពីវាលទំនាបស្រុកម៉ូអាប់ឆ្ពោះទៅភ្នំនេបូ ត្រង់កំពូលភ្នំពីសកា ដែលស្ថិតនៅទល់មុខក្រុងយេរីខូ ។ព្រះ‌អម្ចាស់បានបង្ហាញឲ្យលោកឃើញស្រុកទាំងមូល គឺទឹកដីស្រុកកាឡាតរហូតដល់ក្រុងដាន់ 2 ទឹកដីណែប‌ថាលីទាំងមូល ទឹកដីអេប្រាអ៊ីម និងម៉ាណា‌សេ ទឹកដីស្រុកយូដាទាំងមូល រហូតដល់សមុទ្រមេឌី‌ទែរ៉ាណេ 3 តំបន់ណេកិប ព្រមទាំងតំបន់ជុំ‌វិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកថា៖ «នេះជាស្រុកដែលយើងបានសន្យាយ៉ាងម៉ឺង‌ម៉ាត់ចំពោះអប្រាហាំ អ៊ីសាក និងយ៉ាកុបថា “យើងនឹងប្រគល់ស្រុកនេះឲ្យពូជ‌ពង្សរបស់អ្នក”។ យើងបង្ហាញឲ្យអ្នកឃើញស្រុកនេះផ្ទាល់នឹងភ្នែក តែអ្នកនឹងមិនចូលទៅឡើយ»។ 5 លោកម៉ូសេ ជាអ្នកបម្រើព្រះ‌អម្ចាស់បានទទួលមរណ‌ភាពនៅទីនោះ គឺនៅក្នុងស្រុកម៉ូអាប់…