ទុតិយកថា 11
ព្រះអម្ចាស់ជួយអ៊ីស្រាអែលនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន 1 «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ហើយចូរស្ដាប់តាមបង្គាប់ កាន់តាមច្បាប់ វិន័យ និងបទបញ្ជារបស់ព្រះអង្គជានិច្ច។ 2 ថ្ងៃនេះ ចូរធ្វើតាមការណែនាំរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គឧត្ដម ឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះហស្ដរបស់ព្រះអម្ចាស់ទេ។ 3 អ្នករាល់គ្នាក៏បានឃើញទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជាជនក្នុងស្រុកនោះទាំងមូលដែរ។ 4 ព្រះអង្គបានប្រហារកងទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ព្រះអម្ចាស់បានធ្វើឲ្យគេបរាជ័យ…