ទុតិយកថា 1
ការចេញដំណើរពីវាលរហោស្ថានស៊ីណៃ 1 នេះជាសុន្ទរកថាដែលលោកម៉ូសេថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូល នៅត្រើយខាងកើតទន្លេយ័រដាន់ ក្នុងវាលរហោស្ថានតំបន់អារ៉ាបា នៅទល់មុខនឹងស៊ូភ ត្រង់ចន្លោះប៉ារ៉ាន តូផែល ឡាបាន់ ហាសិរ៉ូត និងឌីសាហាប។ 2 ចាប់ពីភ្នំហោរែបរហូតដល់កាដេស-បារនា ដោយកាត់តាមតំបន់ភ្នំសៀរ មានចម្ងាយផ្លូវដើរចំនួនដប់មួយថ្ងៃ។ 3 នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ លោកម៉ូសេមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលនូវព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់ឲ្យលោកថ្លែងប្រាប់ពួកគេ 4 គឺនៅក្រោយពេលលោកមានជ័យជំនះលើព្រះបាទស៊ីហុន ជាស្ដេចជនជាតិអាម៉ូរី គង់នៅក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន គង់នៅក្រុងអាសថារ៉ូត និងអេទ្រី។ 5…