ទុតិយកថា 21
ករណីឃាតកដែលគេពុំស្គាល់មុខ 1 «នៅក្នុងទឹកដីដែលព្រះអម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកម្មសិទ្ធិ ប្រសិនបើគេប្រទះឃើញសាកសពនរណាម្នាក់នៅតាមចម្ការ ហើយគេមិនដឹងមុខឃាតកទេ 2 ពួកព្រឹទ្ធាចារ្យ* និងពួកចៅក្រម ត្រូវវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។ 3 កាលដឹងថា ក្រុងណាមួយនៅជិតសាកសពជាងគេ ពួកព្រឹទ្ធាចារ្យរបស់ក្រុងនោះត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។ 4 ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវនាំគោញីស្ទាវនោះចុះទៅកាន់ជ្រោះមួយ ដែលមានទឹកហូរមិនចេះរីង ហើយជាកន្លែងគ្មាននរណាសាបព្រោះ ឬដាំដំណាំទេ។ គេត្រូវវាយបំបាក់កគោញី នៅក្នុងជ្រោះ។ 5 ពេលនោះ ពួកបូជាចារ្យ*ពីកុលសម្ព័ន្ធ*លេវីនាំគ្នាចូលមក -ព្រះអម្ចាស់ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជាចារ្យឲ្យនៅបម្រើព្រះអង្គ និងឲ្យពរប្រជាជន…